**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង

គំនិតផ្តួចផ្តើមរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន អភិវឌ្ឍន៍កោះស្រឡៅ ឱ្យក្លាយជា «កោះអព្យាក្រឹតកាបូន»

កោះកុង៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគំនិតផ្តួចផ្តើមគិតគូរអភិវឌ្ឍន៍កោះស្រឡៅ ឱ្យក្លាយជា «កោះអព្យាក្រឹតកាបូន» ឡើងនៅឆ្នាំ២០២៤ ខណៈពេលដែលទទួលបានការដឹកនាំចង្អុលបង្ហាញពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រគល់ភារកិច្ចឱ្យដឹកនាំនិងរៀបចំព្រឹត្តការណ៍«បុណ្យកោងកាងសន្តិភាព» នៅលើកោះស្រឡៅ ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។

ពេលនោះមានការចូលរួមពីអ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋ មានចំនួនច្រើនជាងចំនួនកូនកោងកាង ដែលត្រូវបានកំណត់សម្រាប់ការដាំស្តារព្រៃកោងកាងទៅទៀត។ ឯកឧត្តមរដ្ឋមន្រ្តី បានគិតគូរឱ្យមានរៀបចំកោះស្រឡៅ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ របស់ក្រសួងបរិស្ថាន ជាបន្តបន្ទាប់រហូតមក។ ទោះបីជាស្ថិតនៅឆ្ងាយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ប្តេជ្ញាចិត្តដាក់ចេញ ផែនការសកម្មភាពល្អិតល្អន់ជាដំណាក់ៗ ដើម្បីស្វែងរកមធ្យោបាយ ដើម្បីគាំទ្រដល់ប្រជាជនកោះស្រឡៅ ក្នុងខេត្តកោះកុង ឱ្យមានជីវភាពល្អប្រសើរ និងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

សូមបញ្ជាក់ថាកោះស្រឡៅ មានប្រជាពលរដ្ឋដែលជាអ្នកនេសាទរស់នៅ ចំនួនជាង ៣២០ គ្រួសារ។ ការប្រកបរបរចិញ្ចឹមជីវិត របស់ប្រជាជននៅទីនេះ គឺពឹងផ្អែកលើអនុផលនៃធនធានធម្មជាតិ។ ប៉ុន្តែប្រជាពលរដ្ឋបានប្រឈមនឹងបញ្ហាប្រចាំថ្ងៃ ដូចជាគ្មានទឹកស្អាត គ្មានការគ្រប់គ្រងសំរាម និងសំណល់ប្លាស្ទិកត្រឹមត្រូវ ការលើកកម្ពស់ការអប់រំបរិស្ថាន និងយល់ដឹងពីការការពារនិងអភិរក្សធនធានធម្មជាតិនៅមានកម្រិត។

ឯកឧត្តមរដ្ឋមន្រ្តី បានរំលឹកថាពីមុន កោះស្រឡៅត្រូវបានហ៊ុំព័ទ្ធ ដោយព្រៃកោងកាងក្រាស់ៗ។ សព្វថ្ងៃនេះ ការទន្រ្ទានកាប់ព្រៃឈើ បានគំរាមកំហែងធនធានធម្មជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែឯកឧត្តមបានកំណត់នៅក្នុងចក្ខុវិស័យ ត្រូវស្តារកោះស្រឡៅឱ្យមានគម្របបៃតងឡើងវិញ។

ជំហានដំបូង ចាប់ផ្តើមជាមួយនឹងការការពារដើមកោងកាងដែលមានស្រាប់ និងការពង្រីកការដាំដើមឈើឡើងវិញ ដើម្បីស្តារប្រព័ន្ធអេកូឡូស៊ី និងបង្កើនផលការនេសាទឡើងវិញ។ គម្រោងអភិវឌ្ឍន៍កោះស្រឡៅបន្តជាមួយនឹងការកែលម្អជីវិតប្រចាំថ្ងៃ ដោយការនាំយកប្រព័ន្ធអគ្គិសនី ដាក់តាមផ្ទះ ដើរដោយថាមពលព្រះអាទិត្យ ជូនទៅគ្រប់ក្រុមគ្រួសារប្រជាពលរដ្ឋ ការផ្តល់ធុងសំរាម ការធានាទឹកស្អាត និងការលើកកម្ពស់អនាម័យ ការទុកដាក់សំរាម សំណល់ប្លាស្ទិក សម្រាប់សុខភាពកាន់តែប្រសើរ។

ជាមួយគ្នានេះការអប់រំផ្សព្វផ្សាយចំណេះដឹងបរិស្ថាន និងការលើកកម្ពស់វប្បធម៌អភិរក្ស ធនធានធម្មជាតិ ក៏ជាចំណុចស្នូល នៃចក្ខុវិស័យនេះផងដែរ។ ការទទួលបានចំណេះដឹងបរិស្ថាន ជួយដល់យុវជនជំនាន់ក្រោយ អាចការពារទាំងបរិស្ថាន និងអត្តសញ្ញាណរបស់ពួកគេ ព្រោះពួកគេមានឥទ្ធិពលលើការផ្សព្វផ្សាយបន្តទៅគ្រួសារ និងសហគមន៍។

ទោះជាយ៉ាងណាក៏ដោយ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងថា មិនអាចសម្រេចបានតែម្នាក់ឯងបានទេ។ “ខ្ញុំអាចធ្វើបានតែប៉ុណ្ណឹងទេ” មានប្រសាសន៍បន្ថែម ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន។ ប៉ុន្តែឯកឧត្តមបានសុទិដ្ឋិនិយមក្នុងស្វែងរកដៃគូសហការនានា ដើម្បីជួយគាំទ្រ ដូចជាកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ វិទ្យាស្ថានកំណើនបៃតងសកល និងអ្នកពាក់ព័ន្ធក្នុងវិស័យឯកជន ផងដែរ ដើម្បីចូលរួមក្នុងការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ ជាមួយគ្នា។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ចក្ខុវិស័យនេះក្លាយជាការពិតនិងអាចធ្វើទៅបាន។

សហគមន៍កោះស្រឡៅ បានប្តេជ្ញាចិត្តនឹងចូលរួមក្នុងការការពារ និងពង្រីកគម្របបៃតង ដាំស្តារព្រៃកោងកាង ពង្រឹងការធ្វើនេសាទប្រកបដោយនិរន្តរភាព និងអភិវឌ្ឍគោលដៅទេសចរណ៍ធម្មជាតិ។ កោះស្រឡៅ នឹងត្រូវរៀបចំឱ្យទៅជា “កោះគំរូអព្យាក្រឹតកាបូន” ដំបូងបង្អស់នៅកម្ពុជា ដែលជាកន្លែងដែលថាមពលស្អាត មានបរិស្ថានស្អាត និងជីវភាពរស់នៅប្រកបដោយចីរភាព និងមានភាពសុខដុម។

លើសពីកោះស្រឡៅ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានកំណត់ក្នុងចក្ខុវិស័យ ឈានទៅរៀបចំកោះផ្សេងៗទៀត នៅក្នុងតំបន់ការពារធម្មជាតិ ដែលមិនត្រឹមតែនៅប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងអាចចែលរំលែកលើសពីនេះទៅទៀត ទៅក្នុងតំបន់ ដោយបង្ហាញពីរបៀប ដែលមានការចូលរួម ភាពជាដៃគូ ការរៀបចំសហគមន៍រស់នៅប្រកបនិរន្តរភាព បានផ្លាស់ប្តូរកន្លែងងាយរងគ្រោះ ទៅជាមានភាពធន់ និងអនាគតដ៏រឹងមាំ៕

អត្ថបទដែលជាប់ទាក់ទង