**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ

ឯកឧត្តម នេត្រ ភក្ត្រា ចែករំលែកពីការគ្រប់គ្រងព័ត៌មានក្នុងពេលមានវិបត្តិជាពិសេសជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ, អ្នកសារព័ត៌មានកម្ពុជារួមគ្នាជាធ្លុងមួយផ្សព្វផ្សាយព័ត៌មានពិត និងនាំសារសំឡេងតែមួយដោយផ្តល់ទំនុកចិត្តរបស់ពលរដ្ឋមកលើរដ្ឋាភិបាល

(ភ្នំពេញ)៖ ចាប់តាំងពីថ្ងៃប៉ះទង្កិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងក្នុងមូលដ្ឋានស្រុកជាំក្សាន្ត ខេត្តព្រះវិហារនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្រសួងព័ត៌មានបានសម្របសម្រួលផ្សព្វផ្សាយព័ត៌មាន និងបានតាមដានយ៉ាងជាប់ជាប្រចាំរាល់ការផ្សព្វផ្សាយដោយសារព័ត៌មានជាតិ និងអន្តរជាតិ ការផ្សាយ និងការចែកចាយព័ត៌មានផ្សេងៗលើបណ្តាញសង្គមទាំងក្នុង និងក្រៅស្រុក ដើម្បីធានាថាពលរដ្ឋទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវ។

ត្រង់ចំណុចនេះ ត្រូវបានឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចែករំលែកពីវិធីសាស្ត្រដ៏សំខាន់ពីការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ នៅក្នុងពេលមានវិបត្តិ ខណៈពេលដែលមានវិបត្តិកើតឡើង តែងតែមានព័ត៌មានពិត និងព័ត៌មានក្លែងក្លាយត្រូវបានផ្សព្វផ្សាយជាពិសេសពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានលើកឡើងថា ជាធម្មតាទៅហើយដែលភាគីម្ខាងទៀត តែងតែព្យាយាមបំពុលព័ត៌មាន ដើម្បីបំភ្លៃការពិត កាឡៃប្រវត្តិសាស្ត្រ ប្រើប្រាស់ផែនទីគូសជាឯកតោភាគី ដែលគ្មានការទទួលស្គាល់ពីអន្តរជាតិ ក្នុងចេតនាកេងចំណេញនយោបាយ និងញុះញង់ឱ្យមានការរើសអើងជាតិសាសន៍ ដូចអ្វីដែលអ្នកនយោបាយជ្រុលនិយមធ្លាប់ធ្វើកន្លងមកចំពោះស្ថានភាពពិតជាក់ស្តែង នៅតាមបន្ទាត់ព្រំដែនជាដើម ប៉ុន្តែការពិត នៅតែជាការពិត។

ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ធំ និងខេត្តព្រះវិហារ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥, ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ជុំវិញការផ្សព្វផ្សាយព័ត៌មានពីបញ្ហាព្រំដែននៅតំបន់មុំ៣ កម្ពុជា ត្រូវបានវាយតម្លៃថា មានភាពច្បាស់លាស់ និងមានភាពចាស់ទុំ មានវិន័យ អត់ធ្មត់។ ខណៈភាគីម្ខាងទៀត តែងតែបញ្ចេញព័ត៌មានជាច្រើនចំពោះស្ថានការណ៍ព្រំដែន ដែលធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រំ ជាព័ត៌មានខុសពីការពិត បាត់បង់សេចក្តីទុកចិត្ត និងត្រូវបានអ្នកជំនាញវាយតម្លៃថា ការផ្សព្វផ្សាយព័ត៌មាននេះគ្មានការគ្រប់គ្រងច្បាស់លាស់នោះទេ និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានផ្សព្វផ្សាយព័ត៌មានបែបបំពុលសង្គម និងបំភ្លៃការពិត។

ក្នុងនាមជារដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់អ្នកសារព័ត៌មានកម្ពុជាទាំងអស់ ដែលបានរួមគ្នាជាធ្លុងមួយ សំឡេតែមួយ ដើម្បីផ្សព្វផ្សាយព័ត៌មានពិត ប្រកបដោយការទទួលខុសត្រូវ វិជ្ជាជីវៈ ប្រកាន់នូវប្រភពព័ត៌មានច្បាស់លាស់។ អ្នកសារព័ត៌មាននៅកម្ពុជា បានរួមគ្នាប្រកាន់ខ្ជាប់នូវការផ្ទៀងផ្ទាត់ប្រភពព័ត៌មានជាមុន ដោយផ្អែកលើក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់ «សុក្រឹត្យភាព សុច្ចរិតភាព និងទំនួលខុសត្រូវ» មុននឹងជឿ ចែករំលែក និងផ្សព្វផ្សាយបន្ត ដើម្បីផ្តល់ទំនុកចិត្តជូនប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា ប្រភពព័ត៌មាន ៣ សំខាន់ដែលជាប្រភពព័ត៌មានផ្លូវការ ពិតនិងត្រឹមត្រូវ ជឿទុកចិត្តគឺ៖ ១-ប្រភពពីរាជរដ្ឋាភិបាលកម្ពុជា និងប្រភពពីហ្វេសប៊ុកសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី។ ២-ប្រភពក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង ៣-ប្រភពក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា។

ខណៈការផ្សព្វផ្សាយព័ត៌មានពេលខ្លះលឿន ប៉ុន្តែ មិនមានប្រភពច្បាស់លាស់នឹងនាំឱ្យមានការយល់ច្រឡំ ជាពិសេសនៅក្នុងដំណាក់កាលបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ដូច្នេះ ការផ្ទៀងផ្ទាត់ និងប្រកាន់នូវគោលជំហរប្រភពព័ត៌មាន ត្រឹមត្រូវ ច្បាស់លាស់ ជាមូលដ្ឋានដើម្បីធានាបាននូវស្ថិរភាព សន្តិភាព មិត្តភាព មិនបង្កចលាច មិនធ្វើឱ្យប្រជាពលរដ្ឋមានភាពស្លន់ស្លោ ដូចនេះសូមឱ្យបងប្អូនប្រជាលរដ្ឋបន្តតាមដានព័ត៌មានទាក់ទងការវិវត្តថ្មីចំពោះស្ថានភាពព្រំដែនកម្ពុជា និងថៃ ដោយយកចិត្តទុកដាក់ និងការទទួលខុសត្រូវ និងជឿជាក់មកលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយប្រកបដោយសន្តិវិធី ខណៈរាជរដ្ឋាភិបាលកម្ពុជាដែលបានបោះជំហានដ៏ត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាព្រំដែនតាមច្បាប់អន្តរជាតិ។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នៅក្នុងការងារនេះមន្ត្រីព័ត៌មាន និងគ្រប់គ្រងសាធារណមតិ ត្រូវតែប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះការផ្សព្វផ្សាយព័ត៌មាន ដោយស្វែងរកប្រភពឱ្យបានច្បាស់លាស់។ ចំណុចនេះគោលការណ៍សំខាន់ដែលត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួន គឺប្រភពព័ត៌មានរបស់រាជរដ្ឋាភិបាល សារដែលត្រូវបញ្ចេញសម្រាប់ផ្សព្វផ្សាយជាផ្លូវការ គឺជាសារតែមួយដែលជាព័ត៌មានពិត ត្រឹមត្រូវ ច្បាស់ការ ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ។ «ប្រភពព័ត៌មានរបស់កម្ពុជា គឺមានសណ្តាប់ធ្នាប់ និងមានភាពច្បាស់លាស់ មានភាពចាស់ទុំក្នុងការងារគ្រប់គ្រងព័ត៌មាន មានសំលេងតែមួយ សារតែមួយជុំវិញស្ថានភាពពិត ជាក់ស្តែងពីបញ្ហាព្រំដែន»។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម នេត្រ ភក្ត្រា។ ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា ចំពោះការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយមតាមបណ្តាញសង្គម សូមប្រជាពលរដ្ឋកុំជឿទុកចិត្តឱ្យសោះពីគ្រោះក្រុមជនអគតិទាំងនោះតែងតែប្រើប្រាស់ និងបំផ្លាញ់កម្ពុជាតាមរយៈឱ្យដៃទៅជនបរទេស ក្បត់ជាតិខ្លួនឯង៕

អត្ថបទដែលជាប់ទាក់ទង