**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី

បក្សកុម្មុយនីស្ដវៀតណាម ចាត់វិធានការវិន័យលើអតីតមេដឹកនាំជាន់ខ្ពស់ជាច្រើនរូប

ហាណូយ៖ បក្សកុម្មុយនីស្ដវៀតណាម បានចាត់វិធានការវិន័យលើអតីតមេដឹកនាំជាន់ខ្ពស់ជាច្រើនរូប រួមទាំងអតីតប្រធានាធិបតី និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនភុក ក៏ដូចជាអតីតប្រធានាធិបតី វូ វ៉ាន់ធឿង ផងដែរ។

អ្នកទាំងនេះ ត្រូវរងទណ្ឌកម្ម​ក៏ព្រោះតែ​បំពាន​ច្បាប់​គណបក្ស ហើយពួកគេបាន​លាលែង​ពី​តំណែង​រួច​ហើយ​។ ចំណាត់ការនេះត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងរបស់អគ្គលេខាធិកា លោក តូ ឡាំ ដើម្បីរឹតបន្តឹងវិន័យនៅមុនសមាជជាតិរបស់បក្សកុម្មុយនីស្ដ ដែលនឹងត្រូវធ្វើឡើងនៅខែមករា ឆ្នាំ២០២៦។

គណៈកម្មាធិការមជ្ឈិមបក្ស បានអនុម័តលើការដាក់ទណ្ឌកម្មដែលបានដកលោក ភុក, លោក ធឿង និងអតីតប្រធានរដ្ឋសភា លោក វឿង ឌិញ ហឿ (Vuong Dinh Hue) ចេញពីមុខតំណែងដែលជាការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតទីពីរ នៅក្នុងក្របខ័ណ្ឌវិន័យចំនួនបួនរបស់បក្ស។ ការដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតនោះ គឺការបណ្តេញចេញពីបក្ស។

នៅក្នុងរចនាសម្ព័ន្ធនយោបាយរបស់ប្រទេសវៀតណាម បុគ្គលដែលមានឋានៈខ្ពស់បំផុតចំនួនបួន ដូចជា អគ្គលេខាធិការ ប្រធានាធិបតី នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភា ត្រូវបានហៅថាជា «សសរស្តម្ភទាំងបួន»។

លោក ភុក និងសសរស្តម្ភផ្សេងទៀត ត្រូវបានបង្ខំឱ្យលាលែងពីតំណែងនៅចន្លោះ ឆ្នាំ២០២២ និង២០២៣ ចំពេលមានការបោសសម្អាតប្រឆាំងអំពើពុករលួយ ដែលដឹកនាំដោយអតីតអគ្គលេខាបក្ស លោក ង្វៀន ភូជុង។

លោក ភុក បានបម្រើតួនាទីជានាយករដ្ឋមន្ត្រីពីឆ្នាំ២០១៦ ដល់២០២១ ហើយបានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនសូ អាបេ ព្រមទាំងមេដឹកនាំផ្សេងទៀតនៅក្នុងរង្វង់នយោបាយ និងពាណិជ្ជកម្មរបស់ប្រទេសជប៉ុន។

ចំណែក លោក ធឿង ដែលបានក្លាយជាមេដឹកនាំលេខ២របស់បក្សក្នុងនាមជាប្រធានាធិបតីវៀតណាមនៅឆ្នាំ២០២៣ បានជួបជាមួយអធិរាជជប៉ុននៅខែវិច្ឆិកា ឆ្នាំ២០២៣។ រីឯ លោក ហឿ ត្រូវបានចាត់ទុកថា ជាគូប្រជែងនឹងលោក ឡាំ ដែលជាមេដឹកនាំបច្ចុប្បន្ន។ លើសពីនេះ បក្សកុម្មុយនីស្ដវៀតណាម ក៏បានបណ្តេញអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ង្វៀន ធីគីមទៀន (Nguyen Thi Kim Tien) និងដកអតីតឧបនាយករដ្ឋមន្ត្រី ឡេមិញ ខៃ (Le Minh Khai) ចេញពីគ្រប់មុខតំណែងរបស់បក្សផងដែរ៕

អត្ថបទដែលជាប់ទាក់ទង