**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​

ទេសរដ្ឋមន្រ្តី លី ធុជ ស្វែងរកការគាំទ្រសកម្មភាពមីននៅកម្ពុជា ពីអង្គទូត តំណាងស្ថានបេសកកម្ម អង្គការជាតិ-អន្តរជាតិ និងស្ថាប័នអង្គការសហប្រជាជាតិ ដែលមានមូលដ្ឋាននៅទីក្រុងបាងកក

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នាស្ថានទូតស្វីសប្រចាំទីក្រុងបាងកក ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញថ្លែងអំពីសមិទ្ធផលសកម្មភាពមីននៅកម្ពុជា ទៅកាន់អង្គទូត តំណាងស្ថានបេសកកម្ម អង្គការជាតិ-អន្តរជាតិ ស្ថាប័នអង្គការសហប្រជាជាតិ និងប្រតិបត្តិករបោសសម្អាតមីន ដែលមានមូលដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ ក្នុងគោលបំណងផ្សព្វផ្សាយពីសមិទ្ធផលសកម្មភាពមីនកម្ពុជា ការដោះស្រាបយបញ្ហាប្រឈមដែលនៅសេសសល់ ការរៀបចំគោលនយោបាយជាតិសកម្មភាពមីនឆ្នាំ ២០២៦-២០៣៥ និងកៀរគរការគាំទ្របន្ថែមសម្រាប់សកម្មភាពមីននៅកម្ពុជា ក៏ដូចជាការចែករំលែកជំនាញ និងបទពិសោធន៍របស់កម្ពុជា ទៅកាន់ប្រទេសរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនានា ទូទាំងពិភពលោក។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ បាន សម្តែងនូវកតញ្ញូតា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្តេជ្ញា និងដើរតួយ៉ាងសំខាន់ជាមគ្គទេសក៍ ដឹកនាំកម្ពុជាសម្រេចបានសន្តិភាព ស្ថិរភាព និងការអភិឌ្ឍលើគ្រប់វិស័យ និងបានប្រែក្លាយដីមានមីន ទៅជាដីមានសុវត្ថិភាពសម្រាប់ការរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍនានា។

ឯកឧត្តម គូសបញ្ជាក់ថា បើមិនមានការចង្អុលបង្ហាញ និងការដឹកនាំប្រកបដោយថាមវន្ត និងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចទាំងពីរនោះទេ សមិទ្ធផលដ៏ធំធេងទាំងនេះ នឹងមិនអានកើតមាននោះទេ។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះប្រទេសជាមិត្ត ដៃគូអភិឌ្ឍ អង្គការជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធនានា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងបេសសកកម្មមនុស្សធម៌របស់កម្ពុជា និងបានអំពាវនាវប្រទសជាមិត្តទាំងអស់ នៅបន្តគាំទ្រដល់កិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងការផ្តល់ជាថ្មីនូវ សុខសុវត្ថិភាព ស្នាមញញឹម និងសេចក្តីថ្លៃថ្នូរ ដល់សហគមន៍ដែលរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

ឯកឧត្តម បានថ្លែងថា ចាប់តាំងពីឆ្នាំ១៩៩២ មក ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងមានការគាំទ្រពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធនានា កម្ពុជា បានរំដោះផ្ទៃដីសរុបប្រមាណជាង ៣ ០០០ គីឡូម៉ែតក្រឡា ដោយផ្ទៃដីដែលបានបោសសម្អាតរួច បានប្រគល់ជូនសហគមន៍ សម្រាប់ការរស់នៅ និងអភិវឌ្ឍ ដែលបានចូលរួមយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាព នៅកម្ពុជា។

ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាប្រែក្លាយពីប្រទេសរងគ្រោះធ្ងន់ធ្ងរដោយសារមីន និងសំណល់ជាតិផ្តុះពីសង្គ្រាម ទៅជាប្រទេសឈានមុខមួយក្នុងសកម្មភាពមីនសាកល និងបានដើរតួសំខាន់ ក្នុងការចែករំលែកចំណេះដឹង និងជំនាញទៅកាន់ប្រទេសរងគ្រោះផ្សេងទៀត ហើយជាពិសេស ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានជោគជ័យធំធេង ក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឬ «កិច្ចប្រជុំកំពូលសៀមរាប-អង្ករ ស្តីពីពិភពលោកមួយដែលគ្មានមីន»។

ឯកឧត្តម បានលើកឡើងថា ទោះបីជាសម្រេចបានសមិទ្ធផលដ៏ធំធេងដូចនេះក្តី កម្ពុជា នឹងត្រូវបន្តបង្កើនកិច្ចខិតខំប្រឹងប្រែង ដោះស្រាយបញ្ហាដែលនៅសេសសល់ ជាពិសេសតំបន់ចម្ការមីនដែលមានភាពស្មុគស្មាញខ្លាំង ដើម្បីធានាថា ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ទីកន្លែង មិនរស់នៅក្នុងភាពភ័យក្លាច ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ភាពជោគជ័យរបស់កម្ពុជា ជាភាពជោគជ័យរបស់ទាំងអស់គ្នា ជាជោគជ័យរបស់មនុស្សជាតិទាំងមូល និងបានអំពាវនាវជាថ្មី ដល់បណ្តាប្រទេសជាមិត្តទាំងអស់ និងស្ថាប័នអន្តរជាតិនានា ចូលរួមជាមួយកម្ពុជា លុបបំបាត់ទុក្ខវេទនាបង្កដោយគ្រាប់មីន នៅទូទាំងពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង