**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​

ឯកឧត្ដម ឃួង ស្រេង កោតសរសើរបងប្អូននារីក្នុងរដ្ឋបាលរាជធានីភ្នំពេញ ដែលបានលះបង់អស់កម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ចជូនជាតិ និងប្រជាជន

ភ្នំពេញ៖ ដើម្បីចូលរូមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ «សិទ្ធិសមភាព និងភាពអង់អាច ចំពោះស្រី្ត និងក្មេងស្រីគ្រប់រូប» ជាប្រធានបទ ដែលបានលើកឡើងក្នុងទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្នុងន័យលើកតម្កើនសិទ្ធិនារី ដែលមិនអាចខ្វះបាន ជាដៃគូជាមួយបុរសក្នុងគ្រប់កិច្ចកាសង្គម និងអភិវឌ្ឍន៍ នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពីធីសំណេះសំណាលជាមួយបងប្អូននារីក្រោមអធិបតីភាពឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ, ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួងស្រេង។

ក្នុងឱកាសនោះ លោកស្រី កែវ រត្ន័តារា សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ បានអានព្រះរាជសាររបស់សម្តេចព្រះមហាក្សត្រីយ៍ នរោត្តម មុនីនាថ សីហនុ ព្រវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពង់បំផុត ជូនដល់បងប្អូននារីយើង ប្រកបដោយសក្តានុពល ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងជាឆ្អឹងខ្នងសេដ្ឋកិច្ច ការងារសង្គម ក៏ដូចការងារគ្រួសារជាមូលធនមនុស្សដ៏សំខាន់។

ឯកឧត្ដម ឃួង ស្រេង បានកោតសរសើរបងប្អូននារីក្នុងរដ្ឋបាលរាជធានីភ្នំពេញ ដែលបានលះបង់អស់កម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ចជូនជាតិ និងប្រជាជននៅគ្រប់កិច្ចការសង្គម សហគមន៍ និងការងាគ្រួសារ ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។

ឯកឧត្ដម ឃួង ស្រេង បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការទទួលបាន និងអនុវត្តសិទ្ធិ នៃការលើកកម្ពស់សមភាព និងការពង្រីកភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅកម្ពុជា រួមទាំងការពិនិត្យឡើងវិញ នូវវឌ្ឍនភាពដែល សម្រេចបាន ព្រមទាំងបញ្ហាដែលនៅសេសសល់ លើការងារអនុវត្តសេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិឆ្លើយតបទៅនឹងចក្ខុវិស័យ ដែលបានចង្អុលបង្ហាញនៅក្នុងក្របខណ្ឌគោលនយោបាយ ក្នុងការលើកកម្ពស់សមភាព យេនឌ័រ និងយុទ្ធសាស្រ្តបញ្ញកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាយ៉ាងពិតប្រាកដ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្ដម ឃួង ស្រេង បានផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមន៍កាយប្ញទ្ធិនារីកម្ពុជា ជូនចំពោះសមាជិក សមាជិកា នៃអង្គពិធីទាំងមូល ដែលជានិច្ចជាកាល សម្តេចនឹងលោកជំទាវបណ្ឌិត តែងតែយកអស់នូវកម្លាំងកាយ កម្លាំងចិត្ត ព្រមទាំងបញ្ញាស្មារតី ដើម្បីគាំទ្រ និងលើកកម្ពស់ជំរុញនារីកម្ពុជា ឱ្យចូលរួមក្នុងសកម្មភាពអភិវឌ្ឍជាតិមាតុភូមិ តាមរយៈការបង្កើតចំនួនស្ត្រី ជាមន្ត្រីរាជការស៊ីវិល តាមកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីមុខងារសាធារណៈ ក្នុងតំណែងជាថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងជូនចំពោះបងប្អូននារី ក្នុងឱកាសទិវាអន្តរជាតិនារី ៨ មីនា ដែលបងប្អូននារីយើង បានចូលរួមគ្រប់ការងារសង្គមទាំងទិដ្ឋភានយោបាយ, សេដ្ឋកិច្ច, កិច្ចការសហគម និងការងារគ្រួសារ និងជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ដ៏មានសក្តានុពល។

ឯកឧត្ដមអភិបាលបានបញ្ជាក់ទៀតថា «ខ្មែរយើងបានលើកកំពស់សិទ្ធិសេរីភាព ផ្តល់តម្លៃដល់បងប្អូននារីតាំងពីសម័យបុព្វកាលមកម្ល៉េះ តាមរយៈពាក្យពេជន៍ អក្សរសាស្ត្រ ភាសាក្នុងការងារសង្គមដូចជា៖ មាតុភូមិ, មេទ័ព, មេក្រុម,មេដំបូល, មេគ្រួសារ, មេឃុំ, មេស្រុកជាដើម»។ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានផ្តល់ឱកាសផ្តល់ការងារដល់បងប្អូននារីឲ្យមានឱកាសចូលប្រឡូកគ្រប់សកម្មភាពសង្គម ទាំងនយោបាយ, សេដ្ឋកិច្ច សង្គមកិច្ច មនុស្សធម៌ជាដើម ឱ្យមានសមភាពយ៉េនឌ័រ ជាមួយបុរស។ ដូច្នេះបងប្អូននារី ត្រូវបន្តខិតខំលើកកំពស់សមត្ថភាព ចំណេះដឹង និងជំនាញ ដែលធ្វើឲ្យស្ត្រីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការងារសង្គម។

នាឱកាសនោះឯកឧត្ដម ឃួង ស្រេង និងលោកជំទាវ, ឯកឧត្ដម ម៉ប់ សារិន បានជូនកាដូរលើកទឹកចិត្តដល់បងប្អូននារីចំនួន២៦៥នាក់ ក្នុងម្នាក់ៗទទួលបានហូល១ដុំ និងថវិកា ចំនួន៣០ម៉ឺនរៀល ដែលជាអំណោយរបស់លោក ឃួង ស្រេង និងលោកស្រី ជា ស៊ីណា ឃួងស្រេង៕

អត្ថបទដែលជាប់ទាក់ទង