**និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ឱ្យស្របតាមការរីកចម្រើននៃវិស័យនេះ ជាពិសេស កាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេស**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម

ប៉ូលិសកុបកម្មថៃ ត្រៀមរថយន្តមានកាណុងបាញ់ទឹកចំនួន១០គ្រឿង ដើម្បីឆ្លើយតបនឹងការតវ៉ារបស់ពលរដ្ឋខ្មែរនៅភូមិព្រៃចាន់

បាងកក៖ បើតាមការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃទី១៨កញ្ញា ក្រោយប្រើឧស្ម័នបង្ហូរទឹកភ្នែក អាវុធសូរសព្ទ និងបាញ់គ្រាប់កាំភ្លើងកៅស៊ូឥតត្រាប្រណីមកលើប្រជាជនស្លូតត្រង់កម្ពុជា ប៉ូលិសកុបកម្មនៅ ប្រទេស ថៃបានត្រៀមរថយន្ត មានកាណុងបាញ់ទឹក ចំនួន១០គ្រឿងដើម្បីឆ្លើយតប នឹង ការតវ៉ារបស់ពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ដោយរង់ចាំការបញ្ជា ពី ប៉ូលិសភូមិន្ទថៃ (RTP) សម្រាប់ការចល័ត។

នៅថ្ងៃទី១៧ ខែកញ្ញា កងទ័ពថៃចូលមកបំពានកម្ពុជាសាជាថ្មី នៅភូមិព្រៃចាន់ ដោយធ្វើសកម្មភាពយ៉ាងធ្ងន់ធ្ងរជាងលើកមុនៗ រហូតបណ្ដាលឱ្យកងទ័ព ព្រះសង្ឃ និងប្រជាជនខ្មែរមួយចំនួនរងរបួស។ ប៉ូលិសថៃបាន ប្រើឧស្ម័នបង្ហូរទឹកភ្នែកអាវុធសូរសព្ទ និង បាញ់គ្រាប់កៅស៊ូដើម្បីបំបែកការតវ៉ា។

លោក ឆៃគ្រីត ផូអា មេបញ្ជាការផ្នែកការពារ និងត្រួតពិនិត្យក្រុមមនុស្ស (PCCD) បានបញ្ជាក់ថា ប៉ូលិសភូមិន្ទថៃ បានណែនាំដល់ផ្នែករៀបចំសម្រាប់ប្រតិបត្តិការត្រួតពិនិត្យក្រុមមនុស្ស។ នេះរួមបញ្ចូលទាំងការ ចល័តរថយន្តដឹកទឹកចំនួន១០គ្រឿង ដែល ត្រៀមខ្លួនរួចរាល់សម្រាប់ចេញប្រតិបត្តិការ។

រថយន្ត មានកាណុងបាញ់ទឹកទាំងនេះ ពីមុនប្រើដើម្បីបំបែកក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងខែតុលា ឆ្នាំ២០២០ អាចផ្ទុកទឹកចំណុះ១២០០០លីត្រ និងអាចបាញ់ទឹកបានចម្ងាយរហូតដល់៦៥ម៉ែត្រ។ បន្ថែមពីលើកាណុងបាញ់ទឹក រថយន្តដឹកទឹកត្រូវបានបំពាក់ជាមួយអាវុធសូរសព្ទ ក៏ដូចជាឧបករណ៍បាញ់ឧស្ម័នបង្ហូរទឹកភ្នែក។

រថយន្តទាំងនោះ ត្រូវបានបំពាក់ដោយកង់ការពារគ្រាប់កាំភ្លើង និងទ្រុងដែកនៅខាងមុខ ដើម្បីជម្រះឧបសគ្គ។ វាក៏ត្រូវបានបំពាក់ដោយកាមេរ៉ាឃ្លាំមើលជុំវិញផងដែរ ដើម្បីកត់ត្រាព្រឹត្តិការណ៍នានាសម្រាប់ការប្រើប្រាស់ផ្លូវច្បាប់នាពេលអនាគត។

ទឹកដែលត្រូវបាញ់ចេញអាចជាទឹកពណ៌ ដែលត្រូវបានរចនាឡើងដើម្បីពិបាកក្នុងការលាងចេញ ធ្វើឱ្យវាក្លាយជាយុទ្ធសាស្ត្រដ៏មានប្រយោជន៍សម្រាប់សម្គាល់ក្រុមបាតុករដែលព្យាយាមចូលរួមជាមួយក្រុមមនុស្សឡើងវិញបន្ទាប់ពីការបែកខ្ញែក។ គួរបញ្ជាក់ថា យុទ្ធសាស្ត្រស្រដៀងគ្នានេះ ត្រូវបានគេប្រើនៅចុងឆ្នាំ២០១៣ ក្នុងអំឡុងពេលប៉ះទង្គិចគ្នាជាមួយក្រុមបាតុកររបស់គណៈកម្មាធិការកំណែទម្រង់ប្រជាធិបតេយ្យប្រជាជន (PDRC)៕

អត្ថបទដែលជាប់ទាក់ទង