**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

កម្ពុជា-ចិន រួមគ្នាឈ្វេងយល់កាន់តែស៊ីជម្រៅពីប្រជាធិបតេយ្យតាមបែបផែនចិន

ភ្នំពេញ៖ នៅមជ្ឈមណ្ឌលកម្ពុជាដើម្បីស្រាវជ្រាវផ្លូវសូត្រសមុទ្រ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ការិយាល័យរបស់មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរួមគ្នារៀបចំបាឋកថាស្តីពី «កម្ពុជា-ចិន៖ ការភ្ជាប់បេះដូងតាមបណ្តោយផ្លូវសូត្រ» ឈ្វេងយល់ពីប្រជាធិបតេយ្យតាមបែបផែនចិន។
អ្នកចូលរួមនៅក្នុងពិធីនេះគឺអញ្ជើញមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងអប់រំ យុវជននិងកីឡា សមាគមមិត្តភាពកម្ពុជា-ចិន សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមសិស្ស-និសិ្សតអាហារូបករណ៍ អ.ម.ត សភាសម្ព័ន្ធសហជីពជាតិកម្ពុជា សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន និស្សិត ស្ថានទូតចិនប្រចាំកម្ពុជា វិទ្យុមិត្តភាពកម្ពុជា-ចិន ផ្ទះយុវជនកម្ពុជា-ចិន និងអង្គពិធីទាំងមូល សរុបចំនួន១០០នាក់។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានរំលេចថា ការរៀបចំកម្មវិធីបាឋកថានេះក្នុងគោលបំណងរួមចំណែកសំខាន់៤គឺ ១-បង្កើនការយល់ដឹងកាន់តែស៊ីជម្រៅពីមហាសន្និបាតសភាទាំង២នៃប្រទេសចិន ២-ពន្លាតការឈ្វេងយល់ពីទម្រង់ប្រជាធិបតេយ្យតាមបែបផែនចិន ៣-ពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និង៤-ពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងអង្គពាក់ព័ន្ធនានាស្តីពីអភិបាលកិច្ចប្រទេសចិន។

លោក Liu Zhanguo ប្រធានការិយាល័យរបស់មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជាបានគូសបញ្ជាក់ថា មហាសន្និបាតសភាទាំងពីរនៃប្រទសចិន ដែលតែងបានរៀបចំជាទៀងទាត់នៅដើមខែមីនា ជារៀងរាល់ឆ្នាំ គឺជាវេទិកាចូលរួមនិងពិភាក្សាកិច្ចការនយោបាយដ៏សំខាន់បំផុតរបស់ប្រទេសចិន ដើម្បីផ្តល់ជាមតិយោបល់សម្រាប់ការអភិវឌ្ឍ និងវឌ្ឍនភាពរបស់ប្រទេសជាតិ។

លោកបន្តថា នៅក្នុងប្រទេសចិន ដំណើរការពេញលេញនៃលទ្ធិប្រជាធិបតេយ្យប្រជាជន មិនត្រឹមតែត្រូវបានឆ្លុះបញ្ចាំងនៅក្នុងថ្នាក់កំពូលរបស់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងអនុវត្តនៅថ្នាក់ក្រោម ដើម្បីធ្វើការសម្រាប់មហាជនផងដែរ។
លោក Wu Chuanbing ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា បានពោលថា នៅពេលដែលយើងពិភាក្សាអំពីស្ថានភាពប្រជាធិបតេយ្យរបស់ប្រទេសមួយ យើងត្រូវចាប់ផ្តើមពីស្ថានភាពជាក់ស្តែងរបស់ប្រទេស។ប្រទេសនានាគួរតែគោរពភាពចម្រុះនៃអរិយធម៌ពិភពលោក និងគោរពសិទ្ធិរបស់ប្រទេសនីមួយៗក្នុងការជ្រើសរើសដោយឯករាជ្យនូវផ្លូវឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យ។ ក្នុងនាមជាមិត្តដ៏រឹងមាំរបស់កម្ពុជា និងជាសហគមន៍ដែលមានអនាគតរួមគ្នា ចិននឹងគាំទ្រប្រជាជនកម្ពុជាដោយឯករាជ្យក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន និងប្រឆាំងដាច់ខាតចំពោះប្រទេសណាដែលបំពានលើតម្លៃលទ្ធិប្រជាធិបតេយ្យ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសអធិបតេយ្យ ក្រោមលេសថាការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ញុះញង់ឱ្យមានការបែកបាក់គ្នា និងពិភពលោក។

ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាអនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានកត់សម្គាល់ពីស្ថានភាពជាក់ស្តែងនៅកម្ពុជានាសករាជតេជោ ដែលប្រជាជនកម្ពុជារស់នៅក្រោមម្លប់សន្តិភាព ដែលសន្តិភាពនេះហើយជាមូលដ្ឋានគ្រឹះដ៏រឹងមាំរបស់កម្ពុជា។
ឯកឧត្តមក៏បានរំលឹកឡើងវិញថា ឆ្នាំ២០២៤ ពេញ១ឆ្នាំនៃឆ្នាំទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន ស្ថានទូតចិនប្រចាំកម្ពុជាបានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចជំរុញសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន ដែលបានផ្តល់នូវការអភិវឌ្ឍប្រកបដោយរលូននៃទំនាក់ទំនងទ្វេភាគី។ ហើយ កម្ពុជានិងចិន នៅតែបន្តជាមិត្តដែកថែប ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយភាពវាងវៃនិងថាមពលខ្លាំងក្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ទំនាក់ទំនងរវាងកម្ពុជានិងចិនកាន់តែរឹងមាំ ដោយបន្តមរតកពីថ្នាក់ដឹកនាំជំនាន់មុនៗនៃប្រទេសយើងទាំងពីរ។ ទាក់ទងនឹងទម្រង់លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសចិន ឯកឧត្តមយល់ឃើញថា វាជាទម្រង់មួយនៃលទ្ធិប្រជាធិបតេយ្យ ដែលប្រជាជនចិនយល់ថាជាដំណើរការពេញលេញរបស់ខ្លួន ហើយឯកឧត្តមបានវាយតម្លៃថា មហាសន្និបាតទាំង២របស់ប្រទេសចិនបានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវឆន្ទៈរបស់ប្រជាជនចិនស្របតាមលក្ខខណ្ឌរបស់ប្រទេសចិន។

គួររំលឹកផងដែរក្នុងកម្មវិធីនេះ អង្គពិធីទាំងមូលបានទទួលនូវសៀវភៅជាខេមរភាសាស្តីពី«ប្រជាធិបតេយ្យតាមបែបផែនចិន» ដែលជាស្នាដៃនិពន្ធរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ ហើយដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅព្រឹទ្ធសភាកាលពីឆ្នាំ២០២២កន្លងមក៕

អត្ថបទដែលជាប់ទាក់ទង