**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ សង្ឃឹមនិងជឿជាក់ថា​ លោកអភិបាលរងខេត្តពោធិ៍សាត់ ដែលទើបទទួលការតែងតាំងថ្មី នឹងខិតខំប្រឹងប្រែងអភិវឌ្ឍមូលដ្ឋានខេត្តពោធិ៍សាត់ឱ្យកាន់តែមានភាព​រីក​ចម្រើន

ពោធិ៍សាត់៖ ឯកឧត្ដម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងនៃគណៈអភិបាលខេត្ត ដោយការចូលរួមពីឯកឧត្ដម ម៉ក់ រ៉ា​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និងឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។

បន្ទាប់ពីទទួលបានអនុក្រឹត្យ, លោក សំ ណារិទ្ធិ ដែលទើបនឹងទទួលបានមុខតំណែងថ្មី ជាអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះអង្គពិធីទាំងមូល និងប្រជាពលរដ្ឋក្នុងខេត្ត៖ ប្តេជ្ញាគោរព និងអនុវត្តន៍តាម រដ្ឋធម្មនុញ្ញនៃកម្ពុជា គោរពដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់។ ប្តេជ្ញាអនុវត្តការងារ តួនាទី ភារកិច្ច និងសិទ្ធិអំណាច ដែលច្បាប់បានកំណត់ ពិសេសច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយស្មារតីទទួលខុសត្រូវខ្ពស់។ ប្តេជ្ញាចូលរួមសហការយ៉ាងស្អិតរមួត ក្នុងស្មារតី សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាមួយគណៈអភិបាលខេត្តទាំងអស់ ដើម្បីធានាប្រសិទ្ធភាពនៃការដឹកនាំរដ្ឋបាលខេត្ត។ ប្តេជ្ញាកសាង និងពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័ន កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក និងភាគីពាក់ព័ន្ធ។ ប្តេជ្ញាចូលរួមចំណែកអនុវត្តយ៉ាងសកម្មនូវ កម្មវិធីកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រ បញ្ចកោណ សម្រាប់នីតិកាលថ្មី ដោយផ្តោតលើការបម្រើប្រជាពលរដ្ឋ។ ប្តេជ្ញាជំរុញការផ្ដល់សេវាសាធារណៈ ឱ្យកាន់តែមានគុណភាព តម្លាភាព និងឆាប់រហ័ស តាមរយៈការអនុវត្ត កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ប្តេជ្ញាខិតខំដោះស្រាយរាល់បញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋ ដោយតម្កល់ផលប្រយោជន៍របស់ប្រជាជនជាធំ និងចូលរួមថែរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងដែនសមត្ថកិច្ច។

ក្នុងឱកាសនោះឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោករដ្ឋលេខាធិការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ផ្តល់កិត្តិយសអញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងថ្មី នៃខេត្តពោធិ៍សាត់​។

ឯកឧត្ដម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែងនូវការ​កោត​សរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុម​ប្រឹក្សា គណៈអភិបាលខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ​ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ​ទូទាំងខេត្ត ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្ម ក្នុងការបំ​ពេ​ញ​តួនាទីភារកិច្ច ប្រកបដោយ​ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងការធានាថែរក្សាសន្តិភាព ស្ថិរភាព​នយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ឯកឧត្ដមបន្តថា យោងតាមសំណូមពរចាំបាច់ លក្ខណៈសម្បត្តិ សមត្ថភាព និងបទពិសោធនការងារកន្លងមក រាជរដ្ឋាភិបាលបា​នសម្រេចតែងតាំង លោក សំ ណារិទ្ធិ ពីអភិបាលស្រុកតាលោសែនជ័យ មកជាអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ជំនួសលោក ឡាយ វិសិដ្ឋ ដែលត្រូវបញ្ចប់មុខតំណែង។

ឯកឧត្ដមរដ្ឋលេខាធិកាសង្ឃឹម និងជឿជាក់ថា​ លោកអភិបាលរងនៃគណៈអភិបាលខេត្ត ដែលទើបនឹងទទួលការតែងតាំងថ្មី នឹងខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ច តាមរយៈ​ចំណេះដឹង សមត្ថភាព និងបទពិសោធ​ការងាររបស់ខ្លួន ដើម្បី​បន្ត​ចូលរួម​ក្នុងការងារដឹកនាំ គ្រប់គ្រង​ និង​អភិវឌ្ឍមូលដ្ឋានខេត្តពោធិ៍សាត់ឱ្យកាន់តែមានភាព​រីក​ចម្រើន និង​ទទួល​បានសមិទ្ធផលថ្មីៗ​ថែមទៀត ពិសេសខិតខំការកៀរគរការវិនិយោគ និងដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង