**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ

ក្រសួងសុខាភិបាល រៀបចំពិធីប្រគល់-ទទួលជំនួយ ម៉ាស៊ីនថតសួត ឌីជីថល មានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួនបីគ្រឿងដល់មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និង ឯកឧត្តម ចិនហ្សាមិន ឆាង (Benjamin Chiang) ភារៈធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់-ទទួលជំនួយ ម៉ាស៊ីនថតសួត ឌីជីថល មានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួនបីគ្រឿងដល់មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ដើម្បីបង្កើនការរុករកជំងឺរបេងបានឆាប់រហ័ស និងថែទាំព្យាបាលបានទាន់ពេលវេលា។

កិច្ចចាប់ផ្តើម លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណជូនដល់រដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋសហរដ្ឋអាមេរិក ដែលតែងតែបានរួមចំណែកយ៉ាងសំខាន់ និងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍវិស័យសុខាភិបាល និងសុខភាពសាធារណៈនៅកម្ពុជាទាំងនៅកម្រិតជាតិ និងនៅថ្នាក់ក្រោមជាតិ ក្នុងនោះរួមមានជំងឺរបេង អេដស៍ គ្រុនចាញ់ សុខភាពមាតា និងទារក កូវីដ-១៩ និងជំងឺឆ្លង និងមិនឆ្លងជាច្រើនទៀត។

លោកជំទាវរដ្ឋលេខាធិការ បានបន្តថា ការទទួលបានម៉ាស៊ីនថតសួតបែបឌីជីថលចំនួន៣គ្រឿង នាឱកាសថ្ងៃនេះ គឺជាការរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការជួយពន្លឿនការឆ្លើយតបជំងឺរបេងនៅក្នុងប្រទេសកម្ពុជា ដែលជាពិសេសនោះ លើការស្រាវជ្រាវករណីរបេងនៅតាមសហគមន៍ ដើម្បីធានាថាអ្នកដែលសង្ស័យថាមានជំងឺរបេង ឬផ្ទុក និងឆ្លងជំងឺរបេងបានទទួលសេវាធ្វើរោគវិនិច្ឆ័យ សេវាព្យាបាល និងថែទាំបានឆាប់រហ័ស។ ជាងនេះទៅទៀត ការប្រើប្រាស់នូវឧបករណ៍ទំនើប និងបែបឌីជីថលទាំងនេះ ពិតជាបង្កើននូវលទ្ធភាព និងសមត្ថភាពរបស់អ្នកផ្តល់សេវារបេង ជាមួយនឹងលទ្ធផលកាន់តែជឿទុកចិត្ត និងឆាប់រហ័ស។

ក្នុងពិធីនេះដែរ មានការអញ្ជើញការចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត យូ ពិសី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម លោក ប្រធានមន្ទីរសុខាភិបាលទាំង៩ រួមមាន រាជធានីភ្នំពេញ កណ្តាល កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ កំពង់ឆ្នាំង បាត់ដំបង កោះកុង និងរតនគិរី និងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងស្ថានទូតសហរដ្ឋអាមេរិក តំណាងស្ថាប័នពាក់ព័ន្ធ និងអង្គការមួយចំនួន រួមមាន៖ WHO, KHANA, CHAI, FHI360, CATA, CHC ៕

អត្ថបទដែលជាប់ទាក់ទង