**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​

បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប៖ សកម្មភាពបៃតង និងបរិយាបន្ន ទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដែលមិនត្រឹមតែមានការចូលរួមពីស្ថាប័នរដ្ឋាភិបាលប៉ុណ្ណោះទេប៉ុន្តែ ចាំបាច់ក៏ត្រូវមានការចូលរួមពីដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍មនុស្សជាតិទាំងមូល

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលជាស៊េរីស្តីពី «ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមគោលការណ៍បៃតង និង បរិយាបន្ន» ជូនមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងស្ថាប័ន មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីចាត់ការហិរញ្ញវត្ថុនៃរដ្ឋបាល រាជធានី-ខេត្តទាំង ២៥ សំដៅចូលរួមចំណែកគាំទ្រ និង អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រកដោយប្រសិទ្ធភាព និងចីរភាព។

ពិធីបើកវគ្គនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីលោក ស្ហាគីល អាហម៉ាត់ (Shakeel Ahmad) អ្នកតំណាងរង នៃកម្មវិធីអភិវឌ្ឍសហប្រជាជាតិនៅកម្ពុជា និងលោក វុឡាដឺមៀ រ៉ូជែនស្គី (Vladimir ROJANSKI) ប្រធានកម្មវិធីហិរញ្ញវត្ថុ និងវិនិយោគបៃតង នៃសហភាពអ៊ឺរ៉ុបនៅកម្ពុជា ព្រមទាំងឯកឧត្តមអនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទីប្រឹក្សាជាតិ-អន្តរជាតិ ព្រមទាំងមន្ត្រីរាជការ ឧទ្ទេសាចារ្យ និងសិក្ខាកាម។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានសហការរៀបចំដោយ វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ របស់អង្គការសហប្រជាជាតិ ក្នុងគម្រោងភាពជាដៃគូសម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតងនៅកម្ពុជា (UNITAR/PAGE)។

ថ្លែងក្នុងពិធីនេះ, បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានជម្រាបជូនអង្គពិធីថា រាជរដ្ឋាភិបាលក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អគ្គមគ្គុទេសក៍វ័យក្មេង ឈ្លាសវៃ និង ពោរពេញដោយសមត្ថភាព បានបន្តផ្តល់អាទិភាពខ្ពស់លើ ការកសាង និង ការអភិវឌ្ឍសមត្ថភាព ដោយបានចាត់ទុកការអភិវឌ្ឍមូលធនមនុស្ស គឺជាអាទិភាពទី១ នៅក្នុងរបៀបវារៈនៃ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយប្រកាន់ខ្ជាប់អភិក្រម «ជវភាពប្រព័ន្ធតួអង្គតែមួយ» សំដៅលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាមូលដ្ឋានគ្រឹះ និងជាមធ្យោបាយនៃ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ការកាត់បន្ថយភាពក្រីក្រ, និងការឈានទៅសម្រេចចក្ខុវិស័យ «ប្រែក្លាយកម្ពុជាជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០»។

បណ្ឌិតសភាចារ្យ បានគូសរំលេចថា ក្នុងឆ្នាំ ២០២៤កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ ផែនការយុទ្ធសាស្ត្រឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ ២០២៤ – ២០៣៣ ដែលជាផែនទីបង្ហាញផ្លូវគោលនយោបាយជាតិតែមួយគត់ ដោយគ្របដណ្តប់លើមហិច្ឆតាក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់, ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ, និង ការលើកកម្ពស់អភិបាលកិច្ចបរិស្ថាន ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងដោះស្រាយបញ្ហាប្រឈមទាក់ទងនឹង ការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍសេដ្ឋកិច្ច និង សមធម៌សង្គម។

ផែនការយុទ្ធសាស្ត្រខាងលើនេះ នឹងនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើន ដល់ប្រជាជនកម្ពុជា និង ចូលរួមចំណែកយ៉ាងសំខាន់ ដល់កិច្ចខិតខំប្រែងប្រែងជាសកល ក្នុងការកាត់បន្ថយផលប៉ះពាល់នានា ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងការកសាងសង្គមមួយដែលប្រកបដោយភាពធន់ និង ចីរភាព ស្របពេលដែលការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល បាននិងកំពុងស្ថិតក្នុងដំណាក់កាលទី៤ ក្នុងគោលបំណងគឺ «គណនេយ្យភាពសមិទ្ធកម្ម» បន្ទាប់ពីទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុង ការកសាងភាពជឿទុកចិត្តនៃថវិកា, ការកសាងគណនេយ្យភាពហិរញ្ញវត្ថុ, និងការផ្សារភ្ជាប់ថវិកានឹងគោលនយោបាយ នៅក្នុងដំណាក់កាលទី១ ទី២ និងទី៣កន្លងទៅ។

បណ្ឌិតសភាចារ្យ បានគូសរំលេចបន្ថែមថា សកម្មភាពបៃតង និងបរិយាបន្ន ទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដែលមិនត្រឹមតែមានការចូលរួមពីស្ថាប័នរដ្ឋាភិបាលប៉ុណ្ណោះទេ, ប៉ុន្តែ ចាំបាច់ក៏ត្រូវមានការចូលរួម ប្រកបដោយស្មារតីស្ថាបនា និងភាពជាដៃគូស្អិតរមួត ពីដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍មនុស្សជាតិ ទាំងមូល។ ជាមួយគ្នានេះ, កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍដំបូងគេ ដែលបានអនុម័ត «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍបៃតង ដើម្បីជំរុញការអភិវឌ្ឍបៃតង ដែលបញ្ចេញកាបូនតិច» និង បានដាក់ចេញកាលពីឆ្នាំ២០១៣ នូវ «ផែនការយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍបៃតង ឆ្នាំ២០១៣ – ២០៣០» ។ លើសពីនេះ, គម្រោង UN PAGE (Partnership for Action on Green Economy) នៅកម្ពុជា ត្រូវបានប្រកាសឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៣ ដោយមានក្រសួងបរិស្ថាន ជាអ្នកសម្របសម្រួលការអនុវត្ត និង មានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ។

តំណាងដៃគូអភិវឌ្ឍន៍ បានលើកឡើងអំពីការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំ តាមរយៈការសហការជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ដៃគូអភិវឌ្ឍន៍ផ្សេងៗ ដោយបានគ្របដណ្តប់លើវិស័យជាច្រើន ចាប់តាំងពីការបង្កើនសមត្ថភាពមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ ដែលត្រូវអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិការហូតដល់ការជួយពង្រឹងប្រព័ន្ធផែនការ និង ប្រព័ន្ធតាមដាន។
ជាក់ស្តែង, UNITAR បានសហការជាមួយ វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឆ្នាំ២០១៥-២០១៦ លើការបណ្តុះបណ្តាលជំនាញស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង គោលនយោបាយនៃការប្រែប្រួលអាកាសធាតុ ជូនមន្ត្រីរាជការនៃក្រសួងស្ថាប័នពាក់ព័ន្ធ ។

បន្ថែមពីនេះ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសរំលចបន្ថែមអំពីសារៈសំខាន់នៃការងារកសាង និងអភិវឌ្ឍសមត្ថភាពជូនមន្ត្រីរាជការ, ពិសេស វគ្គបណ្តុះបណ្តាល «ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមគោលការណ៍បៃតង និងបរិយាបន្ន» នាពេលនេះ ពិតជាឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ក្រសួងស្ថាប័នអនុវត្តការអភិវឌ្ឍបៃតង និង បរិយាបន្ន ដែលត្រូវផ្សារភ្ជាប់នឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីសម្រេចបាននូវកំណើនបៃតង ប្រកបដោយបរិយាបន្ន ខណៈដែលសិទ្ធិអំណាច ភាពជាម្ចាស់ និង ការទទួលខុសត្រូវកាន់តែច្រើនឡើង ត្រូវបានផ្ទេរទៅឱ្យក្រសួងស្ថាប័ន និងមន្ទីរអង្គភាពក្រោមឱវាទ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការរៀបចំ និងការអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា សំដៅចូលរួមចំណែកគាំទ្រ និង អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ឱ្យសម្រេចជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងចីរភាព៕

អត្ថបទដែលជាប់ទាក់ទង