**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ**ក្រសួងការងារ  និង ILO រួមគ្នាបណ្តុះបណ្តាល​ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដល់មន្ត្រីអធិការកិច្ចការងារ​ទទួលបន្ទុកផ្នែកសុវត្ថិភាពនិងសុខភាពការងារ**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ

អភិបាលខេត្តពោធិ៍សាត់សង្កត់ធ្ងន់ថា មន្ត្រីរាជការត្រូវតែជាគំរូដ៏ល្អសម្រាប់សាធារណជន ហើយបន្តពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើង

ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានសង្កត់ធ្ងន់ថា មន្ត្រីរាជការរបស់រដ្ឋបាលខេត្តទាំងអស់ ត្រូវតែជាគំរូដ៏ល្អ សម្រាប់សាធារណជន ហើយបន្តពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើង។

ការលើកឡើងរបស់ ឯកឧត្តម ខូយ រីដា នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកហាត់ការ ចំណុះរចនាសម្ព័ន្ធសាលាខេត្ត សរុបជាង ២០០នាក់ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជិតឈានចូលមកដល់ខាងមុខ។

ថ្លែងក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម ខូយ រីដា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានរួមសុខរួមទុក្ខ បំពេញភារកិច្ចបម្រើជាតិ និងប្រជាជនក្នុងខេត្តពោធិ៍សាត់ យ៉ាងសកម្មពេញមួយឆ្នាំកន្លងមកនេះ ពិសេសក្នុងជម្លោះព្រំដែន កម្ពុជា-ថៃ និងអន្តរាគមន៍ជួយជនភៀសសឹក ក៏ដូចជាគ្រួសារកងទ័ព។

ឯកឧត្តម បានសង្កត់ធ្ងន់ថា មន្ត្រីរាជការត្រូវតែជាគំរូដ៏ល្អ សម្រាប់សាធារណជន។ ត្រូវបន្តពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើង ជាពិសេសការងាររដ្ឋបាល និងការសរសេរអក្ខរាវិរុទ្ធខ្មែរ ឱ្យបានត្រឹមត្រូវបំផុត ដើម្បីធានានូវសេចក្តីថ្លៃថ្នូរ និងភាពច្បាស់លាស់ នៃឯកសាររដ្ឋបាល។

ឯកឧត្តម អភិបាលខេត្ត បានដាស់តឿនថា រាល់ការបំពេញភារកិច្ច ត្រូវយកចិត្តទុកដាក់ខ្ពស់។ ក្នុងករណីដែលមានការផ្លាស់ប្តូរតួនាទី ឬបញ្ចប់ភារកិច្ចតាមយថាហេតុណាមួយ សូមកុំឱ្យមានសតិអារម្មណ៍មិនល្អ ឬការថ្នាំងថ្នាក់ឡើយ ព្រោះមន្ត្រីរាជការ ត្រូវតម្កល់ផលប្រយោជន៍អង្គភាព និងសង្គមជាតិជាធំ។

ឯកឧត្តមបានលើកទឹកចិត្តឱ្យមន្ត្រីទាំងអស់ បន្តរក្សានូវស្មារតីជួយគ្នាទៅវិញទៅមក បង្កើនទំនាក់ទំនងល្អក្នុងកន្លែងការងារ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ជូនខេត្តពោធិ៍សាត់។

ឯកឧត្តម បានវាយតម្លៃខ្ពស់ដែលខេត្តពោធិ៍សាត់ ទទួលបានជោគជ័យយ៉ាងធំធេងលើ “ការងារអនាម័យបរិស្ថាន” និង “ការដំឡើងភ្លើងបំភ្លឺសាធារណៈ” ដែលធ្វើឱ្យក្រុង-ស្រុកមានសោភ័ណភាពស្រស់បំព្រង មានការរៀបចំសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងកាត់បន្ថយបានគ្រោះថ្នាក់ចរាចរណ៍បានច្រើន។

ឯកឧត្តមក៏បានអំពាវនាវ ដល់មន្ត្រីយើង ត្រូវចាប់ផ្តើមធ្វើជាគំរូពីខ្លួនឯង និងគ្រួសារ ដោយត្រូវ “រៀបចំសម្អាតបរិស្ថាននៅមុខផ្ទះរៀងៗខ្លួនឱ្យមានរាសី” ដើម្បីទទួលទេវតាឆ្នាំថ្មីផង និងដើម្បីលើកកម្ពស់មុខមាត់ខេត្តពោធិ៍សាត់ទាំងមូលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង