**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី

ស្លាប់ ២នាក់ ក្នុងករណីយន្តហោះធុនតូច ២គ្រឿងបុកគ្នានៅកណ្តាលលម្ហអាកាសា ជិតអាកាសយានដ្ឋានក្នុងរដ្ឋអារីហ្សូណា

វ៉ាស៊ីនតោន៖ មនុស្ស២នាក់បានស្លាប់ បន្ទាប់ពីយន្តហោះធុនតូចពីរគ្រឿងបុកគ្នានៅកណ្តាលលម្ហអាកាសា នៅជិតអាកាសយានដ្ឋានក្នុងរដ្ឋអារីហ្សូណា (Arizona) នៃសហរដ្ឋអាម៉េរិក កាលពីថ្ងៃពុធទី១៩កុម្ភៈ (ម៉ោងក្នុងតំបន់)។

យោងតាមព័ត៌មានបឋមពីក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិអាម៉េរិក (NTSB) យន្តហោះ Cessna 172S និងយន្តហោះ Lancair 360 MK II បានបុកគ្នានៅជិតអាកាសយានដ្ឋានតំម៉ារ៉ាណា(Marana) ភាគពាយព្យនៃទីក្រុងទុចសុន(Tucson)។ ជាមួយគ្នា ព័ត៌មានបឋមបានបង្ហាញថា យន្តហោះខ្នាតតូចទាំងពីរបានបុកគ្នាកណ្តាលអាកាសា ក្រោយយន្តហោះ Lancair 360 MK កំពុងហោះឡើងចេញពីផ្លូវរត់មួយក្នុងចំណោមផ្លូវរត់ពីរនៅឯព្រលានយន្តហោះ ជួនចំពេលពេលយន្តហោះ Cessna 172S ចុះចតដោយចៃដន្យ។ បន្ទាប់មកយន្តហោះទាំងពីរ ក៏បានបុកគ្នានៅជិតកន្លែងផ្លូវរត់មួយទៀតក្បែរនោះ។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធ(FAA) អះអាងថា យន្តហោះទាំងពីរបានបុកគ្នានៅម៉ោងប្រហែល៨ៈ២៥នាទី (ម៉ោងក្នុងតំបន់) កាលពីថ្ងៃពុធទី១៩ ខែកុម្ភៈ។ សេចក្តីថ្លែងការណ៍បានបង្ហាញថា៖«មានមនុស្ស២នាក់ជិះនៅលើយន្តហោះ Lancair ហើយមានមនុស្ស២នាក់ជិះនៅលើយន្តហោះ Cessna 172»។ គួរឱ្យសង្វេគណាស់ មនុស្ស ២នាក់ត្រូវបានបង់ជីវិតនៅក្នុងឧបទ្ទវហេតុនេះ។ អាកាសយានដ្ឋានត្រូវបានបិទ ខណៈការស៊ើបអង្កេតកំពុងបន្ត។ គួរជម្រាបថា អាកាសយានដ្ឋានក្នុងតំបន់ម៉ារ៉ាណា គឺជាវាលលម្ហល្វឹងល្វើយដែលមិនអាចគ្រប់គ្រងបាន ពោលគឺមិនមានប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសទេ។ អ្នកបើកយន្តហោះតែងតែប្រើប្រេកង់ប្រឹក្សាចរាចរណ៍ទូទៅ ដើម្បីប្រកាសពីទីតាំងរបស់ពួកគេទៅកាន់អ្នកបើកយន្តហោះផ្សេងទៀត ដែលស្ថិតនៅក្នុងបរិវេណព្រលានយន្តហោះ។

សូមជម្រាបថា ការ​បុក​គ្នា​យ៉ាង​សាហាវ​នេះ​ កើត​ឡើង​បន្ទាប់​ពី​មាន​ឧប្បត្តិហេតុ​ជារឿយៗទាក់​ទង​នឹង​បញ្ហាអាកាសចរណ៍​នា​ពេល​ថ្មីៗ​។ ឧទ្ធម្ភាគចក្រមួយគ្រឿង បានបុកជាមួយយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines នៅឯអាកាសយានដ្ឋានជាតិ Ronald Reagan Washingto កាលពីថ្ងៃទី២៩ ខែមករា ដោយបានផ្តាច់ជីវិតមនុស្សទាំងអស់គ្មានសល់សូម្បីតែម្នាក់ ទាំងអ្នកនៅលើយន្តហោះ និងឧទ្ធម្ភាគចក្រ សរុបទាំងអស់ចំនួន៦៧នាក់។ ថ្មីៗនេះ យន្តហោះពេទ្យខ្នាតតូច medevac បានធ្លាក់ក្នុងទីក្រុង Philadelphia របស់សហរដ្ឋអាម៉េរិក ដោយបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះ និងមនុស្សម្នាក់ទៀតនៅលើផ្ទៃដី។

ផ្ទួនៗគ្នា ក៏ស្រាប់តែមានឧប្បត្តិហេតុធ្លាក់យន្តហោះមួយគ្រឿងនៅជិតទីក្រុង Nome នៃរដ្ឋ Alaska បានសម្លាប់មនុស្ស១០នាក់។ ក្រោយមកមានយន្តហោះឯកជនមួយគ្រឿង បានជ្រួសចេញពីផ្លូវរត់នៅទីក្រុង Scottsdale នៃរដ្ឋអារីហ្សូណា និងបានសម្លាប់អ្នកបើកបរយន្តហោះម្នាក់។ ក្ដៅៗ កាលពីថ្ងៃចន្ទក្នុងសប្តាហ៍នេះ យន្តហោះនៃជើងហោះហើរក្នុងតំបន់ Delta Air Lines ក្នុងទីក្រុងតូរូនតូ បានក្រឡាប់ផ្ងារជើងទ្រមេឃ ប៉ុន្តែសំណាងល្អ មនុស្សទាំង៨០នាក់នៅលើយន្តហោះបានរួចផុតពីសេចក្តីស្លាប់៕

អត្ថបទដែលជាប់ទាក់ទង