**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់

មន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំសិក្សា ២០២៤-២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

បន្ទាយមានជ័យ៖ លោក យឹម សំណាងអភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ដោយមានអញ្ជើញចូលរួមពីលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក លោកស្រី ប្រធាន.អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាល.អភិបាលរងក្រុងសិរីសោភ័ណ លោកទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងតំណាងអង្គការក្រៅរដ្ឋាភិបាលធ្វើនៅថ្ងៃទី២៩-៣០ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។

តាមរយៈបាយការណ៍ស្តីពីលទ្ធផលការងារឆ្នាំ២០២៥ លោក ឈូ ប៊ុនរឿង បានធ្វើការ វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ អស់លោក លោកស្រី ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងមន្ត្រីរាជការទាំងអស់ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងអង្គការដៃគូអភិវឌ្ឍន៍វិស័យអប់រំ ដែលបានបន្តយកចិត្តទុកដាក់ខ្ពស់និងជួយឧបត្ថម្ភគាំទ្រ ទាំងសម្ភារៈ ថវិកា និងបច្ចេកទេស សំដៅលើកកម្ពស់គុណភាពអប់រំ និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលធនធានមនុស្ស ជាមួយនឹងសមិទ្ធផលជាច្រើនទៀត ក្នុងការអភិវឌ្ឍវិស័យអប់រំក្នុងខេត្តរយៈពេលពេញ១ឆ្នាំ កន្លងមកនេះ។

លោក ឈូ ប៊ុនរឿង បានបញ្ជាក់ឲ្យដឹងទៀតថា៖ សមិទ្ធផលទាំងនេះកើតមានឡើងដោយបានការចូលរួមយ៉ាងសកម្មពី លោក លោកស្រី សាស្ត្រាចារ្យ លោក គ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្សទាំងអស់ ដែលបានខិតខំបង្រៀន និងបញ្ចូនកូនមករៀនគ្រប់ៗគ្នា ដើម្បីឆ្លើយតបនូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព  ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ទៅលើវិស័យអប់រំ ដែលជាវិស័យអាទិភាពមួយដ៏សំខាន់ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកធនធាន មនុស្សជាអាទិភាពទី១ ដែលជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ ព្រមទាំងការអភិវឌ្ឍវិស័យដ៏ទៃទៀត។

ក្នុងអង្គសន្និបាតនោះដែរលោក យឹម សំណាង កោតសរសើរចំពោះ មន្ត្រីរាជការ និងថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ នៅគ្រប់ភូមិសិក្សា និងបណ្តាអនុវិស័យទាំង ៦ ដែលបានខិតខំយ៉ាងស្វិតស្វាញ ដើម្បីរួមចំណែកបំពេញការងារជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ លើការងារអប់រំទាំងមូល មានការរីកចម្រើនជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់ទាំង បរិមាណ និងគុណភាព។ក្នុងនាមានការរីកដុះដាលយ៉ាងខ្លាំង នៃសាលារៀន និងចំនួនសិស្ស និស្សិត ចុះឈ្មោះ ចូលរៀននៅគ្រប់ភូមិសិក្សាទាំងផ្នែកសាធារណៈ និងផ្នែកឯកជន  ជោគជ័យទាំង នេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ដល់ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សឲ្យឆ្លើយតបទៅនឹងទីផ្សារ ការងារ ក៏ដូចជារួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រែក្លាយប្រទេសជាតិយើងឲ្យទៅជាប្រទេសចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ខាងមុខនេះ។

លោកយឹម សំណាង បានវាយតម្លៃខ្ពស់ចំពោះរបៀបនៃដំណើរការរបស់អង្គសន្និបាត នេះដែលបានធ្វើការប្រមូលផ្តុំមតិយោបល់ចាប់ពីថ្នាក់សាលារៀន ថ្នាក់ស្រុក-ក្រុង សាលាឯកជន និងដៃគូ អភិវឌ្ឈន៍ទាំងអស់ ត្រូវបានបញ្ចូលមកក្នុងរបាយការណ៍បូកសរុបថ្នាក់ខេត្ត  លើសពីនេះ បទបង្ហាញដែលនឹងត្រូវបង្ហាញនាពេលនេះ គឺជាឧត្តមានុវត្ត មេរៀនពិសោធន៍ល្អៗ ដែលសាលារៀនបានអនុវត្ត និងសម្រាប់ជាគោលគំនិតជូនដល់អង្គសន្និបាតអាចយកទៅប្រើប្រាស់តាមអង្គភាពរបស់ខ្លួន ក្នុងស្ថានភាពបច្ចុប្បន្ន។

លោកយឹម សំណាង បានបញ្ជាក់ឲ្យដឹងបន្តទៀតថាលោកមានជំនឿថា លោក លោកស្រី ដែលមានវត្តមាននៅទីនេះ ដែលអញ្ជើញមកពី ស្រុក-ក្រុងទាំង៩និងជាតំណាងឲ្យ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ទូទាំងខេត្ត រួមជាមួយដៃគូអភិវឌ្ឍន៍ នឹងចូលរួមយ៉ាងផុសផុល ដើម្បីចែករំលែកបទពិសោធន៍ល្អៗ និងពិភាក្សាផ្លាស់ប្តូរយោបល់ សំដៅរកឲ្យឃើញនូវ ចំណុចខ្លាំង និងចំណុច ខ្សោយ ព្រមទាំងបញ្ហាប្រឈមនានា ក្នុងវិស័យអប់រំ ជាពិសេសពាក់ព័ន្ធនឹងប្រធានបទទាំង៦នេះ៕

អត្ថបទដែលជាប់ទាក់ទង