**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ

អាជ្ញាធរខេត្តតាកែវ ជំរុញអាជ្ញាធរ ក្រុង-ស្រុក ពង្រឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន

តាកែវ៖ លោក យង់ សុវឌ្ឍនា អភិបាលរងខេត្តតាកែវ និងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត បានណែនាំយ៉ាងដាច់ណាត់ដល់អាជ្ញាធរក្រុង-ស្រុកទាំង ១០ ឲ្យបង្កើន និងពង្រឹងសកម្មភាពចុះអប់រំ ផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ឲ្យបានខ្លាំងក្លា និងទូលំទូលាយបន្ថែមទៀតដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ ជាពិសេសយុវជន និងសិស្សនិស្សិត។

ការណែនាំនេះធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំកិច្ចប្រជុំបូកសរុបការអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី១០ ប្រចាំនព្វមាស ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥។

លោក អភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា បញ្ហាគ្រឿងញៀនគឺជា បញ្ហាសង្គមដ៏រ៉ាំរៃ និងស្មុគស្មាញ ដែលបង្កផលវិបាកជាច្រើនដល់សង្គមជាតិ និងមនុស្សទូទៅ។ ដូច្នេះការផ្សព្វផ្សាយឲ្យពួកគាត់យល់កាន់តែច្បាស់ពីផលប៉ះពាល់នៃគ្រឿងញៀនគឺជារឿងសំខាន់បំផុតដើម្បីការពារប្រជាពលរដ្ឋ ជាពិសេសយុវជនមិនឲ្យធ្លាក់ខ្លួនក្នុងអន្លង់អបាយមុខនេះ។

លោក យង់ សុវឌ្ឍនា ក៏បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានត្រូវបន្ត ចុះត្រួតពិនិត្យជាប្រចាំ នៅតាមទីតាំងនានា និងធ្វើ កិច្ចសន្យា ជាមួយម្ចាស់អាជីវកម្ម ដូចជាផ្ទះសំណាក់ ក្លឹបកម្សាន្ត ហាងខារ៉ាអូខេ តាមច្រកទ្វារព្រំដែន និងកន្លែងកម្សាន្តផ្សេងៗទៀត ដើម្បីឲ្យពួកគេចូលរួមសហការយ៉ាងសកម្មជាមួយសមត្ថកិច្ចក្នុងការ បង្ការ ទប់ស្កាត់ និងបង្រ្កាប បទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត។សកម្មភាពនេះមានគោលដៅកាត់បន្ថយ និងលុបបំបាត់រាល់សកម្មភាពលួចលាក់ កែច្នៃសារធាតុគីមីផ្សំ ការចរាចរណ៍ ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនខុសច្បាប់ នៅតាមមូលដ្ឋាននានា។

លោក អភិបាលរងខេត្ត បានគូសបញ្ជាក់ជាចុងក្រោយថា ការដោះស្រាយបញ្ហាគ្រឿងញៀនបាន ទាមទារឲ្យមាន ការចូលរួមសហការគ្នា ចាប់ពីបុគ្គលម្នាក់ៗ គ្រួសារ រហូតដល់អាជ្ញាធរមូលដ្ឋាន សំដៅធ្វើយ៉ាងណាឈានទៅ លុបបំបាត់គ្រឿងញៀនឲ្យអស់ពីក្នុងសហគមន៍ របស់យើង៕

អត្ថបទដែលជាប់ទាក់ទង