**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់

«៣ កញ្ញា» ទិវាជ័យជម្នះរបស់មនុស្សជាតិ៖ ផ្តើមពីស្មារតីភក្តីភាពសន្តិភាពនៃហ្សែនរបស់ប្រជាជាតិចិន

«៣ កញ្ញា» (១៩៤៥-២០២៥) ជារយៈពេល៨០ឆ្នាំដែលមនុស្សជាតិបានចងចាំឥតបំភ្លេចបាននូវសមិទ្ធផលអស្ចារ្យមួយនៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ និងបានបន្សល់ទុកនូវកេរ្តិ៍មរតកដ៏សម្បូរបែបដោយផ្តើមចេញពីស្មារតីនៃសេចក្តីស្នេហាចំពោះគុណតម្លៃសន្តិភាព និងយុត្តិធម៌ពិភពលោក ដែលត្រូវបានបង្កើតឡើងដោយជីវិត និងឈាមរបស់ប្រជាជនចិន។ ស្មារតីតស៊ូដើម្បីសន្តិភាពរបស់ប្រជាជនចិននេះមិនត្រឹមសម្រេចបាននូវការរំលត់ទាំងស្រុងនូវសង្គ្រាមលោកប្រឆាំងហ្វាស៊ីសដែលជាសង្គ្រាមសកលមានទំហំធំជាងគេនិងបង្កការខូចខាតខ្លាំងក្លាបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិប៉ុណ្ណោះទេ ថែមទាំងបានរំលេចយ៉ាងច្បាស់នូវវីរភាពដ៏អង់អាចក្លាហានរបស់បុព្វការីជនជាតិចិនលើជនជាតិជប៉ុនដែលជាជនឈ្លានពាន ដោយបានបង្ហាញថាគុណូបការៈរបស់ជនជាតិចិននៅក្នុងការតស៊ូយ៉ាងស្វិតស្វាញរវាងយុត្តិធម៌និងភាពអយុត្តិធម៌ រវាងពន្លឺសុភមង្គលនិងភាពងងឹតអពមង្គល រវាងវឌ្ឍនភាពសង្គ្រាមនិងអំពើឈ្លានពានសាហាវយង់ឃ្នង។

«៣ កញ្ញា» (១៩៤៥-២០២៥) ជារយៈពេល៨០ឆ្នាំដែលពិភពលោករំលឹកដល់សន្តិភាពនៅក្នុងសមរភូមិអាស៊ីបូព៌ាដោយប្រជាជនចិនបានផ្តើមមុនគេ ជាលទ្ធផលប្រជាជាតិចិនដណ្តើមបានជ័យជម្នះដ៏មហិមាលើសង្គ្រាមតស៊ូប្រឆាំងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមប្រឆាំងហ្វាស៊ីសនិយម ហើយវាក៏ជាពេលវេលាដែលប្រវត្តិវិទូសកលលោកបានចារឹកបញ្ចូលក្នុងស្នាដៃការពារសន្តិភាពរបស់ប្រជាជាតិចិនកាលពី៨០ឆ្នាំមុន។ ដោយឡែកឆ្នាំ២០២៥ជាខួប៨០ឆ្នាំដែលប្រវតិ្តវិទូនឹងកត់បញ្ចូលបន្ថែមទៀតនូវវីរភាពរបស់ប្រជាជាតិចិនក្នុងបុព្វហេតុថែរក្សាសន្តិភាពតាមរយៈ«ព្យុហយាត្រាសាមគ្គីភាព»រវាងប្រជាជាតិចិននិងមិត្តភក្តិបរទេសនៅរដ្ឋធានីប៉េកាំង ហើយដែលមនុស្សជាតិលើផែនដីកំពុងរង់ចាំទស្សនាយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដែលក្នុងនោះព្រះវត្តមានរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយវត្តមាននៃប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលបរទេស២៦រូបផ្សេងទៀតបានយាងនិងអញ្ជើញជាគណៈអធិបតី ប្រកាសគាំទ្រយ៉ាងពេញទំហឹងនិងលើកទឹកចិត្តយ៉ាងខ្លាំងក្លាដល់តួនាទីដ៏សំខាន់និងសកម្ម ព្រមទាំងជំហឥតងាករេដែលពោរពេញដោយគុណតម្លៃនៃផលប្រយោជន៍មនុស្សជាតិពីសំណាក់ប្រទេសចិនតាមរយៈខ្លឹមសារជាសារវន្តពីសុន្ទរកថាប្រកបដោយគតិបណ្ឌិតរបស់លោក Xi Jinping ប្រធានរដ្ឋចិន នៅក្នុងបុព្វហេតុរួមគ្នាការពារសន្តិភាពសកល និងថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិ។

«៣ កញ្ញា» (១៩៤៥-២០២៥) ជារយៈពេល៨០ឆ្នាំដែលមនុស្សជាតិនឹងបន្តចងចាំគុណតម្លៃសន្តិភាពដែលយើងទទួលបានដោយកម្រពីការលះបង់របស់ប្រជាជាតិ ហើយបន្តវីរភាពនៃការជ្រោងទង់កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិដែលបានផ្តួចផ្តើមនិងប្រតិបត្តិយ៉ាងសកម្មដោយប្រទេសចិននៅក្នុងការកសាងពិភពលោកមួយឈរលើទម្រសន្តិភាពដែលមានវិបុលភាពរួមតាមរយៈកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដោយចាប់យកនូវកាលានុវត្តភាពក្នុងរយៈពេល៨០ឆ្នាំដែលប្រវត្តិសាស្ត្របានបង្ហាញ ដើម្បីបន្តលើគោលជំហគាំទ្រដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានលក្ខណៈបើកចំហ តម្លាភាព បរិយាប័ន្ន និងគ្មានការរើសអើង ហើយកសាងសេដ្ឋកិច្ចពិភពលោកមួយដែលបើកចំហ ដោយប្រទេសចិនបន្តគូសរំលេចថាពហុភាគីនិយមគឺជាវិធានដ៏មានភាពស័ក្តិសិទ្ធមួយដើម្បីសម្រេចឲ្យបាននូវសន្តិភាព និងការអភិវឌ្ឍ ហើយក្នុងនាមជាសមាជិកស្ថាបនិករបស់អង្គការសហប្រជាជាតិ និងជាប្រទេសដំបូងគេបង្អស់ដែលបានចុះហត្ថលេខាលើធម្មនុញ្ញអង្គការសហប្រជាជាតិ ប្រទេសចិនបន្តប្តេជ្ញាចិត្តដោយឥតងាករេចំពោះសុខសន្តិភាពរបស់ពិភពលោក ដោយបន្តគោលនយោបាយការទូតសន្តិភាពមិត្តភាពជាមួយប្រទេសទាំងអស់។

«៣ កញ្ញា» (១៩៤៥-២០២៥) ជារយៈពេល៨០ឆ្នាំដែលមនុស្សជាតិសាទរនូវការតស៊ូរបស់ប្រជាជាតិចិនលើស្មារតីសន្តិភាពនិយម ដោយរួមកម្លាំងជាមួយប្រទេសចិនក្នុងការកសាងពិភពលោកមួយដែលមនុស្សជាតិបានសិក្សាពីគ្នាទៅវិញទៅមក និងរួមគ្នាធ្វើពិពិធកម្មនៃអរិយធម៌របស់មនុស្សជាតិដើម្បីជំរុញឲ្យមាននូវវឌ្ឍនភាពដល់មនុស្សជាតិ។ ដូចដែលយើងបានដឹងមកហើយថា ប្រវត្តិសាស្ត្រអាចប្រើប្រាស់ធ្វើជាមគ្គុទ្ទេសក៍សម្រាប់អនាគត ការណ៍នេះ ការរំលឹកខួប៨០ឆ្នាំនៃ«ជ័យជម្នះរបស់ប្រជាជាតិចិនចំពោះសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមលោកប្រឆាំងនឹងពួកហ្វាស៊ីស» នឹងធ្វើឲ្យពិភពលោកចូលរួមជាមួយប្រទេសចិនក្នុងយន្តការដែលមានស្រាប់រួមជាមួយមធ្យោបាយនានាកាន់តែមានភាពល្អប្រសើរឡើង ដើម្បីដោះស្រាយជម្លោះប្រកបដោយភាពស័ក្តិសិទ្ធ កាត់បន្ថយភាពតានតឹង និងទប់ស្កាត់សង្គ្រាមនានាកុំឱ្យមានវត្តមាននៅក្នុងពិភពលោក។ ការចងចាំទិវា៣ កញ្ញានេះ មិនមែនដើម្បីបន្តការគុំគួននោះទេ ប៉ុន្តែដើម្បីដាស់តឿនមនុស្សជាតិឱ្យបន្តនូវបំណងប្រាថ្នានិងប្រកាន់ខ្ជាប់នូវគុណតម្លៃសន្តិភាព និងរួមគ្នាផ្តល់វិបុលភាពជានិរន្តរ៍ដល់មនុស្សជាតិដោយរួមគ្នាបន្តដំណើរ និងប្រតិបត្តិកាន់សកម្មនូវកិច្ចកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ ពន្លាតស្មារតីជាអ្នកជំរុញសន្តិភាពពិភពលោក ជាអ្នកការពារយុត្តិធម៌អន្តរជាតិ និងជាដៃគូក្នុងការផ្តល់ថាមពលវិជ្ជមានដល់វឌ្ឍនភាព និងការអភិវឌ្ឍរបស់មនុស្សជាតិ ដោយមានចិនជាគំរូដ៏ឆ្នើម។
ជារួម ៨០ឆ្នាំ ដោយចេញដំណើពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ១៩៤៥ នោះ៣ កញ្ញា ២០២៥គឺជាពេលវេលាកាន់តែមានន័យនិងប្រពៃនៃមហាដំណើររបស់មនុស្សជាតិកាន់តែជិតជាងមុនទៅរកគោលដៅនៃវិបុលភាពរួមរបស់មនុស្សជាតិ ដោយមនុស្សជាតិត្រូវបន្តនូវបុព្វហេតុដ៏អស្ចារ្យដែលបុព្វជនរបស់ចិនបានផ្តល់ជូនកាលពី៨០ឆ្នាំមុន ហើយរួមគ្នាតាក់តែងទំព័រថ្មីនៃមហាដំណើរថ្មីរបស់មនុស្សជាតិក្នុងការសម្រេចបាននូវការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ដោយប្រទេសចិនបានផ្ញើសារយ៉ាងច្បាស់លាស់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងបេសកកម្មជាមួយបណ្តារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិទាំងអស់ ក៏ដូចជាអង្គការនិងទីភ្នាក់ងារអន្តរជាតិនានា ដើម្បីជំរុញបុព្វហេតុដ៏ធំអស្ចារ្យនៃការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិទាំងមូលឈរយ៉ាងរឹងមាំលើទម្រសន្តិភាព និងការអភិវឌ្ឍ៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង