**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

ក្រុមរថយន្តចម្រុះគ្រប់ប្រភេទប្រមាណ ៤០០គ្រឿងធ្វើដំណើរចេញពីរាជធានីភ្នំពេញ មកកាន់ខេត្តមណ្ឌលគិរី ដើម្បីផ្សព្វផ្សាយតំបន់ទេសចរណ៍ប៉ែកឦសាន ទៅកាន់ពិភពលោក

មណ្ឌលគិរី៖ លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្ត តំណាងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញទទួលស្វាគមន៍ និងសំណេះសំណាលជាមួយក្រុមរថយន្តចម្រុះគ្រប់ប្រភេទប្រមាណ ៤០០គ្រឿង ដោយធ្វើដំណើរចេញពីរាជធានីភ្នំពេញ មកកាន់ខេត្តមណ្ឌលគិរី ដើម្បីផ្សព្វផ្សាយតំបន់ទេសចរណ៍ ប៉ែកឦសាន ទៅកាន់ពិភពលោក។

ក្នុងព្រឹត្តិការណ៍ដំណើរកម្សាន្ត ឦសាន្ត OVERLAND លើកទី២ នៅខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក៏មានការរៀបចំសម្តែងរបាំរបស់បងប្អូនជនជាតិដើមភាគតិចព្នង មានការបាញ់កាំជ្រួច និងរាំលេងកម្សាន្តសប្បាយផងដែរ។

លោក ហ៊ាញ ប៊ុណ្ណា បានស្វាគមន៍ចំពោះក្រុមរថយន្តចម្រុះគ្រប់ប្រភេទប្រមាណ ៤០០គ្រឿង ដោយធ្វើដំណើរចេញពីរាជធានីភ្នំពេញ មកកាន់ខេត្តមណ្ឌលគិរី ដើម្បីលើកស្ទួយវិស័យទេសចរណ៍ និងបង្ហាញនូវការអភិវឌ្ឍរីកចម្រើន នៅទិសឦសាន។ លោក បញ្ជាក់ថា ខេត្តមណ្ឌលគិរី សម្បូរដោយធនធានធម្មជាតិ មានអាកាសធាតុល្អបរិសុទ្ធ មានវាលស្មៅដ៏ស្រស់ស្អាត និងមានតំបន់ទេសចរណ៍ជាច្រើនកន្លែង សម្រាប់ទស្សនាកម្សាន្តសប្បាយ។

លោក បន្ថែមថា ក្រោមការដឹកនាំរបស់ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានគិតគូរយកចិត្តទុកដាក់កសាងនូវហេដ្ឋារចនាសម្ព័ន្ធនានា ក៏ដូចជា តំបន់ទេសចរណ៍នៅក្នុងខេត្តមណ្ឌលគិរី ដើម្បីធ្វើយ៉ាងណា ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាកាន់តែច្រើនឡើង។

លោក ទូច រស្មី ប្រធានក្រុមរថយន្ត Off Road គោព្រៃមណ្ឌលគិរី បានឲ្យដឹងថា ព្រឹត្តិការណ៍ដំណើរកម្សាន្ត ឦសាន្ត OVERLAND លើកទី២ នៅខេត្តមណ្ឌលគិរីនេះ មានក្រុមរថយន្ត CPG-Overland និងក្រុមរថយន្តចំនួន១០គ្រឿងទៀត ដូចជា TAC មហាគ្រួសាររថយន្ត OFFROAD កម្ពុជា XROAD គោព្រៃមណ្ឌលគិរី OFFROAD4X4 រតនគិរី គោព្រៃ 4WD បាឡែនកម្ពុជា LCG TRT ក្រុមបោះតង់ CAT បានចេញដំណើរកម្សាន្តជាក្បួនរថយន្ត (CARAVAN OVERLAND) ដែលមានការចូលរួមពីសមាជិកក្រុមអ្នកបង្កើតមាតិកា តាមបណ្តាញសង្គមល្បីៗ និងប្រជាពលរដ្ឋ ដោយធ្វើដំណើរចេញពីរាជធានីភ្នំពេញ មកកាន់ខេត្តមណ្ឌលគិរី នៅថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាមួយរថយន្តចូលរួមចម្រុះគ្រប់ប្រភេទប្រមាណ ៤០០គ្រឿង។

លោក បន្ថែមថា ក្នុងព្រឹត្តិការណ៍ដំណើរកម្សាន្ត ឦសាន្ត OVERLAND លើកទី២នេះ ដើម្បីជំរុញកំណើនភ្ញៀវជាតិ ផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍ និងសក្តានុពល ទេសចរណ៍ធនធានធម្មជាតិដ៏សម្បូរបែប ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ វប្បធម៌បងប្អូនជនជាតិដើមភាគតិច នៅភូមិភាគឦសាន្ត៕

អត្ថបទដែលជាប់ទាក់ទង