**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ

ជប៉ុនធ្វើកំណែទម្រង់ដ៏ធំបំផុតមួយរបស់ខ្លួនក្នុងពេលរាប់ទសវត្សរ៍មកនេះ ពាក់ព័ន្ធនឹងច្បាប់នាំចេញអាវុធ

តូក្យូ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ជប៉ុននៅថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២៦ បានបញ្ចេញការធ្វើកំណែទម្រង់ដ៏ធំបំផុតមួយរបស់ខ្លួនក្នុងពេលរាប់ទសវត្សរ៍មកនេះ ពាក់ព័ន្ធនឹងច្បាប់នាំចេញអាវុធ ដោយលុបចោលការរឹតត្បិតមួយផ្នែកធំលើការនាំចេញអាវុធទៅក្រៅប្រទេស និងត្រួសត្រាយផ្លូវសម្រាប់ការនាំចេញនាវាចម្បាំង មីស៊ីល និងអាវុធជាច្រើនផ្សេងទៀត។

ការធ្វើកំណែទម្រង់ខាងលើមានគោលដៅពង្រឹងឧស្សាហកម្មយោធារបស់ជប៉ុន តែវាក៏ជាការបោះជំហានមួយដ៏ធំចេញកាន់តែឆ្ងាយពីរដ្ឋធម្មនុញ្ញសន្តិនិយម ហើយអាចនឹងបង្កើន ភានតានតឹងជាមួយចិនផងដែរ។

ការផ្លាស់ប្ដូររបស់ជប៉ុននៅពេលនេះកើតមានឡើងចំពេលសង្រ្គាមនៅអ៊ុយក្រែន និងក្នុងតំបន់មជ្ឈិមបូព៌ាបាន និងកំពុងធ្វើឱ្យការផលិតអាវុធរបស់ សហរដ្ឋអាមេរិកស្ថិតនៅក្រោមសម្ពាធ ដែលនេះបានហុចឱកាសឱ្យជប៉ុន។ ព្រមពេលជាមួយគ្នា សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក្នុងតំបន់អឺរ៉ុប និងអាស៊ីកំពុងសម្លឹងរកការធ្វើពិពិធកម្ម ប្រភពផ្គត់ផ្គង់អាវុធ ក្នុងគ្រាដែលពួកគេកំពុងសង្ស័យរឹតតែខ្លាំងលើការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកនៅក្រោមអាណត្តិរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។

ក្រុមមន្ត្រីជប៉ុនបានប្រាប់ Reuters ថាបណ្ដាប្រទេសមួយចំនួនមានចាប់ពីប៉ូឡូញ រហូតដល់ហ្វីលីពីន បានងាកទៅរកការទិញសព្វាវុធពីអ្នកផ្គត់ផ្គង់ផ្សេងក្រៅពីសហរដ្ឋអាមេរិក ក្នុងនោះរួមមានទាំងជប៉ុន។ តាមក្រុមមន្ត្រីជប៉ុន កិច្ចព្រមព្រៀងលក់អាវុធដំបូងរបស់ជប៉ុនអាចជាការនាំចេញនាវាចម្បាំងមួយតឹកទៅឱ្យហ្វីលីពីន។

គួរបញ្ជាក់ថា នៅក្រោមការធ្វើកំណែទម្រង់ខាងលើ ជប៉ុននឹងបន្តអនុវត្តតាមគោលការណ៍ចំនួន៣ របស់ខ្លួនពាក់ព័ន្ធនឹងការនាំចេញអាវុធ ក្នុងនោះរួមមានការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការគ្រប់គ្រងលើការនាំចេញអាវុធទៅកាន់ប្រទេសទី៣ និងបម្រាមលក់អាវុធឱ្យប្រទេសកំពុងមានសង្រ្គាម។ ប៉ុន្តែរដ្ឋាភិបាលជប៉ុនក៏បានបញ្ជាក់ដែរថាអាចនឹងមានករណីលើកលែង ប្រសិនបើការលក់អាវុធណាមួយត្រូវបានចាត់ទុកថាមានសារៈសំខាន់ចំពោះសន្តិសុខជាតិរបស់ជប៉ុន៕

អត្ថបទដែលជាប់ទាក់ទង