**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

បទវិភាគ៖ហុងកុងជាតំបន់របស់ប្រទេសចិន វាគ្មានទំនាក់ទំនងអីជាមួយអង់គ្លេសនោះឡើយ


ក្នុងឱកាសខួបទី២៥នៃការដែលតំបន់ហុងកុងវិលត្រឡប់ចូលមាតុប្រទេសវិញ លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេសនិងលោកស្រី Liz Truss រដ្ឋមន្ត្រីការបរទេសអង់គ្លេសបានថ្លែងសុន្ទរកថានិងចេញសេចក្តីថ្លែងការណ៍ដោយឡែកពីគ្នា ដោយអះអាងថា ភាគីអង់គ្លេសមាន “កាតព្វកិច្ចប្រវត្តិសាស្ត្រ”ចំពោះអ្នកក្រុងហុងកុងក្រោមក្របខណ្ឌ 《សេចក្តីថ្លែងការណ៍រួមចិន-អង់គ្លេស》 ហើយព្រលយសម្តីថា នឹង “មិនលះបង់ចោលតំបន់ហុងកុង”នោះទេ ។ ការសម្តែងឆាកល្ខោនខាងនយោបាយដែលគួរឱ្យអស់សំណើចនេះបានបង្ហាញថា ប្រទេសអាណានិគមកាលពីមុនដែលត្រូវគេប្រសិទ្ធនាមថា “ចក្រពត្តិដែលព្រះអាទិត្យមិនចេះលិច”មិនចង់ទទួលយកការពិតនៃភាពថមថយចុះរបស់ខ្លួននោះទេ ដូច្នេះ ក៏បាននិយាយតាមទំនើងចិត្តដោយគំនិតងងឹតនិងហួសសម័យ ដែលប៉ុនប៉ងជ្រៀតជ្រែកកិច្ចការតំបន់ហុងកុងនិងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ។
រដ្ឋាភិបាលចិននិងអង់គ្លេសបានចុះហត្ថលេខាលើ《សេចក្តីថ្លែងការណ៍រួមចិន-អង់គ្លេស》កាលពីខែធ្នូឆ្នាំ១៩៨៤ ក្នុងគោលបំណងដោះស្រាយបញ្ហាវិលត្រឡប់ចូលមាតុប្រទេសចិនវិញរបស់តំបន់ហុងកុង ហើយខ្លឹមសារជាស្នូលគឺ ចិនអនុវត្តអធិបតេយ្យភាពនៅតំបន់ហុងកុងជាថ្មីឡើងវិញ ។ យោងតាមសេចក្តីថ្លែងការណ៍នេះ បន្ទាប់ពីតំបន់ហុងកុងវិលត្រឡប់ចូលប្រទេសចិនវិញនៅថ្ងៃទី១ខែកក្កដាឆ្នាំ១៩៩៧ អង់គ្លេសគឺគ្មានអធិបតេយ្យភាព គ្មានសិទ្ធិគ្រប់គ្រងនិងគ្មានសិទ្ធិត្រួតពិនិត្យចំពោះហុងកុង ពោលគឺ បច្ចុប្បន្ននេះ អង់គ្លេសគ្មានសិទ្ធិអីមកជ្រៀតជ្រែកកិច្ចការរបស់ហុងកុងនោះទេ ។
តើតំបន់ហុងកុងបានអភិវឌ្ឍល្អឬអត់ ការពិតជាក់ស្តែងគឺជាភស្តុតាងល្អបំផុត ។ អង្គភាពសេដ្ឋកិច្ចដ៏សេរីបំផុតលើទូទាំងពិភពលោក មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ មជ្ឈមណ្ឌលនាវាចរណ៍អន្តរជាតិនិងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ។ល។ ក្នុងរយៈពេល២៥ឆ្នាំបន្ទាប់ពីវិលត្រឡប់ចូលមាតុប្រទេសវិញ ទូទាំងពិភពលោកបានមើលឃើញសមិទ្ធផលដ៏ធំធេងដែលតំបន់ហុងកុងទទួលបាន ហើយ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”ទទួលបានជោគជ័យដែលទូទាំងពិភពលោកទទួលស្គាល់ជាទូទៅនៅតំបន់ហុងកុង ។ បច្ចុប្បន្ននេះ ការស្នេហាជាតិនិងស្រឡាញ់តំបន់ហុងកុងបានក្លាយជាគំនិតឯកភាពរួមដ៏សំខាន់ក្នុងសង្គមហុងកុង គ្មានលំហសម្រាប់អ្នកអាណានិគមប្រព្រឹត្តអំពើអាក្រក់ដូចកាលពីមុននោះឡើយ ។
ក្នុងស្រុកអង់គ្លេស ស្នូរសំរែកឱ្យធ្វើការបោះឆ្នោតសកលដើម្បីស្វែងរកឯករាជ្យនៃតំបន់ស្កុតឡេនកាន់តែលាន់ឮខ្ទរខ្ទា ។ ព្រមពេលជាមួយគ្នានេះ តម្រូវការនិងសំណូមពរស្តីពី “ការដកខ្លួនចេញពីអង់គ្លេស”របស់តំបន់អៀរឡង់ខាងជើងក៏កាន់តែខ្លាំងឡើងៗផងដែរ ។ ខណៈពេលនេះ រដ្ឋាភិបាលលោក Boris Johnson អះអាងថា “មិនលះបង់ចោលតំបន់ហុងកុង” គ្រាន់តែចង់ឆ្លៀតប្រើការបង្ហាញភាពខ្លាំងក្លាចំពោះបរទេសលើផ្ទៃអន្តរជាតិ ដើម្បីផ្ទេរវិវាទក្នុងប្រទេសនិងទម្លាក់កំហុសទៅឱ្យគេ ប៉ុន្តែធ្វើអ៊ីចឹងគ្រាន់តែបញ្ឆោតខ្លួនឯងប៉ុណ្ណោះ ។ កាលណាទំនាស់ទាំងនេះវិវឌ្ឍកាន់តែខ្លាំងឡើងៗ នោះ អ្នកនយោបាយអង់គ្លេសមិនត្រឹមតែនឹងប្រឈមបញ្ហា “ដកខ្លួនចេញពីអង់គ្លេស”នៃតំបន់ស្កុតឡេននិងអៀរឡង់ខាងជើងប៉ុណ្ណោះទេ ថែមទាំងក៏នឹងប្រឈមវិបត្តិរំលាយជាតិនិងឋានៈអន្តរជាតិធ្លាក់ចុះថែមមួយកម្រិតទៀតផងដែរ ។
មធ្យោបាយប្រើប្រាស់ការគ្រប់គ្រងដោយអាណានិគមទៅបំបែកបំបាក់ប្រទេសដទៃទៀតរបស់អ្វីដែលហៅថា “ចក្រពត្តិដែលព្រះអាទិត្យមិនចេះលិច”ក្នុងរយៈពេលរាប់រយឆ្នាំកន្លងទៅបានហួសសម័យហើយ ។ អ្នកនយោបាយអង់គ្លេសគួរតែយល់ច្បាស់ការពិតជាក់ស្តែងនិងនិន្នាការជាទូទៅ និងភ្ញាក់ពីសុបិនអាណានិគមនិយមឱ្យបានឆាប់រហ័ស ។ គួរតែព្រួយបារម្ភថា ប្រសិនបើតំបន់ស្កុតឡេននិងអៀរឡង់ខាងជើង “ដកខ្លួនចេញពីអង់គ្លេស” នោះ អង់គ្លេសត្រូវធ្វើយ៉ាងណា? តើអង់គ្លេសនឹង “រ៉ាប់រងកាតព្វកិច្ចប្រវត្តិសាស្ត្រ”យ៉ាងណាចំពោះប្រជាជនអង់គ្លេស?
អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទដែលជាប់ទាក់ទង