**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ**ក្រសួងការងារ  និង ILO រួមគ្នាបណ្តុះបណ្តាល​ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដល់មន្ត្រីអធិការកិច្ចការងារ​ទទួលបន្ទុកផ្នែកសុវត្ថិភាពនិងសុខភាពការងារ**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ

លោកបណ្ឌិតជា មុនីឫទ្ធិ ៖ ហេតុអ្វីបានជាកម្ពុជា និងពិភពលោក សម្លឹងមើលមហាសន្និបាតទាំងពីររបស់ចិន?


ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ នៅដើមខែមីនា ខ្យល់អាកាសនយោបាយនៅទីក្រុងប៉េកាំងបានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ពីសំណាក់អ្នកវិភាគ និងរដ្ឋាភិបាលជុំវិញពិភពលោក។ នោះគឺ “មហាសន្និបាតទាំងពីរ” ដែលរួមមាន សន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន (CPPCC) និង មហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេស (NPC)។

លោកបណ្ឌិតជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានមានប្រសាសន៍ថា សម្រាប់កម្ពុជា និងសហគមន៍អន្តរជាតិ ព្រឹត្តិការណ៍នេះមិនមែនគ្រាន់តែជាកិច្ចប្រជុំផ្ទៃក្នុងរបស់ចិននោះទេ ប៉ុន្តែវាគឺជា “ត្រីវិស័យ” ដែលបង្ហាញពីទិសដៅសេដ្ឋកិច្ច និងនយោបាយសកល។
លោកបណ្ឌិតបញ្ជាក់ថា ក្នុងនាមជាមិត្តដែកថែប កម្ពុជាតាមដានមហាសន្និបាតនេះយ៉ាងយកចិត្តទុកដាក់បំផុត ព្រោះថានៅពេលចិនកំណត់គោលដៅកំណើនសេដ្ឋកិច្ច (GDP) វាគឺជាសញ្ញាបង្ហាញថា តើកម្លាំងទិញ និងលំហូរទុនវិនិយោគមកកម្ពុជានឹងមានសន្ទុះកម្រិតណា។

រាល់ការសម្រេចចិត្តលើការបន្តគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅក្រៅប្រទេស នឹងជះឥទ្ធិពលផ្ទាល់ដល់គម្រោងធំៗនៅកម្ពុជា ដូចជាផ្លូវល្បឿនលឿន អាកាសយានដ្ឋាន និងតំបន់សេដ្ឋកិច្ចពិសេស។
លោកបណ្ឌិតបន្តទៀតថា ការដាក់ចេញនូវយុទ្ធសាស្ត្រ “កម្លាំងផលិតកម្មថ្មី” បង្ហាញពីមហិច្ឆតារបស់ចិនក្នុងការនាំមុខលើផ្នែក AI, ថាមពលបៃតង និងបន្ទះឈីប។ ក្នុងនាមជា “រោងចក្រពិភពលោក” ការសម្រេចចិត្តណាមួយរបស់សភាចិនលើវិស័យឧស្សាហកម្ម នឹងជះឥទ្ធិពលដល់តម្លៃទំនិញ និងស្ថិរភាពទីផ្សារអន្តរជាតិ។

មហាសន្និបាតទាំងពីរនេះ គឺជាវេទិកាដែលចិនប្រើប្រាស់ដើម្បីបញ្ជូនសារទៅកាន់ពិភពលោកអំពី “ទំនុកចិត្ត”។ ក្នុងបរិបទដែលសេដ្ឋកិច្ចសកលមានភាពមិនប្រាកដប្រជា ចិនព្យាយាមបង្ហាញថា ខ្លួននៅតែជា “ម៉ាស៊ីនរុញច្រានកំណើន” ដ៏រឹងមាំ និងជាអ្នកការពារពហុភាគីនិយម។

លោកបណ្ឌិតជា មុនីឫទ្ធិបញ្ជាក់ដូច្នេះថា «ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ប្រទេសចិនបានដាក់ចេញនូវគោលនយោបាយសម្រាប់មហាសន្និបាតសភាទាំងពីរហើយតែងតែដំណើរការជាប់ជានិច្ច៖ ទី១ គឺការអភិវឌ្ឍប្រកបដោយចីរភាព មានន័យថាជាការជំរុញនូវសេដ្ឋកិច្ចបៃតងរបស់ចិន។ ទី២ គឺការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន សំដៅធ្វើយ៉ាងណាឱ្យប្រជាជនទទួលបាននូវអត្ថប្រយោជន៍កាន់តែច្រើន ដែលយើងលើកឡើងពីសេដ្ឋកិច្ចពណ៌ប្រាក់។ ទី៣ គឺពាក់ព័ន្ធជាមួយនិងគោលនយោបាយកាន់តែស៊ីជម្រៅ ក្នុងការជួយទៅដល់បណ្ដាប្រទេសនានានៅលើពិភពលោក តាមរយៈការបង្ហៀរ ឬក៏ការបញ្ចូលតាមច្រករបៀងនៃឧស្សាហកម្មបច្ចេកវិទ្យា ដែលយើងបានដឹងរួចមកហើយថា សតវត្សរ៍នេះគឺជាសតវត្សរ៍របស់ចិន ដែលបាននិងកំពុងបង្ហាញនូវសក្ដានុពលនៃប្រព័ន្ធបច្ចេកវិទ្យារបស់ចិន។ ហើយប្រព័ន្ធបច្ចេកវិទ្យានេះ គឺយើងបានឃើញទាំងអស់គ្នាថា ជាប្រព័ន្ធបច្ចេកវិទ្យាដែលប្រើប្រាស់ប្រព័ន្ធ AI និងប្រព័ន្ធបច្ចេកវិទ្យាដែលប្រើប្រាស់ថាមពលស្អាត ដើម្បីបម្រើជូនចំណុចទី១ និងចំណុចទី២ ដែលខ្ញុំបានលើកឡើង គឺជំរុញទៅដល់ការអភិវឌ្ឍប្រកបដោយចីរភាព សមស្របជាមួយនិងរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិផងដែរ»។

សូមបញ្ជាក់ថា ការតាមដានមហាសន្និបាតទាំងពីររបស់ចិន មិនមែនគ្រាន់តែជាការមើលព្រឹត្តិការណ៍នយោបាយរបស់ប្រទេសជិតខាងនោះទេ ប៉ុន្តែវាគឺជាការតាមដានចរន្តឈាមនៃសេដ្ឋកិច្ចពិភពលោក។ សម្រាប់កម្ពុជា ភាពជោគជ័យ និងស្ថិរភាពរបស់ចិន គឺជាកាលានុវត្តភាពដ៏សំខាន់សម្រាប់កិច្ចអភិវឌ្ឍន៍ជាតិខ្លួនឯងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង