**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ

លោក ដូណាល់ ត្រាំ នឹងផ្តល់ជំនួយហិរញ្ញវត្ថុថ្មីចំនួន៧៣លានដុល្លារដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា តាមរយៈកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ

វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានប្រកាសនៅថ្ងៃព្រហស្បតិ៍ទី២៧មីនាថា ខ្លួននឹងផ្តល់ជំនួយហិរញ្ញវត្ថុថ្មីចំនួន៧៣លានដុល្លារដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា តាមរយៈកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ ចំពេលមានការព្រួយបារម្ភថា ការកាត់បន្ថយជំនួយអាចធ្វើឱ្យវិបត្តិកាន់តែធ្ងន់ធ្ងរដល់ប្រជាជនគ្មានរដ្ឋដ៏ធំបំផុតរបស់ពិភពលោកមួយនេះ។

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាម៉េរិក លោកស្រី ថាំមី ប្រ៊ូស (Tammy Bruce) បានបញ្ជាក់នៅក្នុងសារបង្ហោះនៅលើបណ្តាញសង្គម X ថា៖«ការគាំទ្រផ្នែកអាហារ និងអាហារូបត្ថម្ភតាមរយៈកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ នឹងផ្តល់ជំនួយផ្នែកអាហារ និងអាហារូបត្ថម្ភដែលត្រូវការជាចាំបាច់សម្រាប់មនុស្សជាងមួយលាននាក់»។

ការប្រកាសនេះកើតឡើងនៅពេលដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោកកាត់បន្ថយយ៉ាងខ្លាំង ចំពោះជំនួយបរទេសដែលជាផ្នែកមួយនៃរគោលនយោបាយ «America First» របស់លោក និងកិច្ចខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយ ដើម្បីកាត់បន្ថយការចំណាយរបស់សហព័ន្ធ ក៏ដូចជារុះរើផ្នែកខ្លះនៃរដ្ឋាភិបាលសហរដ្ឋអាម៉េរិក។ រដ្ឋធានីវ៉ាស៊ីនតោន គឺជាអ្នកផ្តល់ជំនួយធំបំផុតដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលបានរួមចំណែកជិត២,៤ពាន់លានដុល្លារចាប់តាំងពីឆ្នាំ២០១៧។ នេះបើយោងតាមក្រសួងការបរទេសអាម៉េរិក។ ប៉ុន្តែការបង្កកមូលនិធិនាពេលថ្មីៗនេះ បន្ទាប់ពីលោក ត្រាំ ចូលកាន់តំណែងក្នុងខែមករា បានបង្ខំឱ្យមន្ទីរពេទ្យយ៉ាងតិចចំនួន៥ កាត់បន្ថយសេវាកម្ម។

ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួនពីរបានព្រមានថា ឱនភាពថវិកានឹងទប់ស្កាត់ការផ្ដល់អាហារូបត្ថម្ភសម្រាប់ជនជាតិរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសបង់ក្លាដែស ដែលបានភៀសខ្លួនចេញពីអំពើហិង្សានៅប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេលប្រាំបីឆ្នាំកន្លងមកនេះ។ ជនភៀសខ្លួនមានការព្រួយបារម្ភថា ការកាត់បន្ថយនឹងធ្វើឱ្យភាពអត់ឃ្លានកាន់តែអាក្រក់ កាត់បន្ថយការថែទាំសុខភាពធ្ងន់ធ្ងរ និងជំរុញឱ្យមានឧក្រិដ្ឋកម្មកាន់តែច្រើន។

អង្គការសហប្រជាជាតិ និងដៃគូជាង១០០ កំពុងស្វែងរកថវិកាប្រមាណជិត១ ពាន់លានដុល្លារ ដើម្បីផ្តល់ជំនួយសង្គ្រោះអាយុជីវិតនៅឆ្នាំនេះ សម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រមាណ១,៥លាននាក់ ដែលកំពុងរស់នៅក្នុងប្រទេសបង់ក្លាដែស៕

អត្ថបទដែលជាប់ទាក់ទង