**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាក្រុង-ស្រុក ឃុំ សង្កាត់ ត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជនដែលខ្វះខាត យុទ្ធជនជួបការលំបាកនៅតាមមូលដ្ឋាន

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំ ស្តីពីការពិនិត្យវឌ្ឍនភាពនិងលើកទិសដៅសម្រាប់អនុវត្តបន្ត របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាបនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានជំរុញប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាក្រុង-ស្រុក ឃុំ សង្កាត់ ត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជនដែលខ្វះខាត យុទ្ធជនជួបការលំបាក ឬបញ្ហានានាហើយត្រូវឆ្លើយតបដោះស្រាយឲ្យបានទាន់ពេលវេលាជូនពួកគាត់ជាពិសេសសម្រាប់អតីតយុទ្ធជនអត់ទីលំនៅ អត់ដីសម្រាប់បង្កបង្កើនផលជាដើម។ ត្រូវបន្តធ្វើអំពើល្អ ហើយខិតខំសហការ និងបង្កគ្រប់លទ្ធភាពឱ្យបងប្អូនអតីតយុទ្ធជនយើង បានទទួលនូវសេវាសាធារណៈផ្សេងៗចំពោះមុខត្រូវចុះពិនិត្យ និងវាយតម្លៃអតីតយុទ្ធជន និងគ្រួសារ ដែលក្រីក្រទ័លលំបាកពិតប្រាកដ ហើយរៀបចំបញ្ជីឈ្មោះត្រឹមត្រូវដើម្បី បញ្ជូនមក គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប ហើយបញ្ជូនទៅអគ្គលេខាធិការដ្ឋាន ដើម្បីសរុបស្នើសុំសម្តេចប្រធាន ផ្តល់ជាផ្ទះស្នាក់នៅ ឬ ផ្តល់ដីសម្បទានសង្គមកិច្ចជូនបងប្អូនផងដែរ។

ក្នុងនាមឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងជាប្រធានកិត្តិយស គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប លោក នាក់ ណេរ៉ុន ក៍បានថ្លែងនូវការកោតសរសើរ ចំពោះក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ទាំងអស់ដែលបានយកចិត្តទុកដាក់បំពេញការងារ តាមតួនាទីភារកិច្ច ដែលថ្នាក់លើបានប្រគល់ជូនទទួលបានលទ្ធផលល្អប្រសើរ ដោយបានរួមគ្នាទាំងកម្លាំងកាយកម្លាំងចិត្ត ថវិកា និងសម្ភារ ដើម្បីជួយដោះ ស្រាយសម្រាលនូវការលំបាករបស់បងប្អូនអតីតយុទ្ធជនយើង ដែលមានជីវភាពលំបាក ខ្វះខាតបានទាន់ពេលវេលាផងដែរ ។

លោក នាក់ ណេរ៉ុន ក៏បានណែនាំ និងជំរុញបន្ថែមទៀតថា ត្រូវបន្តផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល និងលក្ខន្តិក:របស់សមាគមអតីតយុទ្ធជនកម្ពុជា ដល់បងប្អូន អតីតយុទ្ធជន ចូលជាសមាជិកសមាគម ឲ្យបានគ្រប់ៗគ្នា-សហការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ដើម្បីទទួលបានសេវាសាធារណៈ ដូចជា ការបង្កើតមុខរបរ ការផ្តល់ ជំនួយសង្គ្រោះបន្ទាន់ពេលមានជំងឺ ឬគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ពិសេសការបណ្តុះបណ្តាលវិជ្ជាជីវៈ -អំពាវនាវដល់សប្បុរសជន អាជីវករ ក្រុមហ៊ុន និង អង្គការផ្សេងៗ គៀងគររកមូលនិធិ ដើម្បីសាងសង់ផ្ទះ ជូនសមាជិក ព្រមជម្រុញការបើកថវិកាសម្តេចតេជោ និង ថវិកាបេឡាមរណ សង្គ្រោះ ឱ្យបានទាន់ពេលវេលាផងដែរ ។

តាមសេចក្តីរាយកាណ៍របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាបបានឲ្យដឹងថា បច្ចុប្បន្ននេះសមាជិកអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាបមានចំនួន ៦,៦៦៣នាក់ ដោយក្នុងនោះមាននិវត្តជនចំនួន២,៦៨០នាក់ .ពិការចំនួន១,៩៦៩នាក់ . ជនបាត់បង់១៤០នាក់ .គ្រួសារពលីចំនួន១,៦៨២នាក់ និងគ្រួសារជនមរណៈមានចំនួន១៨២នាក់ ហើយនិវត្តជនដែលមិនទាន់បានចូលជាសមាជិកសមាគមមានចំនួន៤០២នាក់។ ចាប់តាំងពីឆ្នាំ២០១៦ដល់ឆ្នាំ ២០២៤បានសាងសង់ផ្ទះជូនសមាជិកបានចំនួន៩០ខ្នងដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ។ ហើយមានសមាជិកដែលអត់ដី អត់ផ្ទះ រស់នៅលើដីសាធារណៈមានចំនួន២៨៨គ្រួសារ (បានដាក់ពាក្យស្នើសុំហើយ) និងសមាជិកមានដីតែអត់ផ្ទះចំនួន៤១គ្រួសារ។

ក្នុងឱកាសនោះផងដែរលោកឧត្តមសេនីយ៍ទោ ហួត សុធី ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាបក៍បានមានប្រសាសន៍សំណូមពរដល់ឯកឧត្តម លោក លោកស្រី គ្រប់អង្គភាព ដែលត្រូវបានតែងតាំង ជួយទ្រទ្រង់ ទាំងមធ្យោបាយ សម្ភារៈ: ស្មារតី ពីព្រោះថា ការងារសមាគមនេះគឺជាភារកិច្ចរួមរបស់យើងទាំងអស់គ្នា ដើម្បីជួយគាំទ្រដល់បងប្អូនអតីតយុទ្ធជន និង ក្រុមគ្រួសារ សំដៅចូលរួមចំណែកលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់បងប្អូន ដែលបានធ្វើពលិកម្ម បូជា សាច់ស្រស់ ឈាមស្រស់ដើម្បីជាតិមាតុភូមិ៕

អត្ថបទដែលជាប់ទាក់ទង