**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល**ក្រសួងការងារ នឹងនាំយកឱកាសកា​រងារ អត្ថប្រយោជន៍ស​ង្គម និងការបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃជូ​ន​ដល់អតី​ត​ព​លករ និង​ពលរដ្ឋ​នៅក្នុងខេត្តត្បូងឃ្មុំនៅចុងសប្ដាហ៍នេះ**អ្នកជំណាញ​សេដ្ឋកិច្ច៖​ ហេតុអ្វីបានជាពលករខ្មែរ​នៅតែប​ន្តចំណាក​ស្រុកទៅថៃ​ទាំង​ខុសច្បាប់ បើទោះ​បីជា​មាន​ឱកាស​ការ​ងាររាប់ម៉ឺនកន្លែង​នៅក្នុ​ងស្រុ​ក​ក៏ដោយ?**ឱកាសការងារជាង ៤ ពាន់កន្លែង នឹងត្រូវផ្ដល់ជូនក្នុងវេទិកាការងារ និងឱកាសកម្មសិក្សាការងាររបស់ NEA នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

មេដឹកនាំតៃវ៉ាន់៖ ការគ្រប់គ្រងណាមួយរបស់ចិនលើតៃវ៉ាន់ ក៏នឹងគំរាមកំហែងដល់សហរដ្ឋអាមេរិកផងដែ

តៃប៉ិ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បាននិយាយថាការគ្រប់គ្រងណាមួយរបស់ចិនលើតៃវ៉ាន់ ក៏នឹងគំរាមកំហែងដល់សហរដ្ឋអាមេរិកផងដែរ ហើយកាន់តែលើកទឹកចិត្តឱ្យ ទីក្រុងប៉េកាំងប្រជែងឥទ្ធិពលជាមួយសហរដ្ឋអាមេរិកនៅលើឆាកអន្តរជាតិ។

សហរដ្ឋអាមេរិកជាអ្នកគាំទ្រដ៏សំខាន់របស់តៃវ៉ាន់ បើទោះជាមិនមានទំនាក់ទំនងផ្លូវការជាមួយតៃប៉ិក៏ដោយ។ ប៉ុន្តែ ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅអាណត្តិទី២ កាលពីខែមករាមក លោក ដូណាល់ ត្រាំ មិនទាន់បានប្រកាសពីកិច្ចព្រមព្រៀងលក់អាវុធថ្មីណាមួយទៅឱ្យតៃវ៉ាន់នៅឡើយទេ។ ការកត់សម្គាល់ខាងលើរបស់លោក Lai ធ្វើឡើងនៅក្នុង បទសម្ភាសន៍ជាមួយកម្មវិធី The Clay Travis and Buck Sexton Show ក្នុងសប្ដាហ៍នេះ។ នៅពេលត្រូវបានសាកសួរថាតើរូបលោកនឹងនិយាយអ្វី ប្រសិនបើបានជួបលោក ត្រាំ លោក Lai បានឆ្លើយថាលោកនឹងប្រាប់លោក ត្រាំ ឱ្យប្រុងប្រយ័ត្នចំពោះអ្វីដែលលោក ស៊ី ជីនពីងកំពុងធ្វើ។

នៅក្នុងសម្រង់សម្ដីមួយត្រូវបានចេញផ្សាយដោយការិយាល័យមេដឹកនាំតៃវ៉ាន់ នៅថ្ងៃអង្គារ ទី៧ ខែតុលា លោក Lai បានគូសបញ្ជាក់ថា «ខ្ញុំនឹងផ្ដល់យោបល់ឱ្យរូបលោក (លោក ត្រាំ) យកចិត្តទុកដាក់ជាពិសេសចំពោះការពិតដែលលោក ស៊ី ជីនពីង មិនមែនត្រឹមតែកំពុងបង្កើនការដឹកនាំការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ប៉ុណ្ណោះទេ តែចិនក៏កំពុងបង្កើនកងកម្លាំងយោធានៅតំបន់សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូងផងដែរ»។

តាមលោក Lai ការកើនឡើងសកម្មភាពយោធារបស់ចិនចេញឆ្ងាយពីតំបន់ឆ្នេរ របស់ខ្លួន គឺមិនមែនត្រឹមតែជាបញ្ហាប្រឈមសម្រាប់តៃវ៉ាន់តែម្នាក់ឯងនោះទេ។ ពោលគឺប្រសិនបើចិនអាចគ្រប់គ្រងតៃវ៉ាន់បាន នោះចិននឹងមានអំណាចកាន់តែខ្លាំងដើម្បីប្រជែងជាមួយ សហរដ្ឋអាមេរិកនៅលើឆាកអន្តរជាតិ។ «និយាយជារួម វាក៏គំរាមកំហែងដល់ផលប្រយោជន៍អាមេរិកផងដែរ ដូច្នេះខ្ញុំសង្ឃឹមថាលោក ត្រាំ នឹងបន្តថែរក្សាការពារសន្តិភាព និងស្ថិរភាព ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។ នេះជាការបញ្ជាប់បន្ថែមរបស់លោក Lai។

គួរបញ្ជាក់ថា លោក Lai Ching-te បានទាត់ចោលការអះអាងពីអធិបតេយ្យរបស់ចិនលើតៃវ៉ាន់ ហើយថាមានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះដែលអាចសម្រេចលើជោគវាសនារបស់ តៃវ៉ាន់។ ចិនវិញបានចាត់ទុកមេដឹកនាំតៃវ៉ាន់រូបនេះជាជនឧទ្ទាមផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់ម្នាក់ដែលគំរាមកំហែងដល់សន្តិភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់៕

អត្ថបទដែលជាប់ទាក់ទង