**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ**ខេត្ត ៤នៅជាប់​សមុទ្រ មាន​ឱកាស​ការ​ងារ​ជិត ៦ពាន់កន្លែង កំពុងរង់​ចាំអតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ**ក្រសួងការងារ៖ ខេត្ត ៤ នៅភូមិភាគឦសាន្ត​មាន​ឱកាស​ការ​ងារជិត ៥ពាន់​កន្លែង កំពុង​រង់​ចាំ​អតីត​ពល​ករ​ត្រឡប់​មក​ពី​ថៃ និងអ្នក​កំពុង​ស្វែ​ងរក​ការ​ងារ​ធ្វើ**ប្រកាសចូលកាន់តំណែង អភិបាលរងខេត្តកំពង់ឆ្នាំង!**បទវិភាគ​៖ ប្រទេសចិន​ដែលមិនអាច​ជំនួសបាន​៖ពី”រោងចក្រ​ពិភពលោក”​ដល់​”ដៃគូច្នៃប្រឌិតថ្មី​សកល”​**ទូតតួកគីយ៉េថ្មី​ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា​ ឱ្យកាន់តែស៊ីជម្រៅ**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)**រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**បេតិកភណ្ឌវប្បធម៌ក្នុងការទូតរបស់មហាអំណាច**លោក ត្រាំ ប្រកាសថា អាមេរិកនឹងបន្តបើកការវាយប្រហារទៅលើអ៊ីរ៉ង់សាជាថ្មី ប្រសិនបើមិនអាចទប់ស្កាត់ក្រុមហេសបូឡា មិនឱ្យបន្តបង្កអំពើហិង្សាទៀត**អនុប្រធានាធិបតីអាមេរិក ដឹកនាំកិច្ចពិភាក្សានៅក្នុងប្រទេសស្វីស ដើម្បីពង្រឹងកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នជាមួយអ៊ីរ៉ង់

រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីបិទមហោស្រពចម្រៀង និងម្ហូបអាហារជនជាតិដើមភាគតិច ឆ្នាំ២០២៥

ភ្នំពេញ៖ នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលមហោស្រពមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី បានរៀបចំពិធីបិទមហោស្រពចម្រៀង និងម្ហូបអាហារជនជាតិដើមភាគតិច ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក នួន សារ៉ន អភិបាល ខេត្ត ស្តីទី និងមានការចូលរួមពីតំណាងកងកម្លាំងទាំងបីប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត យុវជន និងសិស្ស និស្សិតជាច្រើនរូប។

លោក នួន សារ៉ន អភិបាលខេត្តមណ្ឌលគិរីស្តីទី បានកោតសសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតី ក្នុងការចូលរួមអនុវត្តការងារឱ្យទទួលបានជោគជ័យ និងសូមឱ្យបន្តយកចិត្តទុកដាក់ អនុវត្តសកម្មភាពការងារ ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីឈានទៅសម្រេ ចឱ្យបាននូវគោលន យោ បាយជាតិស្តីពី “ការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ” ដោយអនុវត្តន៍ស្របតាមគោលនយោបាយដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចបរវធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឆ្នើម។

លោក អភិបាលខេត្តស្តីទី បានលើកទឹកចិត្តចំពោះបងប្អូនបេក្ខជន និងបេក្ខនារី ដែលទទួលបានជ័យលាភីគឺត្រូ វបន្តហ្វឹ ក ហា ត់ថែមទៀត ដើម្បីមានឱកាសទៅចូលរួមព្រឹត្តិការណ៍មហោស្រពនានានៅថ្នាក់ជាតិ និងថ្នាក់ខេត្តជាបន្តបន្ទាប់ទៀតដើម្បីដណ្ដើមជ័យលាភីជូនខេត្តនិងកិត្តិយសផ្ទាល់ខ្លួន។ដោយឡែកសម្រាប់បេក្ខជន បេក្ខនារី ដែលពុំបានទទួលជ័យលាភី សូមកុំអាក់អន់ស្រពោនចិត្តសូមបងប្អូនបន្តខិតខំទៀត សម្រាប់ឱកាសក្រោយៗ ព្រោះមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាសេនាធិការឱ្យរដ្ឋបាលខេត្ត នឹងរៀបឱ្យមានមហោស្រពបែបនេះ ជារៀងរាល់ឆ្នាំដូចនេះត្រូវបន្តព្យាយាមទៀត ដើម្បីបងប្អូនបានសម្រេចនូវគោលបំណងរបស់ខ្លួន។

លោក ក៏បានណែនាំដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ត្រូវចូលរួមបង្កលក្ខណៈដល់បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍លើវិស័យវប្បធម៌ និងវិចិត្រសិល្បៈឱ្យកាន់តែទូលំទូលាយ ដើម្បីឱ្យមានការចូលរួមប្រកួតប្រ ជែងកាន់តែមានលក្ខណៈល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំព្រោះមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈជាយានដើម្បីឱ្យយុវជន មានឱកាសបញ្ចេញនូវសមត្ថភាពរបស់ខ្លួនលើវិស័យសិល្បៈ និងវប្បធម៌នេះ។

លោក សុខ ទីឃាវុឌ្ឍ ប្រធានមន្ទីរវប្បធម៍ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្រោយពីទទួលបានការអនុញ្ញាតពី រដ្ឋបាលខេត្ត និងមានការចង្អុលបង្ហាញណែនាំដោយផ្ទាល់ ពីឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អភិបាលខេត្តមណ្ឌលគិរីមន្ទីរក៏បានធ្វើការផ្សព្វផ្សាយ ជ្រើសរើស បេក្ខជនបេក្ខនារីដើម្បីចូលមកប្រកួតវិញ្ញាសារចម្រៀងសម័យ និងបានធ្វើការពិពណ៌ខ្នាតតូចបង្ហាញនូវម្ហូបបងប្អូនជនជាតិដើមភាគតិច និងម្ហូបខ្មែរមកបង្ហាញ ពីមុខម្ហូបសរុបចំនួន៦មុខ និងបង្អែមចំនួន១មុខ។

លោកប្រធានមន្ទីរបន្តថា ក្នុងពិធីខាងលើនេះ សម្រាប់បេក្ខជននិងបេក្ខនារី ដែលបានប្រឡងប្រជែងប្រកួតសមត្ថកិច្ចច្រៀងមានចំនួន ១២រូប និងមានអ្នកជាប់ពីចំណាត់ថ្នាក់លេខ១ដល់លេខ៣ ហើយទទួលបាននូវពានរង្វាន់កិត្តិយស និងប្រាក់ឧបត្ថម្ភពីសំណាក់ថ្នាក់ដឹកនាំខេត្តផងដែរ៕

អត្ថបទដែលជាប់ទាក់ទង