**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ**ក្រសួងការងារ  និង ILO រួមគ្នាបណ្តុះបណ្តាល​ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដល់មន្ត្រីអធិការកិច្ចការងារ​ទទួលបន្ទុកផ្នែកសុវត្ថិភាពនិងសុខភាពការងារ

រដ្ឋបាលរាជធានីភ្នំពេញ ប្តេជ្ញានិងខិតខំប្រឹងប្រែង ដណ្តើមយកលេខ១ «ជាទីក្រុងប្រជុំដោយភាពរីករាយ នៅពេលរាត្រី»

ភ្នំពេញ៖ ប្រជាពលរដ្ឋ មានការកើនឡើងជាប្រចាំ ទៅលេងកំសាន្តនៅផ្លូវថ្មើរជើង «Walk Street» ដោយបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈ និងអនាម័យ បរិស្ថាន ត្រូវបានយកចិត្តទុកដាក់ពីរដ្ឋបាលរាជធានីភ្នំពេញ, អាជ្ញាធរដែនដី ពីកងកំលាំងគ្រប់ជំនាញ ដែលធានាបានថា បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ត្រូវបានពង្រឹង និងផ្តល់ទំនុកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ទៅលេងកំសាន្តនៅផ្លូវថ្មើរជើង រៀងរាល់ថ្ងៃចុងសប្តាហ៍។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្តេជ្ញា និងខិតខំប្រឹងប្រែង ដណ្តើមយកលេខ១ «ជាទីក្រុងប្រជុំដោយភាពរីករាយ នៅពេលរាត្រី»។

គួររំលឹកថា កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលរាជធានី បានបើកកិច្ចប្រជុំដកពិសោធន៍ការអនុវត្តវឌ្ឍនភាព នៅផ្លូវថ្មើរជើង ដោយបានគូសបញ្ជាក់ថា មកដល់ពេលនេះ ផ្លូវថ្មើរជើងមានអាយុ ១២សប្តាហ៍ ស្មើនឹងរយៈពេល៣ខែមកហើយ ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ រហូតទទួលបានការកោតសរសើរពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាញឹកញ៉ាប់ដែលបង្ហាញ ពីការខិតខំប្រឹងប្រែងអនុវត្តផ្ទាល់ពីអភិបាលរាជធានីភ្នំពេញ។

ជាពិសេសរាជធានីភ្នំពេញ បានជាប់ចំណាក់ថ្នាក់លេខ២ លើពិភពលោកឈ្មោះថា «ជាទីក្រុងប្រជុំដោយភាពរីករាយ នៅពេលរាត្រី» ដែលបានផ្សាយ ដោយ Visa 2FLY ដកស្រង់ពី SEAInfographics ក្នុងចំណោមរាជធានី និងទីក្រុងនៃបណ្តាប្រទេសជុំវិញពិភពលោក ចំនួន១៤។

កិច្ចប្រជុំ តំណាងអភិបាលរាជធានី បានលើកឡើងថា ផ្លូវថ្មើរជើងនៅសល់ចំណុចខ្វះខាតខ្លះ ត្រូវកែលំអរបន្ថែម មានដូចជា ហាមលេងលោតអន្ទាក់ នៅកណ្តាលផ្លូវថ្មើរជើង ដើម្បីទុកលទ្ធភាពឲ្យប្រជាពលរដ្ឋ ដើរដោយថ្មើរជើង ឲ្យទូលាយ។

ពាក់ព័ន្ធនឹងបន្ទប់ទឹក នៅផ្លូវថ្មើរជើង រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បន្ទប់ទឹកត្រូវតែស្អាតជានិច្ច កុំចាំតែអង្គុយយកតែលុយ នៅពេលដែលចំនួនប្រជាពលរដ្ឋ ចេះតែកើនឡើង ពេលត្រូវការបន្ទប់ទឹក សុទ្ធតែតម្រង់ជួរ និងមានក្លិនអាក្រក់។ ចំពោះបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ នៅផ្នែកខាងក្រៅផ្លូវថ្មើរជើង គឺប្រគល់អោយកងកំលាំងជំនាញអ្នកទទួលខុសត្រូវ៕

អត្ថបទដែលជាប់ទាក់ទង