**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ

ប្រធានសភាអ៉ីរ៉ង់ ដែលបានដឹកនាំកិច្ចប្រឹងប្រែងចរចាជាមួយសហរដ្ឋអាមេរិក នៅឯប្រទេសប៉ាគីស្ថាន

បរទេស៖ នាថ្ងៃអាទិត្យ ទី១២ ខែមេសា ប្រធានសភាអ៉ីរ៉ង់ ដែលបានដឹកនាំកិច្ចប្រឹងប្រែងចរចាជាមួយសហរដ្ឋអាមេរិក នៅឯប្រទេសប៉ាគីស្ថាន បាននិយាយថា ប្រទេសរបស់លោក នឹងចុះញ៉មដាច់ខាតក្រោមការគំរាមកំហែង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាឱ្យយោធាអាមេរិកបិទខ្ទប់ច្រកសមុទ្រ Hormuz។

បណ្តាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៉ីរ៉ង់ បានរាយការណ៍ថា ប្រធានសភាអ៉ីរ៉ង់ លោក MOhammad Bagher Ghalibaf ដែលបានត្រឡប់មកដល់ទីក្រុងតេហរ៉ង់វិញ ក្រោយដឹកនាំកិច្ចចរចាជាមួយអាមេរិក នៅទីក្រុងអ៉ីស្លាម៉ាបាដនៃប្រទេសប៉ាគីស្ថាន បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ប្រសិនបើពួកគេប្រយុទ្ធ យើងនឹងប្រយុទ្ធតបវិញដូចគ្នា ហើយបើពួកគេប្រើហេតុផល យើងតបទៅវិញដោយប្រើហេតុផល។ ប៉ុន្តែយើងនឹងមិនឱនក្បាលដាក់ការគំរាមណាមួយឡើយ។ ចូរឱ្យពួកគេសាកល្បង​ឆន្ទៈរបស់យើងម្តងទៀតចុះ ដើម្បីយើងអាចផ្តល់មេរៀនកាន់តែធំដល់ពួកគេ»។

គួរបញ្ជាក់ថា អ៉ីរ៉ង់និងអាមេរិក បានប្រកាសបទឈប់បាញ់រយៈពេល២សប្តាហ៍ កាលពីថ្ងៃអង្គារសប្តាហ៍មុន ក្រោយប្រយុទ្ធគ្នាតាំងពី​ថ្ងៃទី២៨ ខែកុម្ភៈ ហើយនៅថ្ងៃសៅរ៍សប្តាហ៍ដដែល ភាគីទាំងពីរបានជួបចរចាគ្នាដោយផ្ទាល់ នៅប៉ាគីស្ថាន ប៉ុន្តែវាបានបញ្ចប់ទៅ​ដោយមិនមានកិច្ចព្រមព្រៀង។ ដោយសារតែហេតុនេះ លោក ត្រាំ កាលពីថ្ងៃអាទិត្យ បានចេញបញ្ជាឱ្យបិទខ្ទប់ច្រកសមុទ្រ Hormuz តែម្តង។

បើតាមយោធាអាមេរិក ការបិទខ្ទប់នឹងធ្វើឡើងចាប់ពីម៉ោង២រសៀល ម៉ោង GMT នាថ្ងៃចន្ទនេះ ប៉ុន្តែយោធាអាមេរិក បានគូសបញ្ជាក់ថា ការបិទខ្ទប់ គឺសម្រាប់តែកប៉ាល់របស់ប្រទេសនានា ដែលមានបំណងចូលឬចេញពី​កំពង់ផែទាំងអស់របស់អ៉ីរ៉ង់ប៉ុណ្ណោះ ពោលកប៉ាល់ទាំងឡាយ ដែលគ្មានគោលដៅចេញឬចូលប្រទេសអ៉ីរ៉ង់ទេនោះ គឺនឹងត្រូវអនុញ្ញាតឱ្យឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយពុំមានការហាមឃាត់ឡើយ៕

អត្ថបទដែលជាប់ទាក់ទង