**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ

កូរ៉េខាងជើង ថាសកម្មភាពបង្កហេតុផ្នែកយោធា ធ្វើឡើងដោយអាមេរិក ព្រមទាំងសម្ព័ន្ធមិត្ត កំពុងមានការកើនឡើង នៅក្រោមរដ្ឋបាលលោក ត្រាំ

ព្យុងយ៉ាង៖ នៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ក្រសួងការពារជាតិកូរ៉េខាងជើង បាននិយាយថា សកម្មភាពបង្កហេតុផ្នែកយោធា ធ្វើឡើងដោយសហរដ្ឋអាមេរិក ព្រមទាំងសម្ព័ន្ធមិត្តរបស់អាមេរិក កំពុងមានការកើនឡើង នៅក្រោមរដ្ឋបាលបច្ចុប្បន្នរបស់លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA ក្រសួងការពារជាតិកូរ៉េខាងជើង បាននិយាយថា ទីក្រុងវ៉ាស៉ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន បាននិងកំពុងគំរាមកំហែងបរិយាកាសសន្តិសុខ របស់ប្រទេសកូរ៉េខាងជើង ដោយចង់​សំដៅលើការធ្វើសមយុទ្ធយោធារួម ហើយនិងវត្តមានយោធារបស់អាមេរិក នាពេលថ្មីៗនេះ នៅកូរ៉េខាងត្បូង។ ក្រសួងការពារជាតិកូរ៉េខាងជើង បានបន្តដូច្នេះថា «ពួកយើងនឹងទប់ទល់ការគំរាមកំហែងយុទ្ធសាស្រ្តរបស់សត្រូវ ជាមួយមធ្យោបាយយុទ្ធសាស្រ្តរបស់យើង» ហើយ​ទីក្រុងព្យុងយ៉ាង ក៏នឹងបន្តសកម្មភាពយោធារបស់ខ្លួនដែរ។

គួរបញ្ជាក់ថា បើតាមការឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង សមយុទ្ធផ្លូវអាកាសរួមមួយ ត្រូវបានធ្វើឡើងជាមួយសហរដ្ឋអាមេរិក ដោយមានការចូលរួមពី យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តរបស់អាមេរិក B-1B យ៉ាងហោច១គ្រឿង។ ជាយូរមកហើយ កូរ៉េខាងជើង បានថ្កោលទោស ការធ្វើសមយុទ្ធរួមគ្នារវាងសម្ព័ន្ធមិត្តទាំងពីរ ថាជាការហាត់សមធ្វើសង្រ្គាម ខណៈទីក្រុងសេអ៊ូលបានអះអាងថា លំហាត់យោធាទាំងនោះ គឺជាសកម្មភាពពង្រឹងការការពារខ្លួន សុទ្ធសាធ៕

អត្ថបទដែលជាប់ទាក់ទង