**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦

ប្រធានាធិបតីម៉ិកស៊ិក ប្រកាសមិនខ្លាចប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឡើយ

ម៉ិចស៊ិកៈ លោកស្រី Claudia Sheinbaum ប្រធានាធិបតីម៉ិកស៊ិក បានឲ្យដឹងថា លោកស្រីមិនខ្លាចប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងការគំរាមកំហែងរបស់លោក ក្នុងការនិរទេសខ្លួនទ្រង់ទ្រាយធំ ពន្ធគយ និងអន្តរាគមន៍យោធា ដើម្បីប្រយុទ្ធប្រឆាំងក្រុមជួញដូរគ្រឿងញៀន ខណៈដែលលោកស្រី មានការគាំទ្រ ពីប្រជាជនម៉ិកស៊ិក។

ក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលសួរថាតើប្រធានាធិបតី ម៉ិកស៊ិក ខ្លាចការគំរាមកំហែងរបស់លោក ត្រាំ ដែរឬទេ លោកស្រី Sheinbaum បានឆ្លើយតបថា “ទេ ខ្ញុំមានការគាំទ្រពីប្រជាជន ។ នៅពេលដែលមនុស្សម្នាក់ មានភាពប្រាកដប្រជា និងជឿជាក់ ហើយដឹងពីគោលការណ៍ របស់នរណាម្នាក់ ហេតុអ្វីបានជាគេត្រូវខ្លាច?” ។

លោកស្រីបានបន្ធូរបន្ថយ ការព្រួយបារម្ភ ចំពោះវិធានការរបស់លោក ត្រាំ ដោយកត់សម្គាល់ថា មានការសន្ទនាបន្ត រវាងរដ្ឋាភិបាលទាំងពីរ ។ ប្រធានាធិបតីរូបនេះ បានឲ្យដឹងថា លោកស្រីនឹងមិនអនុញ្ញាត ឱ្យមានការរំលោភលើ អធិបតេយ្យភាពរបស់ប្រទេសម៉ិកស៊ិកនោះទេ ប៉ុន្តែ “ប្រសិនបើវាត្រូវបានរំលោភនោះ មានប្រទេសទាំងមូល ដើម្បីការពារមាតុភូមិ”។

សេចក្តីថ្លែងការណ៍របស់លោកស្រី Sheinbaum កើតឡើងមួយថ្ងៃបន្ទាប់ពីលោក ត្រាំ បានលើកឡើងថា ម៉ិកស៊ិក “ត្រូវបានគ្រប់គ្រងដោយក្រុមជួញដូរគ្រឿងញៀន” អង្គការឧក្រិដ្ឋជន ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក បានកំណត់ថាជាភេរវករ។

លោក ត្រាំ ក៏បានចោទប្រកាន់អាជ្ញាធរម៉ិកស៊ិកថា “អនុញ្ញាតឱ្យមនុស្សរាប់លាននាក់” ចូលសហរដ្ឋអាមេរិកដោយខុសច្បាប់ និងបានផ្តល់ “ជំនួយ” របស់លោកដើម្បីរារាំងលំហូរនៃជនអន្តោប្រវេសន៍។

មន្ត្រីនៃប្រទេសទាំងពីរនឹង ជួបប្រជុំគ្នានៅទីក្រុងវ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះ ដើម្បីចរចាអំពីការព្យួរពន្ធលើ ផលិតផលម៉ិកស៊ិក និងយុទ្ធសាស្រ្តក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ជាពិសេសលំហូរនៃសារធាតុ fentanyl ចូលទៅក្នុងសហរដ្ឋអាមេរិក ៕

អត្ថបទដែលជាប់ទាក់ទង