**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៩០ យាងចូល៩១ព្រះវស្សា**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យសារធាតុរំលាយ (Solvent Sector)៖ ប្រភពកម្រិតទាប តែទាមទារដំណោះស្រាយឆ្លាតវៃ**មេដឹកនាំ G7 អំពាវនាវឱ្យមានការឆ្លើយតបរួមគ្នា ចំពោះការផ្ទុះឡើងនៃជំងឺអេបូឡា នៅក្នុងប្រទេសកុងហ្គោ**លោក ត្រាំ៖ រុស្ស៊ីគួរតែយល់ព្រមធ្វើសន្តិភាពជាមួយអ៊ុយក្រែន**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ**គណៈកម្មការទី៨ នៃរដ្ឋសភា កោតសរសើរការអភិវឌ្ឍ និងវឌ្ឍនភាពវិស័យសុខាភិបាលក្នុងខេត្តស្វាយរៀង**អាជ្ញាធរជាតិអប្សរា បន្តចែកចាយកូនឈើចម្រុះចំនួន១០,៧៨០ដើមបន្ថែមទៀត ក្នុងខែមិថុនា**សម្ដេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ

សពទ័ពមួកខៀវកម្ពុជា២នាក់ ដែលពលីនៅស៊ូដង់ខាងត្បូង បានបញ្ជូនមកដល់មាតុភូមិហើយ

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ សពកងទ័ពមួកខៀវកម្ពុជាចំនួន ២រូប គឺសពអនុសេនីយ៍ឯក ដួង ម៉ាហ្គាលី និងសពអនុសេនីយ៍ទោ ផាត មុន្នី ដែលបានពលីអំឡុងពេលបំពេញបេសកកម្មក្នុងទីក្រុង Malakal នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ត្រូវបានបញ្ជូនមកដល់មាតុភូមិវិញហើយ។

ពិធីទទួលសពយោធិនទាំង២រូបនេះ បានប្រព្រឹត្តធ្វើឡើងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ ដោយមានការរៀបចំពិធីបែបព្រះពុទ្ធសាសនា (ព្រះសង្ឃបង្សុកូល) ផងដែរ។

បន្ទាប់ពីរៀបចំពិធីទទួលសពរួចរាល់ សពយោធិនទាំង២រូប ត្រូវបានសាច់ញាតិរៀបចំបញ្ជូនទៅបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្តជម្ពូវ័ន្ត និងវត្តក្បាលកោះ។

ក្នុងឱកាសនោះ ទទួលសពយោធិនទាំង២រូបនេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រួមជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ នាយទាហាន នាយទាហានរង និងពលទាហាន បានស្មឹងស្មាធិ៍គោរពវិញ្ញាណក្ខន្ធយុទ្ធជនកម្ពុជាដែលបានពលីក្នុងតំបន់បំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រ UN ដោយបានសម្តែងនូវការសោកស្តាយ ចំពោះការធ្វើពលីកម្មសាច់ស្រស់ ឈាមស្រស់នៅក្នុងបុព្វហេតុមនុស្សធម៌។

សូមរំលឹកថា គិតមកដល់ឆ្នាំ២០២៥នេះ កងទ័ពមួកខៀវកម្ពុជាបានស្លាប់ចំនួន១៣រូប ខណៈអ្នកធ្លាប់រងរបួសមាន ១៦រូប អំឡុងពេលបំពេញបេសកកម្មនៅតាមតំបន់គោលដៅផ្សេងៗ។ ចាប់ពីឆ្នាំ២០០៦-បច្ចុប្បន្ន មានចំនួន ៩,៨១៥នាក់ (នារី ៨៥៤នាក់) ទៅកាន់បេសកកម្មចំនួន១២ ក្នុងប្រទេសចំនួន១០ មានជាអាទិ៍៖ ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ឆាដ សាយប្រឺស ស៊ីរីម៉ាលី អាហ្រិ្វកកណ្តាល យេមែន និងកុងហ្គោ លើជំនាញបោសសំអាតមីន អាវុធហត្ថ ពេទ្យកម្រិត២ កម្ទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្មព្រលានយន្តហោះ វិស្វកម្មសំណង់ផ្តេក-បញ្ឈរ នាយទាហានសេនាធិការ និងសង្កេតការណ៍៕

អត្ថបទដែលជាប់ទាក់ទង