**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល**ក្រសួងការងារ នឹងនាំយកឱកាសកា​រងារ អត្ថប្រយោជន៍ស​ង្គម និងការបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃជូ​ន​ដល់អតី​ត​ព​លករ និង​ពលរដ្ឋ​នៅក្នុងខេត្តត្បូងឃ្មុំនៅចុងសប្ដាហ៍នេះ**អ្នកជំណាញ​សេដ្ឋកិច្ច៖​ ហេតុអ្វីបានជាពលករខ្មែរ​នៅតែប​ន្តចំណាក​ស្រុកទៅថៃ​ទាំង​ខុសច្បាប់ បើទោះ​បីជា​មាន​ឱកាស​ការ​ងាររាប់ម៉ឺនកន្លែង​នៅក្នុ​ងស្រុ​ក​ក៏ដោយ?**ឱកាសការងារជាង ៤ ពាន់កន្លែង នឹងត្រូវផ្ដល់ជូនក្នុងវេទិកាការងារ និងឱកាសកម្មសិក្សាការងាររបស់ NEA នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​

អភិបាលខេត្តកណ្តាល ស្នើដល់អាជ្ញាធរផ្សព្វផ្សាយជូនប្រជាពលរដ្ឋដែលគ្រប់អាយុ និងអត្តសញ្ញាណបណ្ណដែលហួសសុពលភាពមកធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរឱ្យបានគ្រប់ៗគ្នា

កណ្តាល៖ ថ្លែងក្នុងកិច្ចប្រជុំស្តីពីការគាំទ្រតាមដាន និងជំរុញការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀត ជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលវិលត្រលប់ពីប្រទេសថៃ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានស្នើដល់អាជ្ញាធរភូមិ-ឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិ-ឃុំ បើអាចមានលទ្ធភាពសូមចេញលិខិតអញ្ជើ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋដែលគ្រប់អាយុ អត្តសញ្ញាណបណ្ណដែលហួសសុពលភាពជាដើម អញ្ជើញមកធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរឱ្យបានគ្រប់ៗគ្នា ដើម្បីពួកគាត់អាចយកទៅប្រើប្រាស់បានស្របតាមច្បាប់ ពិសេសប្រើប្រាស់ក្នុងការបោះឆ្នោតនាពេលខាងមុខ អាជ្ញាធរត្រូវស្រង់ទិន្ន័យអ្នកដែលមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរឱ្យបានច្បាស់លាស់បញ្ជូនទៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដើម្បីងាយស្រួលគ្រប់គ្រង។

ឯកឧត្តមអភិបាលខេត្ត បន្តថា អាជ្ញាធរក្រុង-ស្រុក ស្នងការ អធិការដ្ឋាននគរបាល ប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិ-ឃុំ ត្រូវធ្វើរបាយការណ៏ និងផែនការលម្អិត ដើម្បីឱ្យដឹងថាមូលដ្ឋានខ្លួនបានផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀតជូនប្រជាពលរដ្ឋ បានតាមផែនការប៉ុន្មាន និងមិនទាន់តាមផែនការប៉ុន្មាន រយៈពេល ៣ខែក្រោយ នឹងមានកិច្ចប្រជុំត្រួតពិនិត្យល្បឿននៃការជំរុញធ្វើនេះ ដើម្បីកំណត់ចំនុចខ្វះអី បញ្ហាប្រឈម យកមកនិយាយគ្នាដើម្បីរកដំណោះស្រាយ។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត បានជំរុញដល់ប៉ុស្តិ៍នគរបាលត្រូវបែងចែកមន្ត្រីដែលមានជំនាញទៅប្រចាំការធ្វើនៅសាលាឃុំ-សង្កាត់ ព្រោះសាលាឃុំសង្កាត់ឥឡូវយើងមានយន្តការច្រកចេញចូលតែមួយ បើឃុំណាមានតម្រូវការច្រើន ស្នងការដ្ឋានត្រូវរៀបចំរថយន្តចល័តចុះទៅតាមសាលារៀន វិទ្យាល័យ និងរោងចក្រ។ សិស្សដែលមានអាយុចាប់ពី ១៥ ឆ្នាំ ឬថ្នាក់ទី៩ ឡើង គឺជាគោលដៅដែលត្រូវផ្តល់អត្តសញ្ញាណប័ណ្ណជូនពួកគាត់ ត្រូវពិនិត្យតួលេខតាមឃុំ-សង្កាត់ឱ្យច្បាស់ ហើយបញ្ជូនម៉ាស៊ីនទៅតាមកម្រិតតម្រូវការ នៃឃុំ-សង្កាត់នីមួយៗ ទើបការងារនេះដើរលឿន។

ឯកឧត្តម គឹម វឌ្ឍនសោភ័ណ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានបញ្ចាក់ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា និងជំរុញការផ្តល់អត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ពិសេសគឺគាំទ្រតាមដាន និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៥ឆ្នាំ និងប្រជាពលរដ្ឋដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ ព្រមទាំងពលរដ្ឋខ្មែរដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព បាត់បង់ ខូច ជិតអស់សុពលភាព សំដៅត្រៀមលក្ខណៈក្នុងការចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតសម្រាប់ឆ្នាំ២០២៧ និង២០២៨៕

អត្ថបទដែលជាប់ទាក់ទង