**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមពិធីប្រគល់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា ជូន លោកសាស្រ្តាចារ្យ កាំមីកូ អាគីអូ ទីប្រឹក្សា JICA ផ្នែកគោលនយោបាយមូលដ្ឋាន នៃក្រសួងមហាផ្ទៃ

អាជ្ញាធរជាតិអប្សរារៀបចំពិធីប្រុងពលី បើកការដ្ឋានជួសជុលរួតបាកាន ជ្រុងឦសាន នៃប្រាសាទអង្គរវត្ត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អាជ្ញាធរជាតិអប្សរា សហការជាមួយ ទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ (Korean Heritage Agency )បានរៀបចំពិធីប្រុងពលី តាមបែបជំនឿសាសនា សុំសេចក្តីសុខ ដើម្បីបើកការដ្ឋានជួសជុលអភិរក្សរួតបាកាន ជ្រុងឦសាន នៃប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមពីឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា តំណាងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ ព្រមទាំងមន្រ្តី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា។

ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ក្នុងឱកាសនោះថា ពិធីប្រុងពលីតាមបែបសាសនា សុំសេចក្តីសុខសប្បាយ ដើម្បីបើកការដ្ឋានជួសជុលជំហានបន្ទាប់ ផ្នែកគ្រឹះខាងក្រោម នៅរួតបាកាន ជ្រុងឦសាន នៃប្រាសាទអង្គរវត្ត។ ឯកឧត្តមថា កន្លងមកអាជ្ញាធរជាតិអប្សរា បានជួសជុលស្ទើរតែគ្រប់ផ្នែកអស់ហើយ នៅរួតបាកានអង្គរវត្តនេះ គឺនៅសល់តែមួយផ្នែកនៃជ្រុងឦសាននេះប៉ុណ្ណោះ ដែលសហការជាមួយភាគីកូរ៉េ ធ្វើការជួសជុលអភិរក្ស។

ឯកឧត្តម អគ្គនាយករង បានបញ្ជាក់ទៀតថា ក្នុងដំណើរការជួសជុលនេះ នឹងបញ្ចប់នាពាក់កណ្តាលឆ្នាំ២០២៦ខាងមុខ ដោយអាជ្ញាធរជាតិអប្សរា មិនបានបិទឬផ្អាកការទស្សនានៅរួតបាកាននេះទាំងមូលឡើយ គឺបិទទីតាំងដោយផ្នែកៗ ជាជំហានៗនៃប្រតិបត្តិការការងារប៉ុណ្ណោះ។ បន្ថែមពីនេះ អាជ្ញាធរជាតិអប្សរា បានគិតគូខ្ពស់ពីសុវត្ថិភាពរបស់ទេសចរ ដោយបានរៀបចំរនាំងការដ្ឋានដើម្បីសុវត្ថិភាពទាំងក្រុមការងារជួសជុល និងសុវត្ថិភាពទេសចរផង មានរៀបចំស្លាកសញ្ញាជូនដំណឹង ពីការជួសជុល ឬបង្វែការទស្សនាជាដើម។

លោក Kim Dongmin អ្នកគ្រប់គ្រងគម្រោង បានឱ្យដឹងថា រដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ មានភាពរីករាយ ដែលបានសហការជាមួយអាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលអភិរក្ស រួតបាកាន ជ្រុងឦសាន នៃប្រាសាទអង្គរវត្ត ដោយភាគីកូរ៉េមានសេចក្តីសង្ឈឹមថា ការចាប់ផ្តើមនៃគម្រោងមួយនេះ នឹងធ្វើឱ្យសម្ពន្ធភាពរវាងរដ្ឋាភិបាលកូរ៉េ និងកម្ពុជា កាន់តែមានភាពល្អប្រសើរ។

លោកបញ្ជាក់ថា ភាគីកូរ៉េ និងអាជ្ញាធរជាតិអប្សរា តាំងចិត្តយ៉ាងមុតមាំ ក្នុងប្រតិបត្តិការជួសជុលរួតបាកាននេះ គឺធានាឱ្យមានសុវត្ថិភាពទាំងកម្មករ ភ្ញៀវទេសចរ និងសោភ័ណភាពនៃប្រាង្គប្រាសាទ។

សូមជម្រាបថា កាលពីខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ (Korean Heritage Agency) ទៅលើកិច្ចការងារអភិរក្ស និងជួសជុលរួតបាកាន នៃប្រាសាទអង្គវត្ត៕

អត្ថបទដែលជាប់ទាក់ទង