**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ**កម្ពុជានឹងរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ចាប់ពីថ្ងៃទី១៤-១៩ ខែមិថុនា**លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនចុះត្រួតពិត្យការងារនៅភូមិភាគស្វយ័ត Xinjiang**បទវិភាគ៖កម្ពុជាប្រកាសសាកល្បងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការចំពោះពលរដ្ឋចិន  “គុណតម្លៃ”នៃលិខិតឆ្លងដែនចិនបន្តកើនឡើង**និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ឱ្យស្របតាមការរីកចម្រើននៃវិស័យនេះ ជាពិសេស កាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេស**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦

បាត់ដំបង៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានបើកកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីឯកឧត្តមអនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ សរុបជាង៤០០នាក់។

មានរបាយការណ៍ស្វាគមន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបងបានចូលរួមគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា រួមទាំងការគាំទ្រ និងជំរុញ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការផ្តល់សេវា ជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយជាដើម។

ឯកឧត្តម គូសបញ្ជាក់ថា ជាទិសដៅសម្រាប់អនុវត្តបន្តរបស់ក្រុមការងារគ្រប់ថ្នាក់ បន្តរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋានស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល, បន្តរៀបចំកិច្ចប្រជុំក្រុមការងារជាប្រចាំស្របតាមការណែនាំ, បន្តសហការគ្នារវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្ថាប័ននានាដើម្បីកៀរគរធនធាន និងការគាំទ្រពីថ្នាក់ដឹកនាំ ដៃគូអភិវឌ្ឍន៍ សប្បុរសជន ដើម្បីឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងជួយគាំទ្រក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយ និងបន្តចុះសំណេះ សំណាល និងសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមមូលដ្ឋានដើម្បីស្តាប់នូវក្តីកង្វល់ បញ្ហាប្រឈម សំណើរ សំណូមពរ ដើម្បីសម្របសម្រួលដោះស្រាយបញ្ហា, ជំរុញការអភិវឌ្ឍទៅលើហេដ្ឋារចនាសម្ព័ន្ធ អគារសាលារៀន មណ្ឌលសុខភាព ជួសជុលផ្លូវ ស្ពាន ទំនប់ស្ទាក់ទឹក ប្រព័ន្ធធារាសាស្ត្រ តបណ្តាញទឹកស្អាត និងតបណ្តាញអគ្គិសនីជាដើម។

ឯកឧត្តម បន្ថែមថា ក្នុងឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តបានសហការជាមួយក្រសួងទេសចរណ៍ ដើម្បីរៀបចំឱ្យមានការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រភ្នំសំពៅ និងទេសចរណ៍ប្រវត្តិ សាស្ត្រអាងកំពីងពួយឱ្យមានរបៀបរៀបរយ សណ្តាប់ធ្នាប់ល្អ និងបង្កើនលំហូរចរន្តការទេសចរក្នុងខេត្តដើម្បីទាក់ទាញ ភ្ញៀវទេសចរក្រៅតំបន់ និងភ្ញៀវទេសចរក្រៅប្រទេសព្រមអភិវឌ្ឍន៍អាជីវកម្មទេសចរណ៍នៅនឹងកន្លែង។មិនតែប៉ុណ្ណោះ រដ្ឋបាលខេត្តត្រៀមរៀបចំអភិវឌ្ឍន៍ក្រុងបាត់ដំបងក្រោយគម្រោងស្តារប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ដែលជាគម្រោងថវិកាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) អនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន ខ្សែផ្លូវដែលត្រូវធ្វើការជួសជុលបន្ទាន់ចំនួន៧ខ្សែក្នុងនោះផ្លូវបេតុង៤ខ្សែប្រវែង៣.៦៣០ម៉ែត្រ និងផ្លូវកៅស៊ូ DBST ៣ខ្សែ ប្រវែង៧.៣៩០ម៉ែត្រ។ បន្ថែមពីលើការជួសជុលបន្ទាន់ រដ្ឋបាលខេត្តត្រៀមជួសជុលស្ដារឡើងវិញផ្លូវចំនួន៩ខ្សែ ក្នុងនោះផ្លូវបេតុង៧ខ្សែ ប្រវែងសរុប ៣.០៨៧ម៉ែត្រ និងផ្លូវកៅស៊ូ DBST ២ខ្សែ ប្រវែង៧៣០ម៉ែត្រ។រដ្ឋបាលខេត្ត បានជំរុញ និងតាមដានការជួសជុលឡើងវិញផ្លូវចំនួន២១ខ្សែប្រវែង ១០.៧៥៦ម៉ែត ជាប្រភេទផ្លូវក្រាលកៅស៊ូ DBST និងផ្លូវក្រាលកៅស៊ូ AC ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យខេត្ត។

ឯកឧត្តម ថ្លែងបន្តថា ក្នុងឆ្នាំ២០២៦នេះផងដែរ រដ្ឋបាលខេត្តគ្រោងរៀបចំស្ថាបនាបញ្ចប់សួនសិល្បៈ វិថីបេតិកភ័ណ្ឌជួសជុលកែលម្អសួនសម្តេចក្រឡាហោម និងដាក់រូបសំណាក់ព្រះវិស្ណុនៅសួនសម្តេចក្រឡាហោម ត្រើយខាងកើតដែលជាការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ និងឧបត្ថម្ភដោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងបុត្រធីតា, រៀបចំដោះស្រាយសំណង់មិនរៀបរយនៅតាមរបងវត្តកណ្តាល និងរបងមន្ទីរពេទ្យឱ្យបានចប់, រៀបចំសួន ចំណតរថយន្តសាធារណៈ រៀបចំផ្លូវថ្មើរជើងនៅស្របតាមរបងវត្តកណ្តាលទៅដល់ផ្លូវជាតិលេខ៥ និងរៀបចំមាត់ស្ទឹង ស្ពានថ្មើរជើងឆ្លងស្ទឹង រៀបចំសួនតោក្បែរស្ពានថ្មចាស់ និងជួសជុលស្ពានថ្មចាស់សម្រាប់ថ្មើរជើង។ លើសពីនេះរដ្ឋបាលខេត្តបានចលនារដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ឱ្យរៀបចំបើកផ្លូវ រំដោះចំណីផ្លូវ កាត់សំយ៉ាប ដាក់បង្គោលភ្លើងសូឡាតាមទីប្រជុំជនក្រុង ស្រុក ឃុំ សង្កាត់ និងតាមបណ្ដោយផ្លូវជាតិលេខ៥ និងបន្តដាំដើមឈើក្នុងយុទ្ធនាការផ្ទះ១ខ្នងដើមឈើ១ដើមតាមទីប្រជុំជនក្រុង ស្រុក និងឃុំ សង្កាត់។

មានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំនេះ ឯកឧត្តម កើត រិទ្ធ ប្រធានក្រុមការងារចង់ឃើញពីតួនាទីដ៏រស់រវើកប្រកបដោយបុរេសកម្មរបស់រដ្ឋបាលថ្នាក់ក្រោមជាតិរួមមានរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ដែលនៅកៀកជាមួយប្រជាពលរដ្ឋ ផ្ដួចផ្ដើមគំនិតលើកឡើងពីអ្វីដែលជាតម្រូវការចាំបាច់នៅមូលដ្ឋានរបស់ខ្លួនយកមកពិភាក្សាជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានដើ ម្បីរួមគ្នាដោះស្រាយឱ្យចំគោលដៅសំដៅធ្វើយ៉ាងណាជួយដល់ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង។

ឯកឧត្តម គូសបញ្ជាក់ថា ក្រៅពីការខិតខំប្រឹងប្រែងកសាងសមិទ្ធផល និងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋក្រុមការងារត្រូវរៀបចំឱ្យមានវេទិកាសាធារណៈដោះស្រាយបញ្ចប់បញ្ហាសតិអារម្មណ៍របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តមជំរុញក្រុមការងារចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបន្តចុះបំពេញការងារឱ្យបានជិតស្និទកៀកកិតជាមួយប្រជាពលរដ្ឋដើម្បីក្ដាប់ពីសំណើរសំណូមពរនិងដោះស្រាយបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលារួមគ្នាប្រែក្លាយការឈឺចាប់ដោយសាការឈ្លានពានពីភាគីថៃទៅជាកម្លាំងសាមគ្គីជាតិឱ្យរឹងមាំ៕

អត្ថបទដែលជាប់ទាក់ទង