**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

រថភ្លើងដឹកអ្នកដំណើរស្រីលង្កា១គ្រឿង ក្រឡាប់ចេញពីផ្លូវ បន្ទាប់ពីបុកទម្លុះហ្វូងសត្វដំរី

កូឡុំបូ៖ រថភ្លើងដឹកអ្នកដំណើរស្រីលង្កាមួយគ្រឿងបានក្រឡាប់ចេញពីផ្លូវ កាលពីថ្ងៃព្រហស្បតិ៍ទី២០ ខែកុម្ភៈ បន្ទាប់ពីបានបុកទម្លុះហ្វូងសត្វដំរី។ យ៉ាងណា មិនមានអ្នកដំណើរណាម្នាក់រងរបួសនោះទេ ប៉ុន្តែសត្វដំរី៦ក្បាលបានងាប់យ៉ាងណោចអាអ័មនៅក្នុងឧបទ្ទវហេតុដ៏អាក្រក់បំផុតនេះ។

រថភ្លើងល្បឿនលឿនមួយគ្រឿងកំពុងធ្វើដំណើរនៅជិតតំបន់អភិរក្សសត្វព្រៃនៅទីក្រុងហាបារ៉ាណា (Habarana) ចម្ងាយប្រហែល១៨០គីឡូម៉ែត្រភាគខាងកើតនៃរដ្ឋធានីកូឡុំបូ នៅពេលដែលរថភ្លើងនោះបានបុកហ្វូងសត្វដំរី កំពុងដើរឆ្លងកាត់ផ្លូវដែក។ ជុំវិញឧប្បត្តិហេតុនេះ ប៉ូលិសបានអះអាងថា៖«រថភ្លើងបានធ្លាក់ចេញពីផ្លូវ ប៉ុន្តែមិនមានអ្នកស្លាប់ ឬរបួសធ្ងន់ធ្ងរទេ។ យ៉ាងណា សត្វដំរី៦ក្បាលបានងាប់ក្នុងថ្លុកឈាម ខណៈ២ក្បាលទៀតកំពុងត្រូវបានព្យាបាលរបួស»។

ឃ្លីបវីដេអូមួយបង្ហាញឱ្យឃើញដំរីមួយក្បាលឈរយាមកូនដំរីដែលកំពុងរងរបួសដេកដួលក្បែរផ្លូវដែក ជាមួយនឹងប្រម៉ោយរួញចូលគ្នា។ គួររំឭកថា កូនដំរី២ក្បាល និងមេមានផ្ទៃពោះមួយក្បាលបានងាប់ក្នុងឧបទ្ទវហេតុដូចគ្នា កាលពីខែកញ្ញា ឆ្នាំ២០១៨។ ចាប់តាំងពីពេលនោះមក អាជ្ញាធរបានបញ្ជាឱ្យអ្នកបើកបររថភ្លើងគោរពល្បឿនកំណត់ ដើម្បីកាត់បន្ថយការបង្កគ្រោះថ្នាក់ដល់សត្វដំរីនៅពេលឆ្លងកាត់តំបន់ដែលពួកគេឆ្លងកាត់។ អនុរដ្ឋមន្ត្រីក្រសួងបរិស្ថានស្រីលង្កា បានរំឭកថា មនុស្ស១៥០នាក់ត្រូវបានស្លាប់ និងដំរី ៤៥០ក្បាលត្រូវបានងាប់ នៅក្នុងការប៉ះទង្គិចគ្នារវាងមនុស្ស និងសត្វក្នុងឆ្នាំ២០២៣។ នេះគឺជាការកើនឡើងលើសឆ្នាំ២០២២ នៅពេលដែលមនុស្សចំនួន១៤៥នាក់ ត្រូវបានស្លាប់ និងដំរីចំនួន៤៣៣ក្បាលត្រូវបានសម្លាប់។ នេះបើយោងតាមទិន្នន័យផ្លូវការ។

គួរជម្រាបថា ការសម្លាប់ ឬធ្វើបាបសត្វដំរី គឺជាបទល្មើសព្រហ្មទណ្ឌនៅក្នុងប្រទេសស្រីលង្កា ជាដែនកោះមានដំរីព្រៃប្រមាណ៧០០០ក្បាល ដោយសត្វទាំងនោះចាត់ទុកថាជាសម្បត្តិជាតិ ដោយសារតែពួកវាមានសារសំខាន់នៅក្នុងវប្បធម៌ព្រះពុទ្ធសាសនា។ ដំរីអាស៊ីត្រូវបានទទួលស្គាល់ថា ជាសត្វជិតផុតពូជដោយអង្គការសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ។ តាមការប៉ាន់ប្រមាណ ដំរីចំនួន២៦០០០ក្បាលរស់នៅក្នុងព្រៃ ភាគច្រើននៅក្នុងប្រទេសឥណ្ឌា ហើយមួយចំនួនរស់នៅអាស៊ីអាគ្នេយ៍ ដែលនៅរស់រានមានជីវិតជាមធ្យមពី៦០ទៅ៧០ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង