**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ**ក្រសួងការងារ  និង ILO រួមគ្នាបណ្តុះបណ្តាល​ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដល់មន្ត្រីអធិការកិច្ចការងារ​ទទួលបន្ទុកផ្នែកសុវត្ថិភាពនិងសុខភាពការងារ

ឯកឧត្តម ហែម សុវត្ថិ បានដឹកនាំគណៈប្រតិភូចូលរួមពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយ សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា និងបងប្អូនសហគមន៍ខ្មែរប្រចាំទីក្រុង Troyes ប្រទេសបារាំង


ប្រទេសបារាំង ៖ នារសៀល ថ្ងៃសៅរ៍ ទី៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហែម សុវត្ថិ ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាទទួលបន្ទុកតំបន់ Troyes និង Centre-val de Loire ប្រទេសបារាំង បានដឹកនាំ គណៈប្រតិភូចូលរួមពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយប្រធាន អនុប្រធាន និងសមាជិក-សមាជិកាសាខាគណបក្សប្រជាជនកម្ពុជា ព្រមទាំងបងប្អូនសហគមន៍ខ្មែរ ប្រចាំទីក្រុង Troyes ប្រទេសបារាំង ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម លុយ ដេវីត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំសាធារណៈបារាំង និងជា ឯកអគ្គរាជទូតខ្មែរប្រចាំសាធារណៈរដ្ឋបារាំង និងមានការចូលរួមពីបងប្អូនប្រជាជនខ្មែរសរុប ជាង ២០០នាក់។

នាឱកាសនោះ ឯកឧត្តម ហែម សុវត្ថិ បានពាំនាំផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងការនឹករលឹកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សមាជិក-សមាជិកា នៃសាខាគណបក្សប្រចាំទីក្រុង Troyes រួមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបទូទាំងទ្វីបអឺរ៉ុប។

ឯកឧត្តម ហែម សុវត្ថិ បានបង្ហាញការដឹងគុណដល់ វីរៈកងទ័ព វីរៈនគរបាលជាតិដែលបានពលីចំពោះបុព្វហេតុកិច្ចការពារបូរណភាពទឹកដី ពីយោធាថៃដែលបានឈ្លានពាន និងបំផ្លិចបំផ្លាញ មកលើដែនអធិបតេយ្យភាពកម្ពុជាយ៉ាងកំរោល។ ឯកឧត្តម ក៏បានអំពាវនាវឲ្យពលរដ្ឋខ្មែរមកពីគ្រប់និន្នាការនយោបាយត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ បន្តពហិការឈប់ប្រើប្រាស់ផលិតផលសៀម និងចូលរួមទាំងអស់គ្នាក្នុងការកសាងធនធានមនុស្សរបស់កម្ពុជា ដើម្បីបង្កើនឱកាសអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន ព្រមទាំងបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនតាមរយៈយន្តការថ្នាក់ជាតិ និងអន្តរជាតិ។

ជាចុងក្រោយ ឯកឧត្តម ហែម សុវត្ថិ បានថ្លែងអំណរគុណដល់បងប្អូនខ្មែរ សរុបប្រមាណ ២,៥០០នាក់ ដែលបានចូលរួមសម្តែងមតិក្នុងនាមជាពលរដ្ឋខ្មែរ កាលទីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីបង្ហាញពិភពលោកបានដឹងពីសកម្មភាពឈ្លានពានរបស់យោធាសៀម និងអរគុណដល់បងប្អូនសប្បុរសជនដែលបានជួយជា ថ្នាំសង្កូវ និងសម្ភារៈ តាមរយៈក្រុមការងារ ជូនដល់កងកម្លាំងជួរមុខនាពេលកន្លងមក៕

អត្ថបទដែលជាប់ទាក់ទង