**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

យន្តហោះចម្បាំង១គ្រឿងរបស់កងទ័ពអាកាសអ៉ីរ៉ង់ បានធ្លាក់បណ្តាលឱ្យអាកាសយានិកម្នាក់ ក្នុងចំណោម២នាក់ បាត់បង់ជីវិត

តេហេរ៉ង់៖ បើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា កាលពីយប់ថ្ងៃព្រហស្បតិ៍កន្លងទៅនេះ យន្តហោះចម្បាំង១គ្រឿងរបស់កងទ័ពអាកាសអ៉ីរ៉ង់ បានធ្លាក់បណ្តាលឱ្យអាកាសយានិកម្នាក់ ក្នុងចំណោម២នាក់ បាត់បង់ជីវិត។

ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ Irib បាននិយាយថា យន្តហោះចម្បាំងខាងលើ ដែលមិនត្រូវបានបញ្ចាក់ស៊េរី បានធ្លាក់អំឡុងពេលបំពេញ ប្រតិបត្តិការហោះហើរហ្វឹកហ្វឺក នាវេលាយប់ជ្រៅ នៅខេត្ត Hamedan ភាគខាងលិចប្រទេស ហើយមូលហេតុដែលបង្កឱ្យមានឧបទ្ទវហេតុនេះ កំពុងស្ថិតក្រោមការស៉ើបអង្កេត។

ការធ្លាក់យន្តហោះចម្បាំងខាងលើ កើតឡើងចំដែលសហរដ្ឋអាមេរិក បាននិងកំពុងបង្កើនវត្តមានយោធានៅក្បែរប្រទេសអ៉ីរ៉ង់។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជូននាវាចម្បាំង យន្តហោះចម្បាំង និងបរិក្ខារយោធាផ្សេងៗទៀត មកកាន់ តំបន់មជ្ឈិមបូព៌ា ដើម្បីដាក់សម្ពាធឱ្យទីក្រុងតេហេរ៉ង់ យល់ព្រមឈានដល់កិច្ចព្រមព្រៀងមួយ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ បានអះអាងថា អ៉ីរ៉ង់មានពេលយូរបំផុតត្រឹម១៥ថ្ងៃ ដើម្បីស្វែងរកកិច្ចព្រមព្រៀង ហើយលោកបានគំរាមជាថ្មីម្តងទៀតថា បើពុំដូច្នោះទេរឿងអាក្រក់មុខជានឹងកើតឡើងមិនខាន។ ជាការឆ្លើយតប ទីក្រុងតេហេរ៉ង់បានព្រមានតបវិញថា មូលដ្ឋានយោធា សព្វាវុធ និងកងទ័ពរបស់អាមេរិកនៅក្នុងតំបន់ នឹងក្លាយជាគោលដៅស្របច្បាប់ដើម្បីវាយប្រហារ ប្រសិនបើទីក្រុងវ៉ាស៉ីនតោន ពិតជាសម្រេចចិត្តធ្វើតាមការគំរាមរបស់ខ្លួន ហើយបើកការវាយប្រហារមុនមកលើអ៉ីរ៉ង់៕

អត្ថបទដែលជាប់ទាក់ទង