**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ**ខេត្ត ៤នៅជាប់​សមុទ្រ មាន​ឱកាស​ការ​ងារ​ជិត ៦ពាន់កន្លែង កំពុងរង់​ចាំអតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ**ក្រសួងការងារ៖ ខេត្ត ៤ នៅភូមិភាគឦសាន្ត​មាន​ឱកាស​ការ​ងារជិត ៥ពាន់​កន្លែង កំពុង​រង់​ចាំ​អតីត​ពល​ករ​ត្រឡប់​មក​ពី​ថៃ និងអ្នក​កំពុង​ស្វែ​ងរក​ការ​ងារ​ធ្វើ**ប្រកាសចូលកាន់តំណែង អភិបាលរងខេត្តកំពង់ឆ្នាំង!**បទវិភាគ​៖ ប្រទេសចិន​ដែលមិនអាច​ជំនួសបាន​៖ពី”រោងចក្រ​ពិភពលោក”​ដល់​”ដៃគូច្នៃប្រឌិតថ្មី​សកល”​**ទូតតួកគីយ៉េថ្មី​ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា​ ឱ្យកាន់តែស៊ីជម្រៅ**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)**រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**បេតិកភណ្ឌវប្បធម៌ក្នុងការទូតរបស់មហាអំណាច**លោក ត្រាំ ប្រកាសថា អាមេរិកនឹងបន្តបើកការវាយប្រហារទៅលើអ៊ីរ៉ង់សាជាថ្មី ប្រសិនបើមិនអាចទប់ស្កាត់ក្រុមហេសបូឡា មិនឱ្យបន្តបង្កអំពើហិង្សាទៀត**អនុប្រធានាធិបតីអាមេរិក ដឹកនាំកិច្ចពិភាក្សានៅក្នុងប្រទេសស្វីស ដើម្បីពង្រឹងកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នជាមួយអ៊ីរ៉ង់

បទវិភាគ៖ ក្តីប្រថ្នារបស់ប្រជាជនគឺទិសដៅខិតខំប្រឹងបែងរបស់រដ្ឋាភិបាល! មហាសន្និបាតនៃសភាទាំងពីររបស់ចិននឹងរួមគ្នាពិគ្រោះពិភាក្សាពី“ជីវភាពរស់នៅដ៏ល្អបវរ”

នៅពេលដែលរដូវផ្ការីកជិតចូលមកដល់ ប្រទេសចិនបានឈានចូល”ពេលវេលានៃមហាសន្និបាតសភាទាំងពីរ” ។ ឆ្នាំនេះជាឆ្នាំចាប់ផ្តើមនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ ឆ្នាំទី១៥ ដូច្នេះ មហាសន្និបាតនៃសភាទាំងពីររបស់ចិននៅឆ្នាំ២០២៦ ក៏បានបង្កប់នូវក្តីរំពឹងទុកជាពិសេស ។ មហាសន្និបាតដ៏ឱឡារិកលើកនេះ មិនត្រឹមតែនឹងគ្រោងផែនការគោលសម្រាប់ការអភិវឌ្ឍជាតិប្រកបដោយគុណភាពខ្ពស់ប៉ុណ្ណោះទេ ថែមទាំងក៏នឹងក្លាយជាវេទិកាដ៏សំខាន់សម្រាប់ស្តាប់សំឡេងរបស់ប្រជាជន ប្រមូលផ្តុំតម្រិះប្រាជ្ញារបស់ប្រជាជន ក៏ដូចជាឆ្លើយតបនឹងការរំពឹងទុករបស់ប្រជាជនផងដែរ។ តើត្រូវធ្វើតាមរប្រៀបណាអាចលើកកម្ពស់អារម្មណ៍ទទួលបានរបស់ប្រជាជន ខណៈពេលជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ វាបានក្លាយជាប្រធានបទយកមកពិភាក្សាយ៉ាងផុសផលក្នុងមហាសន្និបាតនៃសភាទាំងពីររបស់ចិន ។
ជីវភាពរស់នៅរបស់ប្រជាជនមិនមែនជាកិច្ចការតូចតាចនោះទេ សូម្បីតែរឿងលម្អិតតូចបំផុតក៏ត្រូវគេផ្តោតសំខាន់ដែរ។ អារម្មណ៍សុភមង្គលរបស់ប្រជាជន តែងតែស្ថិតក្នុងរឿងលម្អិតនីមួយៗ ហើយក៏ស្ថិតនៅក្នុងគោលនយោបាយផ្តល់ផលប្រយោជន៍ដល់ប្រជាជនដែលមានប្រសិទ្ធភាពនីមួយៗដែរ។ ក្នុងដំណើរអភិវឌ្ឍន៍របស់ប្រទេសចិន ជានិច្ចកាល កំណើនសេដ្ឋកិច្ចនិងការកែលម្អជីវភាពរស់នៅរបស់ប្រជាជនតែងតែជំរុញគ្នាទៅវិញទៅមក។ សូចនាករសំខាន់ៗក្នុងអំឡុងអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤ មានចំនួន១ភាគ៣ ពាក់ព័ន្ធដល់សុខុមាលភាពរបស់ប្រជាជន ដែលបានបង្ហាញយ៉ាងពេញលេញនូវទិសដៅអភិវឌ្ឍន៍របស់ប្រទេសជាតិស្តីពីការតម្កល់ទុកការកែលម្អជីវភាពរស់នៅរបស់ប្រជាជនជាអាទិភាពចម្បង។ សូចនាករខាងសុខុមាលភាពរបស់ប្រជាជនទាំងនេះបានគ្របដណ្តប់លើវិស័យគន្លឹះជាច្រើន បូករួមទាំង ឱកាសការងារ៖ អត្រាបាត់បង់ការងារនៅតាមទីក្រុងនិងជនបទដែលបានចុះបញ្ជីរក្សាបាននៅ ៥,៥ ភាគរយ ។ ប្រាក់ចំណូល៖ ប្រាក់ចំណូលដែលអាចប្រើប្រាស់បានរបស់ប្រជាពលរដ្ឋគិតជាមធ្យមក្នុងមនុស្សម្នាក់ៗ កើនឡើងស្របគ្នាជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុប ។ ការអប់រំ៖បន្ថែមមត្តេយ្យដ្ឋានថ្មីដែលមានលក្ខណៈផ្តល់ផលប្រយោជន៍ជាទូទៅ កែលម្អនិងពង្រីកការសាងសង់សាលាបឋមសិក្សា និងមធ្យមសិក្សាជាដើម ។ ការព្យាបាយជំងឺ៖ លើកកម្ពស់សមត្ថភាពសេវាកម្មនៃមន្ទីរពេទ្យថ្នាក់ស្រុក ពង្រីកក្របខណ្ឌនៃការធានារ៉ាប់រងខាងព្យាបាលរោគ ។ ការចិញ្ចឹមជីវិតក្នុងវ័យជរា៖ លើកកម្ពស់ស្តង់ដារប្រាក់សោធននិវត្តន៍មូលដ្ឋាននៃប្រជាជនទីក្រុងនិងជនបទជាដើម ។ អត្រាខ្ពស់បែបនេះមិនត្រឹមតែបានបង្ហាញឱ្យឃើញនូវឡូហ្ស៊ីកនៃគោលនយោបាយ”ក្តីប្រថ្នារបស់ប្រជាជនគឺទិសដៅខិតខំប្រឹងបែងរបស់រដ្ឋាភិបាល”ប៉ុណ្ណោះទេ ថែមទាំងក៏ជាសញ្ញាកត់សម្គាល់ថា ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះសមភាពសង្គមនិងសុខុមាលភាពរបស់ប្រជាជន ក្នុងដំណាក់កាលអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ ។
ក្នុងមហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិនលើកមុនៗ លោក Xi Jinping ប្រធានរដ្ឋចិនធ្លាប់គូសបញ្ជាក់ជាច្រើនលើកថា ត្រូវប្រកាន់ខ្ជាប់គំនិតអភិវឌ្ឍន៍ដែលចាត់ទុកប្រជាជនជាស្នូល លើកកម្ពស់ប្រកបដោយភាពនឹងនរនូវកម្រិតធានាជីវភាពរស់នៅរបស់ប្រជាជនក្នុងការអភិវឌ្ឍ ។ កាលពីពេលមុននេះមិនជាយូរប៉ុន្មាន តំបន់នានានៃប្រទេសចិនបានបើកធ្វើសនិ្នបាតនៃសភាទាំងពីរក្នុងតំបន់ជាបន្តបន្ទាប់ ដែលបានបញ្ចេញសញ្ញាវិជ្ជមាន តំបន់នានាបានដាក់ចេញគោលនយោបាយនិងវិធានការ ដើម្បីជំរុញតល្យភាពសេវាកម្មសាធារណៈ ការធានាមនុស្សចាស់និងមនុស្សវ័យក្មេង និងការកែលម្អផ្ទះស្នាក់នៅជាដើម ការអនុវត្តជាក់ស្តែងទាំងនេះបានផ្តល់ជាគ្រឹះមូលដ្ឋានដ៏សំខាន់សម្រាប់ការរៀបចំផែនការថ្នាក់ជាតិ។
ក្នុងវិស្សមកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដែលទើបបានកន្លងផុតទៅ តំបន់ពាណិជ្ជកម្មនៅទីក្រុងមានភាពអ៊ូអរ ទីផ្សារនៅតាមជនបទក៏មានទិដ្ឋភាពកក់ក្តៅខ្លាំង លំហូរមនុស្សនិងលំហូរទំនិញមានភាពប្រទាក់ក្រឡាគ្នា ប្រជាជនចំនួន៥៩៦លាននាក់បានធ្វើដំណើរទេសចរណ៍ក្នុងស្រុក ដែលបានចំណាយសរុប៨០៣៤៨៣លានយាន់ប្រាក់ចិន ហើយបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ ។ ភាពអ៊ូអរខ្លាំងនៃទីផ្សារប្រើប្រាស់ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រណៃពីចិន ជាកិច្ចចាប់ផ្តើមដ៏ល្អប្រសើររបស់សេដ្ឋកិច្ចចិនក្នុងការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ ។
បន្ទាប់ពីប្រជាជនជិត១០០លាននាក់បំរះខ្លួនចេញពីភាពក្រីក្រ និងបានកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយរួចរាល់នៅទូទាំងប្រទេសចិន បក្សកុម្មុយនីស្តចិនបាននិងកំពុងដឹកនាំប្រជាជនចំនួន១ពាន់៤រយលាននាក់ឆ្ពោះទៅកាន់គោលដៅដែលកំណត់ក្នុងសំណើផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ ពោលគឺបោះជំហានយ៉ាងមុតមាំឆ្ពោះទៅកាន់ទិសដៅដែលធ្វើឱ្យប្រជាជនទាំងអស់មានភាពសម្បូរសប្បាយរួម ។
ប្រជាជនមានក្តីអំពាវនា រដ្ឋាភិបាលនឹងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាជន ប្រជាជនមានក្តីកង្វល់ រដ្ឋាភិបាលនឹងជួយដោះស្រាយ ។ ក្រោមបរិបទក្នុងយុគសម័យថ្មី ប្រជាជននិងយកភាពក្លាហានមាំមួនរបស់សេះ បញ្ចេញកម្លាំងថាមពលសេះរត់រាប់ពាន់ក្បាល រក្សាជំហានជើងសេះដ៏មានថាមពល ឆ្ពោះទៅមុខដែលមិនចេះនឿយហត់ ព្យាយាមត្រួសត្រាយនិម្មាបនកម្មថ្មីនៃកិច្ចកសាងទំនើបកម្មតាមបែបផែនចិន ដើម្បីប្រែក្លាយទស្សនទានដ៏មហិមាទៅជាការពិតជាក់ស្តែងដ៏ល្អបវរ៕

អត្ថបទដែលជាប់ទាក់ទង