**និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ឱ្យស្របតាមការរីកចម្រើននៃវិស័យនេះ ជាពិសេស កាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេស**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម

ណូរូ ជាប្រទេសកោះមួយដែលមានផ្ទៃដីត្រឹមតែជិត២១គីឡូម៉ែត្រការ៉េ

យ៉ារែន៖ ណូរូ (Nauru) ជាប្រទេសកោះមួយដែលមានផ្ទៃដីត្រឹមតែជិត២១គីឡូម៉ែត្រការ៉េនៅមហាសមុទ្ទប៉ាស៊ីហ្វិកភាគនិរតី អាចជារបស់អ្នក ដោយគ្រាន់តែចំណាយលុយ១០៥ ០០០ដុល្លារ។ កោះដ៏តូចនេះបានចាប់ផ្តើមគំនិតផ្តួចផ្តើម «លិខិតឆ្លងដែនមាស» ក្នុងគោលបំណងរៃអង្គាសប្រាក់ដើម្បីផ្តល់មូលនិធិដល់សកម្មភាពអាកាសធាតុ។

កោះនេះប្រឈមនឹងការគម្រាមកំហែងពីការកើនឡើងនៃកម្រិតទឹកសមុទ្ទ ការកើនឡើងនៃខ្យល់ព្យុះ និងការហូរច្រោះឆ្នេរសមុទ្ទដោយសារតែការឡើងកម្តៅផែនដី។ ប៉ុន្តែប្រទេសតូចជាងគេទីបីរបស់ពិភពលោកខ្វះធនធាន ដើម្បីការពារខ្លួនពីវិបត្តិអាកាសធាតុ។ រដ្ឋាភិបាលណូរូជឿថា ការលក់សញ្ជាតិនឹងជួយបង្កើនមូលនិធិដែលត្រូវការសម្រាប់ផែនការដើម្បីផ្លាស់ទី៩០ភាគរយនៃចំនួនប្រជាជនប្រហែល១២ ៥០០នាក់នៅលើកោះនេះ ទៅកាន់ទីទួលខ្ពស់ និងកសាងសហគមន៍ថ្មីមួយ។

ប្រធានាធិបតីណូរូ លោក ដេវីដ អាដៀង បាននិយាយថា៖«ខណៈពិភពលោកកំពុងរវល់ជជែកពិភាក្សាអំពីសកម្មភាពអាកាសធាតុ យើងត្រូវចាត់វិធានការយ៉ាងសកម្ម ដើម្បីធានាអនាគតរបស់ប្រទេសជាតិរបស់យើង»។ លិខិតឆ្លងដែននឹងត្រូវលក់ក្នុងតម្លៃយ៉ាងតិច១០៥ ០០០ដុល្លារ។ យ៉ាងណា វានឹងត្រូវបានហាមឃាត់មិនលក់ឱ្យអ្នកដែលមានប្រវត្តិឧក្រិដ្ឋកម្មមួយចំនួន។ អ្នកកាន់លិខិតឆ្លងដែនណូរូអាចចូលទៅកាន់ប្រទេសចំនួន៨៩រួមទាំងចក្រភពអង់គ្លេស ហុងកុង សិង្ហបុរី និងអេមីរ៉ាត់អារ៉ាប់រួម ដោយគ្មានទិដ្ឋាការ។

កម្មវិធី នេះ ត្រូវ បាន បង្កើតឡើង ជា ឱកាស ដើម្បី ធានា អនាគត នៃ ប្រទេសកោះនេះ។ ណូរូបាន ជីក យក រ៉ែពី ដើម ទសវត្សរ៍ ឆ្នាំ១៩០០ ដែលធ្វើឱ្យ៨០ភាគរយនៃ ផ្ទៃដីកោះ នេះ ក្លាយជាទីកន្លែងមិនអាចតាំងទីលំនៅបាន ដោយបង្ខំឱ្យប្រជាជនភាគច្រើនរស់នៅជាចង្កោមតាមបណ្តោយឆ្នេរសមុទ្ទ ដែលប្រឈមនឹងការកើនឡើងនៃកម្ពស់ទឹកសមុទ្ទ។ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០ ណូរូបានបម្រើការជាកន្លែងឃុំឃាំងនៅឯនាយសមុទ្ទសម្រាប់ជនភៀសខ្លួន និងជនចំណាកស្រុកដែលប៉ុនប៉ងតាំងទីលំនៅក្នុងប្រទេសអូស្ត្រាលី។

ណូរូរំពឹងថា នឹងរកចំណូលបានប្រហែល៥,៦លានដុល្លារពីកម្មវិធីលក់សញ្ជាតិក្នុងឆ្នាំដំបូង ហើយព្យាករថា នឹងកើនឡើងដល់ប្រហែល៤២លានដុល្លារនៅឆ្នាំបន្ទាប់។ ទន្ទឹមគ្នានោះ កម្មវិធីនេះត្រូវបានគេសង្ឃឹមថានឹងបង្កើតបាន១៩ភាគរយនៃប្រាក់ចំណូលសរុបរបស់រដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង