រដ្ឋបាលខេត្តឧត្តរមានជ័យ បើកវេទិកាផ្សព្វផ្សាយណែនាំ ស្ដីពីការផ្ដល់ឯកសារអត្តសញ្ញាណ ការផ្ដល់ឱកាសការងារ និងជំរុញការចិញ្ចឹម ការដាំដុះដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកត្រពាំងប្រាសាទ

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក គង់ កន្នារិទ្ធ និងលោក ស៊ឹម វុទ្ធា អភិបាលរងខេត្តឧត្តរមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សាយណែនាំ ស្ដីពីការផ្ដល់ឯកសារអត្តសញ្ញាណ ការផ្ដល់ឱកាសការងារ និងជំរុញការចិញ្ចឹម ការដាំដុះដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ទន្ទឹមនោះក៏មានការចូលរួមពីលោកប្រធានមន្ទីរ អាជ្ញាធរពាក់ព័ន្ធជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
ពិធីនេះរៀបចំឡើងក្នុងគោលបំណងជួលសម្រួលក្នុងការធ្វើឯកសារអត្តសញ្ញាណផ្សេងៗ និងផ្ដល់ឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃ៕

