**សម្ដេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD

អភិបាលខេត្តក្រចេះ ស្នើដល់គ្រប់ក្រុង ស្រុក នឹងសមត្ថកិច្ចត្រូវរួមគ្នាបង្រ្កាបល្បែងស៊ីសងឱ្យអស់ពីដែនដីភូមិសាស្រ្តរបស់ខ្លួន ជាពិសេសនៅតាមបន្ទាត់ព្រំដែន

ភ្នំពេញ៖ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ មេសា និងលើកទិសដៅការងារបន្ត របស់រដ្ឋបាលខេត្ត ឆ្នាំ២០២៥ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត នៅថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃរដ្ឋបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ រួមនិងកម្លាំងមានសមត្ថកិច្ច ដែលបានចូលរួមរៀបចំនិងរក្សាសន្តិសុខសណ្តាប់ធ្នាប់នាឱកាសបុណ្យចូលឆ្នាំថ្មី ពិសេសសង្រ្កាន្តរបស់ខេត្តដែលបានរៀបចំ និងបានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមសាទរជាមួយសង្រ្កាន្តឆ្នាំថ្មី ដែលខេត្ត រៀបចំប្រកបដោយភាពសប្បាយរីករាយ អធិកអធម និងគោរពតាមការណែនាំរបស់អាជ្ញាធរ។

ឯកឧត្តម អភិបាលខេត្តបន្តថា ជាភ័ព្វសំណាងរបស់ខេត្តក្រចេះ ដែលជាខេត្ត១ ក្នុងចំណោមខេត្តទាំង៤ នៃភូមិភាគឦសាន្ត ដែលមានសក្តានុពលក្នុងការចរាចរណ៍ដឹកជញ្ជូនទំនិញឆ្ពោះទៅច្រកព្រំដែន និងទីតាំងដឹកជញ្ជូនបន្ត ដែលបាននឹងកំណត់យកធ្វើការកសាង និងអភិវឌ្ឍន៍ក្នុងកម្មវិធីគោលនយោបាយពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធរបស់វិស័យសំខាន់ៗមួយចំនួន និងជំរុញការលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រជាជន តាមរយៈការទាក់ទាញក្រុមហ៊ុនអ្នកវិនិយោគឱ្យចូលមកធ្វើការវិនិយោគទុន។

ឯកឧត្តម វ៉ា ថន ក៏បានជំរុញដល់គ្រប់មន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាពិនិត្យតាមដាន និងធ្វើការប្រតិកម្មទៅលើប្រព័ន្ធចុះផ្សាយនូវរាល់ព័ត៌មានមិនពិតវាយប្រហារមកលើកិច្ចការងាររដ្ឋបាលខេត្ត ក៏ដូចជារដ្ឋាភិបាល ដែលបង្កឱ្យប៉ះពាល់ដល់សតិអារម្មណ៍ ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលផ្ទុយទៅនឹងអ្វីដែលជាគោលនយោបាយរាជរដ្ឋាភិបាល បាននឹងកំពុងធ្វើ គោលបំណងតែមួយគត់គឺដើម្បីប្រជាជន រស់នៅមានការរីកចម្រើន និងការអភិវឌ្ឍក្រោមដំបូលសុខសន្តិភាពតែមួយ។

ក្នុងនោះដែរ ឯកឧត្តម ក៏បានស្នើបន្ថែមដល់គ្រប់មន្ទីរអង្គភាពពាក់ព័ន្ធ រួមនិងអាជ្ញាធរជំនាញ ត្រូវធ្វើការបោសសម្អាត រៀបចំសណ្តាប់ធ្នាប់ នៅតាមបណ្តាមន្ទីរអង្គភាពរបស់ខ្លួន នៅតាមបណ្តាទីតាំងផ្លូវសំខាន់ៗ ដើម្បីត្រៀមរៀបចំប្រារព្ធពិធីអបអរសាទរខេត្តក្រចេះ ជាខេត្តទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាស់វាលពាសកាល ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នាពេលខាងមុខនេះ និងសុំឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមសាទរ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយផងដែរ៕

អត្ថបទដែលជាប់ទាក់ទង