**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

ឯកឧត្ដម វង សូត ជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ណែនាំដល់និស្សិតជ័យលាភីអាហារូបករណ៍ទៅបន្តការសិក្សានៅសាធារណរដ្ឋឆែក និងសហព័ន្ធរុស្សី

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម វង សូត អនុប្រធានទី២រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញទទួលជួបសំណេះសំណាល និងអនុសាសន៍ណែនាំដល់និស្សិតជ័យលាភីអាហារូបករណ៍ទៅបន្តការសិក្សានៅសាធារណរដ្ឋឆែក និងសហព័ន្ធរុស្សី ព្រមទាំងនិស្សិតអាហារូបករណ៍ទើបបញ្ចប់ការសិក្សាពីសហព័ន្ធរុស្សី សរុប៥៧នាក់ នៅវិមានរដ្ឋសភា។

ក្រោយពីបានស្តាប់របាយការណ៍តំណាងនិស្សិតអាហារូបករណ៍ទាំងពីរ ឯកឧត្ដម វង សូត បានសម្តែងនូវការអបអរសាទរ និងកោតសរសើរ ព្រមទាំងបានណែនាំឱ្យនិស្សិតទាំងអស់ត្រូវប្រឹងប្រែងរៀនសូត្រ ក្រេបយកចំណេះដឹង និងបទពិសោធល្អៗពីបណ្ដាប្រទេសទាំង នោះ ដើម្បីកសាងសមត្ថភាពរបស់ខ្លួនចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។ យុវជន សិស្សនិស្សិត មានតួនាទីក្នុងការផ្សារភ្ជាប់ទំនាក់ទំនងកម្ពុជា-ឆែក និងកម្ពុជា-រុស្សី ហើយក៏ជាទូតសុច្ឆន្ទៈតំណាងប្រទេស ដើម្បីផ្សព្វផ្សាយអំពីពីវប្បធម៌ អរិយធម៌ អត្តសញ្ញាណជាតិ និងសក្តានុពលវិស័យទេសចរណ៍កម្ពុជា នៅកាន់ពិភពលោក តាមរយៈស្នាមញញឹម ភាពរួសរាយរាក់ទាក់ ដើម្បីបង្កើនភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ក្នុងការទាក់ទាញអ្នកទេសចរ ឱ្យមកកាន់កម្ពុជាច្រើនបន្ថែមទៀត។

ក្នុងឱកាសនេះដែរ ឯកឧត្ដមបានលើកឡើងថា ក្នុងនាមយុវជនជំនាន់ក្រោយត្រូវតែដឹងអំពីប្រវត្តិសាស្រ្តរបស់ខ្លួន ដែលធ្លាប់ឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ និងធ្លាក់ចូលទៅក្នុងរបបប្រល័យពូជសាសន៍ ដែលសម្លាប់ប្រជាជនអស់ជាច្រើន លាននាក់។ សន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមានដូចសព្វថ្ងៃនេះ គឺកើតចេញពីការបូជាសាច់ស្រស់ឈាមស្រស់របស់ឥស្សរជនជាតិជាន់ខ្ពស់របស់យើង ក្នុងការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។ កាលពីឆ្នាំ២០២២ តុលាការខ្មែរក្រហម ឬអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលហៅកាត់ថា អ.វ.ត.ក. បានបិទបញ្ចប់ និងបានចេញនូវសាលជាសាលដីកាពាក់ព័ន្ធនឹងសំណុំរឿងរបស់មេដឹកនាំខ្មែរក្រហម ជាស្ថាពរ ដែលមានការទទួលស្គាល់ជាអន្តរជាតិ។ ថ្មីៗនេះរដ្ឋសភាក៏បានអនុម័តច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។ ប្រជាពលរដ្ឋត្រូវមានការចងចាំជានិច្ច នូវមហាសោកនាដកម្ម ក្នុងរបបដ៏ខ្មៅងងឹតរយៈពេល ៣ឆ្នាំ ៨ខែ២០ថ្ងៃ និងផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយ ដែលបដិសេធមិនទទួលស្គាល់ការពិត ចំពោះប្រវត្តិសាស្ត្រដ៏សែនជូរចត់បំផុត ដែលបានកើតឡើងនៅកម្ពុជា កាលពីអតីតកាល។

ក្នុងឱកាសនោះ អនុប្រធានទី២រដ្ឋសភា ក៏បានរំលឹក និងអបអរសាទរចំពោះព្រឹត្តិការណ៍នៃការចុះបូជនីយដ្ឋានចងចាំ នៃកម្ពុជា ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលនេះគឺជាមោទនភាពជាតិដ៏ធំធេងថ្មី មួយទៀតសម្រាប់ប្រទេសកម្ពុជា។ «បូជនីយដ្ឋានចងចាំ នៃកម្ពុជា» រួមមាន៖ ទីតាំងឧក្រិដ្ឋកម្មចំនួន ៣ រួមមាន អតីតមន្ទីរឃុំឃាំង ម-១៣ (ស្ថិតនៅព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។ ចំពោះព្រឹត្តិការណ៍ដែលកំពុងតែកើតឡើងនៅតាមបន្ទាត់ព្រំដែនរវាងកម្ពុជា-ថៃ លោក វង សូត បានលើកឡើងទៀតថា យុវជនត្រូវជឿជាក់លើចំណាត់ការ របស់រាជរដ្ឋាភិបាល ក្នុងកាដោះស្រាយជម្លោះព្រំដែននេះ ហើយយុវជនខ្លួនឯងត្រូវសាមគ្គីគ្នាជាធ្លុងមួយ ពន្យល់ទៅកាន់អន្តរជាតិឱ្យបានដឹងអំពីរឿងពិតដែលកំពុងកើតឡើងនៅកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្ដម វង សូត បានលើកឡើងពីសមាជរដ្ឋសភា-ព្រឹទ្ធសភា រៀបចំជាលើកដំបូងកាលពីថ្ងៃទី ២-៣ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើប្រធានបទចំនួន៣ គឺ១- ប្រព័ន្ធគាំពារសង្គមកម្ពុជា, ២- សេដ្ឋកិច្ចក្រៅប្រព័ន្ធ, ៣- វិស័យកសិកម្មនៅកម្ពុជា។ ការរៀបចំសមាជរដ្ឋសភា-ព្រឹទ្ធសភា ជាប្រវត្តិសាស្រ្ត គឺដើម្បីធ្វើការសិក្សាធ្វើកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ ដើម្បីអភិវឌ្ឍប្រទេសជាតិសម្រេចបានគោលដៅក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០ ។

ក្រុមនិស្សិតជ័យលាភីទាំងពីរប្រទេស បានថ្លែងអំណរគុណជ្រាលជ្រៅជូនឯកឧត្ដម វង សូត ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យក្រុមនិស្សិតអាហារូបករណ៍បានចូលជួបទទួលអនុសាសន៍ល្អៗ នៅក្នុងឱកាសនេះ។

ជាមួយគ្នានេះក្រុមនិស្សិតទាំងងអស់ បានប្តេជ្ញាចិត្តមោះមុតក្នុងការខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្រេបយកចំណេះដឹងនិងជំនាញ ដើម្បីមកបម្រើប្រទេសជាតិ ចូលរួមអភិវឌ្ឍសង្គម ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕

អត្ថបទដែលជាប់ទាក់ទង