**ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ស្រុកភ្នំស្រុក**សាលាចំណេះទូទៅ អ៊ែបភល រៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ ក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ**ឧទ្ធម្ភាគចក្រក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅតាមបណ្តោយឆ្នេរច្រកសមុទ្រហ័រមូស បណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត**កូនប្រុសពៅលោកស្រី អ៊ុងសាន ស៊ូជី ចេញមុខអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បង្ហាញភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា ម្តាយរបស់លោកនៅមានជីវិត**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម

អគ្គលេខាធិការអន្តរសភាអាស៊ាន គាំទ្រពេញទំហឹងធម្មនុញ្ញសន្តិភាពសកលដែលផ្តួចផ្តើមបង្កើត ដោយសម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទេសក៍សន្តិភាពរបស់កម្ពុជា

ភ្នំពេញ៖ អគ្គលេខាធិការអន្តរសភាអាស៊ាន ដែលហៅកាត់ថា (អាយប៉ា/AIPA) លោកជំទាវ អារស៊ីទី រ៉ូសាយ មេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ (Ar. Siti Rozaimeriyanty Dato Haji Abdul Rahman) បានគាំទ្រពេញទំហឹងធម្មនុញ្ញសន្តិភាពសកល ដែលជាការផ្តួចផ្តើមឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គមគ្គុទេសក៍សន្តិភាពរបស់កម្ពុជា។

ជាមួយគ្នានេះ លោកជំទាវ ក៏បានសន្យាថា នឹងចូលរួមលើកកម្ពស់ធម្មនុញ្ញសកលនេះឱ្យបានទូលំទូលាយបន្ថែមទៀត នៅលើឆាកអន្តរជាតិ ក្នុងការធានាការពារសុខសន្តិភាព ដែលជាតម្រូវការរបស់មនុស្សជាតិទួទំាងសកលលោក នោះ។ ធម្មនុញ្ញសន្តិភាពសកល (Universal Peace Charter) មានការទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំងពីប្រទេសអ្នកសង្កេតការណ៍ និងដៃគូនានារបស់អាយប៉ា។

លោកជំទាវ អារស៊ីទី រ៉ូសាយ មេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ បានលើកឡើងដូច្នេះនៅក្នុងឱកាស ចូលជួបសម្តែងការគួរសមជាមួយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោកជំទាវអញ្ជើញមករួមសហការជាមួយរដ្ឋសភាកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ (16th AIPA Caucus Meeting) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅវិមានរដ្ឋសភា ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៥នេះ។

សម្តេចប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយ និងបានស្វាគមន៍ជាថ្មីម្តងទៀតចំពោះវត្តមាន លោកជំទាវ អាស៊ីធី រ៉ូសាយ មេរីយ៉ានទី ដាតូ ហាជី អាប់ឌុលរ៉ាម៉ាន អគ្គលេខាធិការអាយប៉ា និងសហការី ដែលបានឆ្លៀតពេលដ៏មមាញឹកពីការចូលរួម និងជួយសហការរៀបចំកិច្ចប្រជុំក្រុមអ្នកនយោបាយរបស់អាយប៉ាលើកទី១៦ ហើយបានមកជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចនាពេលនេះ។ វត្តមានរបស់លោកជំទាវនាព្រឹត្តិការណ៍ដ៏សំខាន់នោះ ពិតជាមានសារៈសំខាន់ ដែលមិនត្រឹមតែបង្ហាញពីការគាំទ្រយ៉ាងសកម្មរបស់អង្គការសភាតំបន់ដែលប្រកបដោយភាពរស់រវើក និងពោរពេញដោយថាមវ័ន្តប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីឆន្ទៈ និងការប្តេជ្ញាចិត្តដ៏មោះមុតក្នុងកិច្ចការពារសន្តិភាព និងវិបុលភាព ជូនប្រជាជនក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល។

សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណជាអនេកចំពោះលោកជំទាវអគ្គលេខាធិការ និងសហការី ដែលជានិច្ចកាលតែងបានចូលរួមសហការ និងជួយគាំទ្រដល់សភាកម្ពុជាក្នុងការរៀបចំកម្មវិធីសំខាន់ៗរបស់អាយប៉ានាពេលកន្លងមក និងជាពិសេសកិច្ចប្រជុំអាយប៉ា Caucus លើកទី១៦ នាពេលនេះ ឱ្យទទួលបានជោគជ័យគួរជាទីមោទនៈ ។

សម្តេចប្រធានរដ្ឋសភាបានអរគុណ អគ្គលេខាធិការដ្ឋានអាយប៉ា ដែលបានគំាទ្រធម្មនុញ្ញសន្តិភាពសកល ដែលជាគំនិតផ្តួចផ្តើមឡើង ដោយសម្តេចតេជោ ហ៊ុន សែន។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ធម្មនុញ្ញសន្តិភាពសកល មិនមែនជាច្បាប់ចាប់បង្ខំនោះឡើយ ប៉ុន្តែជាផ្នែកមួយចូលរួមចំណែកដល់ការកសាងនិងការពារសុខសន្តិភាព ដោយស្ម័គ្រចិត្ត។ សន្តិភាពមានតម្លៃណាស់សម្រាប់មនុស្សជាតិ ដូច្នេះគេត្រូវការពារសុខសន្តិភាព នៅពេលប្រទេសជាតិធ្លាក់ចូលក្នុងភ្លើងសង្រ្គាមហើយនោះ អ្វីៗទំាងអស់និងបាត់បង់។ កម្ពុជាបានឆ្លងកាត់សង្រ្គាម ដូច្នេះមិនចង់ឃើញមិត្តភ័ក្ត្រណាមួយរបស់ខ្លួន ជួបនឹងទុក្ខ ដូចខ្លួនកាលពីអតីតកាលនោះឡើយ។
ធម្មនុញ្ញសន្តិភាពសកល បានប្រសូតឡើងក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះសម័យប្រជុំពេញអង្គ លើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព IPTP កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៤។ ធម្មនុញសន្តិភាពសកល ត្រូវបានវាយតម្លៃជាសកលថា មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការពង្រីកទំនាក់ទំនងសភា និងអ្នកស្រឡាញ់សន្តិភាព។

លោកជំទាវ អារស៊ីទី រ៉ូសាយ មេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ បានថ្លែងអំណរគុណយ៉ាងជា្រលជ្រៅ ដែលរដ្ឋសភាកម្ពុជាទទួលស្វាគមន៍ លោកជំទាវយ៉ាងកក់ក្តៅ ពិសេសសម្តេចប្រធាន ដែលបានអនុញ្ញាតឱ្យលោកជំទាវចូលជួបសម្តែងការគួរសមនាពេលនេះ។ អគ្គលេខាធិការអាយប៉ា បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងនិងការចូលរួមយ៉ាងសកម្ម របស់សភាកម្ពុជា ទំាងនៅក្នុងក្របខណ្ឌអាយប៉ា ក៏ដូចជាវេទិកាអន្តរសភានានា។ នៅក្នុងនោះ គំនិតផ្តួចផ្តើមថ្មីៗរបស់សភាកម្ពុជា ដូចជា AIPA Digital Law Library ធម្មនុញ្ញសន្តិភាពសកល និងការបើកឱ្យមានកិច្ចប្រជុំ ការកសាងភាពជាដៃគូរបស់អាយប៉ា (AIPA Partnership Building) ក្នុងកិច្ចប្រជុំក្រុមអ្នកនយោបាយលើកទី១៦ នៅភ្នំពេញនេះ បានចូលរួមដល់ការលើកកម្ពស់តួនាទីអាយប៉ាឱ្យកាន់តែខ្លំាងឡើង នៅក្នុងការពង្រឹងលើកកម្ពស់វប្បធម៌សន្ទនា ការរួមសហការគ្នាក្នុងការដោះស្រាយបញ្ហារួមទំាងនៅក្នុងតំបន់និងកសលលោក។
អាណត្តិអគ្គលេខាធិការអាយប៉ា របស់លោកជំទាវ អារស៊ីទី រ៉ូសាយ មេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ នឹងត្រូវបញ្ចប់នាខែកញ្ញាខាងមុខហើយនឹងជំនួសដោយ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បច្ចុប្បន្នជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា។ ទោះបីយ៉ាងនេះក្តី លោកជំទាវបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តរក្សា និងពង្រឹងទំនាក់ទំនងជាមួយសភាកម្ពុជាតទៅមុខ ទោះក្នុងលក្ខខណ្ឌណាក៏ដោយ។

លោកជំទាវបានកត់សម្គាល់នូវវឌ្ឍនភាពជាវិជ្ជមានរបស់ AIPA ដោយបន្ថែមពីការពិនិត្យផ្តល់យោបល់លើគោលនយោបាយ និងការតាក់តែងច្បាប់ ទៅជាសកម្មភាពអនុវត្តជាក់ស្តែង ដែលធ្វើឱ្យអន្តរសភាអាស៊ាន(AIPA) កាន់តែស្វាហាប់រស់រវើក ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនអាស៊ានប្រមាណ ៧០០លាននាក់។

សម្តេចរដ្ឋសភាធិបតី បានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការងារ លោកជំទាវ អារស៊ីទី រ៉ូសាយ មេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ នៅក្នុងរយៈពេលប្រមាណ៣ឆ្នាំមកនេះ។

សម្តេចបានគូសបញ្ជាក់ថា លេខាធិការដ្ឋានអាយប៉ា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់លោកជំទាវ បានធ្វើឱ្យអាយប៉ាកាន់តែសកម្ម ជាទីគួរឱ្យកត់សម្គាល់ ធ្វើឱ្យបណ្តាប្រទេសនានាកាន់រីករាយចូលរួមធ្វើការជាមួយអាយប៉ា ដែលមកដល់ពេលនេះ អាយប៉ាមានប្រទេសសង្កេតការណ៍ចំនួន២៦ហើយ។ នៅក្នុងបរិបទនៃការកើនឡើងនូវភាពមិនប្រាកដប្រជា និងផុយស្រួយនៃភូមិសាស្ត្រនយោបាយ រួមទាំងភូមិសាស្ត្រសេដ្ឋកិច្ចក្នុងតំបន់ និងអន្តរជាតិ ចាំបាច់ត្រូវបន្តពង្រឹងនូវកិច្ចសន្ទនាដែលមានលក្ខណៈបើកចំហ បរិយាបន្ន ព្រមទាំងលើកកម្ពស់នូវពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់។
កម្ពុជាជាប្រទេសស្រឡាញ់សន្តិភាព គោរពច្បាប់។

ក្នុងន័យនេះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថាដូច្នេះហើយបានជាករណីជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយកម្ពុជាព្យាយាមដោះស្រាយបញ្ហាដោយសន្តិវិធី ប្រើប្រាស់យន្តការដែលប្រទេសទំាងពីរមាន និងច្បាប់អន្តរជាតិ។ កម្ពុជាបង្រួមបញ្ហា ក្នុងគោលបំណងរក្សាចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយអ្នកជិតខាង ភូមិផងរបងជាប់គ្នា និងជាប្រទេសក្នុងសហគមន៍អាស៊ានតែមួយ។ ប៉ុន្តែភាគីម្ខាងទៀតបានពង្រីកបញ្ហា យកទំនាស់ព្រំដែនពីកន្លែងមួយឱ្យរីករាលដាលទៅជាការបិទព្រំដែនទំាងអស់ ដោយឯកតោភាគី បដិសេធមិនទទួលយកផែនទីដែលអន្តរជាតិទទួលស្គាល់មកដោះស្រាយបញ្ហា ប្រើប្រាស់ផែនទីឯកតោភាគី គួសដោយខ្លួនឯងបានធ្វើឱ្យបញ្ហាព្រំដែនមិនអាចដោះស្រាយបាន អូសបន្លាយពេលជាច្រើនឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះបច្ចុប្បន្ននេះ ថែមទំាងបានពង្រីកបញ្ហាព្រំដែន ទៅជាបញ្ហាពាណិជ្ជកម្ម សេដ្ឋកិច្ច ធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋទំាងសងខាងទៅវិញ៕

អត្ថបទដែលជាប់ទាក់ទង