**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

សហជីពនៅកម្ពុជា ជួបជុំរៀបចំទិវាពលកម្មអន្តរជាតិ១ឧសភា បង្ហាញពីសុខដុមនីយកម្មក្នុងវិស័យការងារ

ភ្នំពេញ៖ កម្មករនិយោជិត និងសហជីពនៅកម្ពុជាប្រមាណជាង៣ពាន់អ្នកជួបជុំគ្នានៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រនាព្រឹកនេះដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ដែលជាការបង្ហាញពីសុខដុមនីយកម្មក្នុងវិស័យការងារ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាបានឱ្យដឹងថា ការជួបជុំនេះបង្ហាញពីភាពរីកចម្រើនក្នុងវិស័យការងារ ឧស្សាហកម្មនៅកម្ពុជាកាន់តែមានភាពរីកចម្រើន ហើយបានផ្តល់ឱកាសដល់ឱ្យកម្មករនិយោជិតបានឈប់សម្រាក ក្នុងថ្ងៃទិវាពលកម្មអន្តរជាតិ ដើម្បីជួបជុំសម្តែងមតិបញ្ចេញនូវទស្សនៈ និងកង្វល់នានាដើម្បីផ្សាភ្ជាប់និងដំណោះស្រាយសម្រាប់ពួកគាត់។

លោកបន្ថែមថា មិនតែប៉ុណ្ណោះ ការជួបជុំនេះសំខាន់សម្រាប់កម្មករនិយោជិតក្នុងការរឹតចំណងមិត្តភាពរវាងសហជីពនិងកម្មករនិយោជិត ជាពិសេសបានបង្ហាញថា កម្មករនិយោជិតបានអនុវត្តសិទ្ធិ សេរីភាព យ៉ាងពេញលេញក្នុងប្រព័ន្ធការងារ ដែលជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល។

លោកថ្លែងថា៖«នេះសបញ្ជាក់ថារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងបានចូលរួមអនុវត្តសិទ្ធិសេរីភាពរបស់កម្មករនិយោជិតនៅកន្លែងការងារ ការអនុវត្តតាមអនុលោមភាពនៃអនុសញ្ញាអន្តរជាតិ ច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព បានយ៉ាងល្អប្រសើរ»។

ទន្ទឹមនេះលោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានលើកឡើងថា នេះជាឱកាសដែលកម្មករ និងសហជីព បង្ហាញការសាទរអំពីសុខដុមនីយកម្មក្នុងវិស័យការងារ កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពធន់។

លោកថ្លែងថា៖«កម្មវិធី១ឧសភា ដែលប្រព្រឹត្តិឡើងនេះ ក្នុងនាមសហជីពយើងចង់បង្ហាញថា កម្មករនិយោជិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានការសាទរជាខ្លាំងដោយសារតែ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត លោកតែងគិតគូរសុខទុក្ខកម្មករជានិច្ច ជាពិសេសដំឡើងប្រាក់ឈ្នួលរាល់ឆ្នាំ និងអត្ថប្រយោជន៍ផ្សេងៗទៀត»។

ជាមួយគ្នានោះ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ មើលឃើញថា ឱកាសខួបអនុស្សាវរីយ៍នេះ មិនអាចប្រព្រឹត្តិទៅបានឡើយបើគ្មានសន្តិភាព។ ទន្ទឹមនេះការជួបជុំក៏បានបង្ហាញថា សិទ្ធិសេរីភាពកម្មករនិយោជិត នៅកម្ពុជាមានភាពល្អប្រសើរឡើង ក្នុងស្មារតីរួមគ្នាដើម្បីប្រទេសជាតិរីកចម្រើនរុងរឿង ដោយមិនប្រកាន់និន្នាការនយោបាយ ឬពូជាសាសន៍។

លោកថ្លែងថា៖«ខ្ញុំមើលឃើញថា យើងអត់ប្រកាន់និន្នាការនយោបាយ ឬក៏ប្រកាន់ពូជាសាសន៍ទេ ដោយកម្ពុជារក្សាបាននូវសិទ្ធិមួយគឺរួមគ្នាធ្វើម៉េចដើម្បីឱ្យប្រទេសរីកចម្រើន»។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ថ្លែងថា ការជួបជុំរបស់កម្មករនិយោជិត និងសហជីព ក្នុងឱកាសនេះជាការអរគុណដល់រាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ខ្វល់ខ្វាយលើសុខទុក្ខកម្មករ ធ្វើឱ្យលក្ខខណ្ឌការងារកាន់តែល្អប្រសើរ សេវាសាធារណៈល្អ និងការដំឡើងប្រាក់ឈ្នួលរាល់ឆ្នាំ។

លោកបានអំពាវនាវដល់កម្មករនិយោជិត និងសហជីពទាំងអស់ ទោះក្នុងនិន្នាការណាក៏ដោយ ត្រូវធ្វើយ៉ាងណាចូលរួមរក្សាឱ្យបាននូវសណ្តាប់ធ្នាប់ សេចក្តីថ្លៃថ្នូរ និងថ្លែងអ្វីជាវិជ្ជមាន ហើយអ្វីដែលនៅសេសសល់គួរតែដាក់ស្នើទៅក្រសួងជំនាញដើម្បីរកដំណោះស្រាយ។

លោកថ្លែងថា៖«សំណូមពរទៅដល់សហព័ន្ធសហជីព សភាសហជីព ក៏ដូចជាសហជីពមូលដ្ឋាននានា មេត្តាធ្វើយ៉ាងណារក្សាឱ្យបាននូវសណ្តាប់ធ្នាប់ ហើយកុំជឿតាមការញុះញង់ ដែលបង្កពីអមិត្តមួយចំនួនធ្វើឱ្យប៉ះពាល់ដល់កិត្តិយសជាតិ ក៏ដូចជាប៉ះពាល់ដល់បរិយាកាសវិនិយោគផ្សេងៗ»។

គិតត្រឹមខែមីនា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ជីអង្គការវិជ្ជាជីវៈ ចំនួន៦,៦០០ ក្នុងនោះសហជីពមាន ចំនួន៤២, សហព័ន្ធសហជីព ចំនួន២៨១, សហជីពមូលដ្ឋាន ចំនួន៦,២៦៥ និងសមាគមនិយោគជកចំនួន១២៕

អត្ថបទដែលជាប់ទាក់ទង