**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ**ក្រសួងការងារ  និង ILO រួមគ្នាបណ្តុះបណ្តាល​ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដល់មន្ត្រីអធិការកិច្ចការងារ​ទទួលបន្ទុកផ្នែកសុវត្ថិភាពនិងសុខភាពការងារ

ឯកឧត្តម ចាយ បូរិន រួមជាមួយគណៈសង្ឃជាន់ខ្ពស់ គណៈមហានិកាយ អញ្ជើញនិងយាង សួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ជនភៀសសឹក ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនានិងលោកជំទាវ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចសង្ឃ ព្រះមន្ត្រីសង្ឃ គ្រប់ឋានានុក្រម ឯកឧត្តម លោកជំទាវ ថា្នក់ដឹកនាំក្រសួងធម្មការនិងសាសនា និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ យាង និមន្ត និងអញ្ជើញ ជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយ ជូនដល់ជនភៀសសឹក នៅព្រំដែនកម្ពុជា-ថៃ ខេត្តឧត្តរមានជ័យ ។

សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ មានព្រះរាជបន្ទូលសួរសុខទុក្ខ ក្នុងព្រះរាជហឬទ័យព្រួយបារម្ភចំពោះ ប្រជាពលរដ្ឋភៀសសឹកទាំងអស់ និងបានមានព្រះរាជបន្ទូលផ្តាំផ្ញើរថា៖
១. សូមពុទ្ធបរិស័ទជឿទុកចិត្តរាជរដ្ឋាភិបាល
២. សូមមានភាពនឹងន កុំតក់ស្លុតភិតភ័យ
៣. សូមថែទាំសុខភាព ហូបស្អាត ផឹកស្អាត និងមានអនាម័យ។

ឯកឧត្តមរដ្ឋមន្ត្រី ចាយ បូរិន បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនបងប្អូនជនភៀសសឹកទាំងអស់ដោយក្តីនឹករលឹក។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ ផ្ដាំផ្ញើដល់បងប្អូនជនភៀសសឹកទាំងអស់ សូមរក្សាភាពអត់ធ្មត់ស៊ូទ្រាំ និងថែរក្សាខ្លួននៅទីកន្លែងសុវត្ថិភាព ខណៈពេលដែលការចាកចេញពី គេហដ្ឋាន ភូមិស្រុក បងប្អូនគឺជាការលះបង់ចាំបាច់មួយ ដើម្បីបញ្ចៀសហានិភ័យនៃការប្រយុទ្ធគ្នារវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ថៃ ដែលជួយសម្រួលឱ្យកងទ័ពរបស់យើងការពារទឹកដីដោយទឹកចិត្តមោះមុត និងអង់អាចក្លាហាន។

ឯកឧត្តម ចាយ បូរិន សូមថ្លែងអំណរគុណ និងគោរពដឹងគុណ ដល់វីរកងទ័ពជួរមុខកម្ពុជា ក្នុងការការពារបូរណភាពទឹកដី តាមខ្សែរបន្ទាត់ព្រំដែន ប្រកបដោយភាពអង់អាចក្លាហាន និងឈរជើងយ៉ាងរឹងមាំ ប្រឆាំងនឹងសត្រូវឈ្លានពាន។ ឯកឧត្តមសូមឱ្យបងប្អូនពុកម៉ែប្រជាពលរដ្ឋ មានជំនឿចិត្តលើចំណាត់ការបស់រាជរដ្ឋាភិបាល ដែលតែងតែនៅជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងបញ្ចប់ជម្លោះ តាមរយៈកិច្ចចចារសម្របសម្រួលឱ្យមានបទឈប់បាញ់ រវាងកម្ពុជា-ថៃ ចាប់ពីថ្ងៃទី២៨ ឆ្លងចូលថ្ងៃទី២៩ ខែកក្កដាតទៅ។

តមកនៅថ្ងៃដដែលនេះដែរ ឯកឧត្តម ចាយ
បូរិន និងលោកជំទាវ បានបន្តអញ្ជើញអមព្រះរាជដំណើរ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង យាងនិងអញ្ជើញ សួរសុខទុក្ខនិងប្រគល់អំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគ សល់កងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ។

និងយាងនិងអញ្ជើញបន្តព្រះរាជដំណើរ ប្រគល់អំណោយ ជូនដល់បងប្អូនជនភៀសសឹក ដែលស្ថិតនៅព្រំដែនកម្ពុជា-ថៃ ខេត្តព្រះវិហារ ដោយមានការអញើញអមដំណើរដោយ ឯកឧត្តម សុខ សាន្តតារា អភិបាលរងខេត្តព្រះវិហារ។
ក្នុងឱកាសសួរសុខទុក្ខ និងចែកជូន ថវិកានិងគ្រឿងឧបភោគបរិភោគ ដល់គ្រួសារជនភៀសសឹកពីតំបន់មានជម្លោះកម្ពុជា-ថៃ ដែលកំពុងស្នាក់នៅទីតាំងសុវត្ថិភាពក្នុង ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ឯកឧត្កម ចាយ បូរិន បានលើកទឹកចិត្ត និងអរគុណដល់គ្រួសារដែលមានកូន មានប្តីជាកងទ័ពកំពុងបំពេញភារកិច្ចឈរជើងនៅតាមក្រវាត់ព្រំដែន ហើយយើងទាំងអស់គ្នាគាំទ្រកងទ័ពដ៏អង់អាចរបស់យើងក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី រហូតដល់ពុកម៉ែបងប្អូនវិលត្រឡប់ទៅភូមិស្រុកគេហដ្ឋានវិញបាន៕

អត្ថបទដែលជាប់ទាក់ទង