**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!

កម្ពុជា និងអាមេរិក បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការទូតបៃតង ទោះជាមានការផ្លាស់ប្តូរទិសដៅជំនួយអាមេរិកក្តី

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Bridgette Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិក និងលោកស្រី Kerry Pelzman ប្រធានបេសកកម្ម ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ USAID ប្រចាំកម្ពុជា រួមទាំងប្រតិភូ។ ក្នុង

ឱកាសនេះ ភាគីទាំងពីរបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបន្តកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន និងការលើកកម្ពស់ការទូតបៃតង ទោះបីជាមានការផ្លាស់ប្តូរទិសដៅ នៃជំនួយបរទេសរបស់សហរដ្ឋអាមេរិកក៏ដោយ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណ ចំពោះការគាំទ្រដ៏យូរអង្វែងរបស់ USAID ក្នុងវិស័យបរិស្ថាននិងសង្គម ដែលបានរួមចំណែកលើកកម្ពស់ការយល់ដឹង ដល់ប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ បានចូលរួមគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ នៅកម្ពុជាបានល្អប្រសើរ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុជាសកល។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងការពារធនធានធម្មជាតិ និងបរិស្ថាន តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលមានសរសរស្តម្ភ៣ គឺភាពស្អាត ភាពបៃតង និងចីរភាព ដែលក្នុងនោះក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការនានា ដូចជាយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានអ្នកចូលរួមប្តេជ្ញាចិត្តទូទាំងប្រទេស ចំនួនជាង១១លាននាក់ យុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» មានអ្នកចូលរួមសំអាតតាមផ្ទះ មូលដ្ឋាន និងទីសាធារណៈនានា ចំនួនជាង៦លាននាក់ យុទ្ធនាការ«ផ្លូវជាតិ គ្មានសំរាម និងសំណល់ប្លាស្ទិក» ដែលមានមនុស្សជាង២ម៉ឺននាក់ ជារៀងរាល់ថ្ងៃ បានរួមគ្នាប្រមូលសំរាម សំណល់ប្លាស្ទិក នៅតាមមូលដ្ឋាន និងតាមផ្លូវជាតិ ដើម្បីឆ្នាំ២០២៥ ធ្វើឱ្យផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក រាយប៉ាយ។ លើសពីនេះ ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការសម្អាតលើផ្ទៃទឹក ទប់ស្កាត់សំរាមនិងសំណល់ប្លាស្ទិក ហូចូលក្នុងទន្លេសាប វិធានការកាត់បន្ថយនិងទប់ស្កាត់ការបំពុលតំបន់ទឹកសាធារណៈ ការដាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ នៅតាមរោងចក្រសហគ្រាស ដែលមានសក្តានុពលប្រភពបំពុល ជាដើម។

ជាមួយគ្នានេះ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការ «ពន្លកបៃតង» តាមរយៈការបណ្តុះ និងចែកកូនឈើ ជូនប្រជាពលរដ្ឋដាំ ក្នុងនោះឆ្នាំ២០២៤ ចំនួន១លាន៣សែនដើម និងនៅឆ្នាំ២០២៥ ក្រសួងបរិស្ថាន គ្រោងចែកកូនឈើចំនួន៣ លានដើម បន្ថែមទៀត ដល់ប្រជាពលរដ្ឋដាំ ដើម្បីបង្កើនគម្របបៃតង និងឆ្ពោះទៅសម្រេចគោលដៅកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ពីការចាត់វិធានច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានម៉ឹងម៉ាត់ ពង្រឹងកិច្ចសហប្រតិបត្កតិការ ជាមួយអាជ្ញាធរមូលដ្ឋាន និងក្រសួង ស្ថាប័នពាក់ព័ន្ធ សហគមន៍ប្រជាពលរដ្ឋ ដើម្បីចូលរួមទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ។

លើសពីនេះឯកឧត្តម បានធ្វើការណែនាំ ឱ្យប្រធានមន្ទីរបរិស្ថាន ពិនិត្យស្រាវជ្រាវ ករណីមានរបាយការណ៍ពីមន្រ្តីឧទ្យានុរក្ស សេចក្តីរាយការណ៍នានាទាក់ទងបទល្មើសធនធានធម្មជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងចុះពិនិត្យ ផ្ទៀងផ្ទាត់ដោយការប្រើប្រាស់ដ្រូន និងផែនទីផ្កាយរណប ដែលក្រសួងផ្តល់ជូន ឱ្យបានត្រឹមត្រូវចាត់ការតាមបច្ចេកទេស ធ្វើការឆ្លើយតប និងអនុវត្តនីតិវិធីច្បាប់ជាធរមាន។

សូមជម្រាបជូនថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និង លោកជំទាវ Bridgette Walker បានសន្យាបន្តការពិភាក្សានិងស្វែងរកកាលានុវត្តភាពថ្មីៗ សម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍រួមរួមចំណែកដល់ការការពារនិងអភិរក្សធនធានធម្មជាតិនិងបរិស្ថាន៕

អត្ថបទដែលជាប់ទាក់ទង