**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

វគ្គសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពី ការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម

បន្ទាយមានជ័យ៖ លោកជំទាវឧត្តមសេនីយ៍ទោ សុខុន ស្រីល័ក្ខ នាយកនាយកដ្ឋានហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលជំនាញ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការនៃអគ្គលេខាដ្ឋាន អាជ្ញាធរជាតិអាវុធគីមី លោក ឃូ ពៅ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព បើកវគ្គសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពី ការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម ដោយមានការចូលរួមពី លោក លោកស្រី អភិបាល អភិបាលរងក្រុង-ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ធ្វើឡើងនៅសាលប្រជុំ (ក) សាលាខេត្តបន្ទាយមានជ័យ។

លោក ឃូ ពៅ អភិបាលរងខេត្ត បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនិងសភាពការបច្ចុប្បន្ន ស្តីពីការរត់ប្រណាំងសព្វាវុធ នៅក្នុងសង្គ្រាមវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន មានការប្រើប្រាស់សព្វាវុធទំនើបៗ មានផ្ទុកសារធាតុគីមី និងសារធាតុអ៊ុយរានញ៉ូម ដែលធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត មនុស្សសត្វ និងជាពិសេសអាវុធប្រល័យលោក នៅឧបទ្វីបកូរ៉េ កូរ៉េខាងជើង បានបង្កើននូវសមត្ថភាពអាវុធនុយក្លេអ៊ែរ ដោយធ្វើការសាកល្បងបានជោគជ័យ នូវប្រភេទម៉ីស៊ីលយៈចម្ងាយ មធ្យម និងឆ្ងាយ ដែលអាចនាំក្បាលនុយក្លេអ៊ែរចំនូវគោលដៅកំណត់។ ប៉ុន្តែរយៈចុងក្រោយនេះនៅឧបទ្វីបកូរ៉េ បានទទួលនូវភាពធូរស្រាលដោយសារជំនួបរវាងលោក ដូណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និង លោក គឹម ជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើង ហើយជំនួបនេះធ្វើឱ្យទំនាក់ទំនងបងប្អូនកូរ៉េទាំងពីរបានខិត គៀកគ្នា។

លោក ឃូ ពៅ អភិបាលរងខេត្ត បានបន្តថា ទោះបីជាព្រះរាជាណាចក្រកម្ពុជាយើង មិនមែនជាអ្នកផលិតនូវរាល់សារធាតុគីមី និងសំភារៈគីមីក៏ពិតមែន ប៉ុន្តែកម្ពុជាបាននាំចូលយ៉ាងច្រើនគួរឱ្យកត់សំគាល់ ដូចនេះធ្វើឱ្យមានការគំរាមកំហែង និងផលប៉ះពាល់ដល់ ប្រទេសយើង។ ដូចនេះ ដើម្បីទប់ស្កាត់ បង្ការ និងបង្ក្រាបនៅ រាល់ហានិភ័យ អាជ្ញាធរជាតិអាវុធគីមី បានចុះធ្វើការស្រាវជ្រាវតាមបណ្តាខេត្ត តាមព្រំដែនរុករកឃើញនូវគ្រាប់បែកគីមី (ទសវត្ស៦០-៧០) នៅបណ្តាខេត្ត មួយចំនួនដូចជា ខេត្តមណ្ឌលគីរី ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង បានបង្ហាញឱ្យឃើញនូវគ្រោះមហន្តរាយ ដល់ សុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ បង្ករនូវជម្ងឺជាច្រើនប្រភេទ កុមារក្បាលធំ យុវវ័យមួយចំនួនមានសុខភាព ខុសប្រក្រតី។

នាឱកាសនេះផងដែរ លោកជំទាវឧត្តមសេនីយ៍ទោ សុខុន ស្រីល័ក្ខ នាយក នាយកដ្ឋានហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលជំនាញ បានមានប្រសាសន៍ថា តាមការសិក្សាបានបង្ហាញថា សារធាតុគីមីជាង១៣.០០០០ ប្រភេទ ត្រូវបានផលិត និងចរាចរណ៍នៅ លើទីផ្សារពិភពលោក សម្រាប់បម្រើនៅក្នុងវិស័យជាច្រើន។ ក្នុងចំណោមសារធាតុគីមីទាំងនោះ មានតែប្រភេទ សារធាតុគីមីតិចតួចប៉ុណ្ណោះ ដែលបានដាក់ស្លាកសញ្ញាត្រឹមត្រូវ បានសិក្សាអំពីផលប៉ះពាល់ និងដឹងអំពីប្រភព នៃការធ្វើចរាចរណ៍។ ការប្រើប្រាស់ ឬការស្តុកទុកសារធាតុគីមី និងការបោះចោលសំណល់ មិនបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស នឹងបង្កផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន និងសុខភាពសាធារណៈ ដូចជា ការធ្វើឲ្យ ខូចគុណភាពដី ការបំពុលទឹក និងខ្យល់ ព្រមទាំងការបង្កឲ្យកើតមានជំងឺរ៉ាំរ៉ៃ ជំងឺមហារីក ការប៉ះពាល់ដល់ការ បង្កកំណើត ឬការលូតលាស់របស់ទារក។ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ គឺតម្រូវឲ្យមានកិច្ចសហការពីគ្រប់ភា គឺតាមរយៈការអនុវត្តអនុសញ្ញាអន្តរជាតិ និងវិធានការថ្នាក់ជាតិ។

លោកជំទាវឧត្តមសេនីយ៍ទោ សុខុន ស្រីល័ក្ខ នាយក នាយកដ្ឋានហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលជំនាញ បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាដើម្បីអនុវត្តលើការងារនេះយើងមានច្បាប់ជាតិឬលិខិតបទដ្ឋានគតិយុត្ត ដែលមានគោលដៅហាមឃាត់ដាច់ខាត នូវការផលិត ការកែច្នៃ ការទទួលផ្ទេរ ការរក្សាទុក ការដឹកជញ្ជូន ការប្រើប្រាស់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ អាវុធវិទ្យុសកម្ម និងសារធាតុគីមី ដែលទាក់ទងនឹងការផលិតអាវុធ។ ច្បាប់និងលិខិតទាំងនោះមានគោលបំណងដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការពារបរិស្ថាន សុខមាលភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងរួមចំណែកការពារសន្តិសុខ សន្តិភាព តំបន់និងលើពិភពលោក។ ទន្ទឹមនឹងនេះ យើងមានលិខិតបទដ្ឋានអន្តរជាតិដែលកម្ពុជាជារដ្ឋហត្ថលេខី បានផ្តល់សច្ចាប័នរួមមានសន្ធិសញ្ញា អនុសញ្ញា ដែលលិខិតបទដ្ឋានគតិយុត្តទាំងនោះមានគោលដៅ ហាមឃាត់លើការបង្កើត ការផលិត ការប្រើប្រាស់ អាវុធគីមី និងការបំផ្លាញអាវុធទាំងនោះ។ ដើម្បីជាយន្តការលើការអនុវត្ត រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំបង្កើត អាជ្ញាធរអាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម ដែលហៅកាត់ថា “អាជ្ញាធរជាតិអាវុធគីមី ដែលស្ថាប័ននេះបង្កើតឡើង ដើម្បីជាចំណុចប្រសព្វរបស់ជាតិ ក្នុងការទាក់ទងឱ្យមានប្រសិទ្ធភាពជាមួយអង្គការ និងជាមួយរដ្ឋភាគីដទៃទៀត និងដើម្បីគ្រប់គ្រងទប់ស្កាត់ការរីកសាយភាយអាវុធនុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្មផងដែរ៕

អត្ថបទដែលជាប់ទាក់ទង