**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់

អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នឹងទៅសួរសុខទុក្ខបងប្អូនជនភៀសសឹកកម្ពុជានៅព្រំដែន

ភ្នំពេញ៖ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ( Organisation internationale de la Francophonie) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោកជំទាវ
Louise Mushikiwaboក្នុងការវិលត្រឡប់មកកាន់ប្រទេសកម្ពុជាសាជាថ្មី ក្នុងឱកាសលោកជំទាវបំពេញទស្សនកិច្ចនៅកម្ពុជា។

សម្តេចតេជោបានចាត់ទុកវត្តមានលោកជំទាវថាជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមចំណែក លើកទឹកចិត្ត និងគាំទ្រកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលគ្រោងធ្វើឡើងនៅក្នុងអំឡុងខែវិច្ឆិកាឆ្នាំ២០២៦ខាងមុខនេះ។

លោកជំទាវអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី
បានអរគុណចំពោះសម្តេចតេជោ និងការបដិសណ្ឋារកិច្ចស្វាគមន៍ចំពោះលោកជំទាវនិងគណៈប្រតិភូនៅពេលនេះ។

លោកជំទាវបានរំលេចពេលដែលលោកជំទាវបានអញ្ជើញមកដល់កម្ពុជា គឺលោកជំទាវបានឃើញពីភាពរីកចម្រើនរបស់កម្ពុជា ជាពិសេសនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានថ្មីរបស់កម្ពុជា ដែលមានភាពស្រស់ស្អាត ហើយអាកាសយានដ្ឋាននេះកំពុងរង់ចាំប្រតិភូថ្នាក់ដឹកនាំបណ្ដាប្រទេសនៃអង្គការអន្តរជាតិ
ហ្វ្រង់កូហ្វូនី ដែលនឹងអញ្ជើញមកប្រទេសកម្ពុជាក្នុងកិច្ចប្រជុំកំពូលខាងមុខ។

លោកជំទាវបានចាត់ទុកកម្ពុជាគឺជាប្រទេសមួយដែលបានចូលរួមចំណែកដ៏សកម្មក្នុងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។

លោកជំទាវបានកោតសរសើរពី ភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ តាំងពីអតីតកាល និងការស្វែងរកសន្តិភាពសម្រាប់កម្ពុជា កាលពីសម្តេចនៅជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសបានដំណើរការ និងមានសន្តិភាពមកដល់ពេលបច្ចុប្បន្ននេះ។

សម្តេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោកជំទាវ។ សម្តេចតេជោបានបញ្ជាក់ថាកម្ពុជារង់ចាំការស្វាគមន៍នូវប្រតិភូអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នៅពេលខាងមុខ។

សម្តេចតេជោបន្តថា បច្ចុប្បន្ននេះទោះបីជាពិភពលោកបន្តនូវសកម្មភាពដ៏ស្មុគស្មាញ ក៏ពិតមែន តែតាមរយៈនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនោះ សម្តេចសង្ឃឹមថានឹង ទទួលបានលទ្ធផលជោគជ័យល្អប្រសើរទុកជាប្រវត្តិសាស្ត្រក្នុងប្រទេសកម្ពុជាផង និងប្រវត្តិសាស្ត្រនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះផងដែរ។សម្តេចសង្ឃឹមថាលោកជំទាវ នឹងគាំទ្រដល់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ ។

លោកជំទាវ Louise Mushikiwabo បានសម្ដែងនូវការប្ដេជ្ញាចិត្តក្នុងការជួយគាំទ្រដល់កម្ពុជាក្នុងការរៀបចំនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ។

លោកជំទាវថា វត្តមានលោកជំទាវមកកាន់កម្ពុជានាពេលនេះ គឺជាការចូលរួមចំណែកក្នុងការសហការជាមួយកម្ពុជានៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

នៅក្នុងបរិបទពិភពលោកដ៏ស្មុគស្មាញនេះ លោកជំទាវបានទទួលស្គាល់ពីភាពស្មុគស្មាញរបស់ពិភពលោកដែលតម្រូវឱ្យបណ្ដាប្រទេសនៅក្នុងអង្គការហ្វ្រង់កូហ្វូនី មានការគិតគូរចំពោះបញ្ហានេះផងដែរ ហើយសម្រាប់បរិបទប្រទេសកម្ពុជា លោកជំទាវក៏បានតាមដានផងដែរពីបញ្ហាព្រំដែនកម្ពុជា និងថៃ។

លោកជំទាវបានបញ្ជាក់ប្រាប់សម្តេចតេជោថា លោកជំទាវ អញ្ជើញមកប្រទេសកម្ពុជានៅពេលនេះ លោកជំទាវក៏នឹងឆ្លៀតទៅសួរសុខទុក្ខបងប្អូនជនភៀសខ្លួននៅព្រំដែនផងដែរ។

សម្តេចតេជោបានសម្ដែងនូវការអរគុណចំពោះការចាប់អារម្មណ៍របស់លោកជំទាវ ដែលមានបំណងគ្រោងទៅជួបបងប្អូនជនភៀសខ្លួននៅព្រំដែន។

សម្តេចបានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកជំទាវនៅកម្ពុជា ជាពិសេសការគ្រោងទៅសួរសុខទុក្ខបងប្អូនភៀសសឹក គឺជាការបង្ហាញយ៉ាងច្បាស់ នូវជំហររបស់លោកជំទាវក្នុងការគាំទ្រដល់សន្តិភាពដែលមិនចង់ឃើញសង្គ្រាមកើតឡើង។

សម្តេចតេជោក៏បានផ្ញើសារតាមរយៈលោកជំទាវថា សូមឱ្យថ្នាក់ដឹកនាំដែលត្រូវអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំខាងមុខនោះ សូមកុំមានការព្រួយបារម្ភ ត្បិតកម្ពុជាមានបញ្ហាជម្លោះព្រំដែនជាមួយថៃតែមិនជះឥទ្ធិពលដល់កិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់ខាងមុខនោះទេ។

ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានជូនពរឱ្យលោកជំទាវ និងប្រតិភូទទួលបានជោគជ័យក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង