**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍

សម្ដេចធិបតី៖ រៀនពីគ្រប់កន្លែង រៀនរហូត រៀនមួយជីវិត ដោយត្រូវរៀនធ្វើជាអ្នកទទួលខុសត្រូវ ប្រកបរបរចិញ្ចឹមជីវិតត្រឹមត្រូវ និងរួមចំណែកបម្រើដល់សង្គមជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ថ្នាក់បណ្ឌិត​ និងបណ្ឌិតកិត្តិយសនៃសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ចំនួន ២,៥៥១នាក់ ។

ក្នុងឱកាសនោះសម្ដេចបវរធិបតី បានមានប្រសាសន៍ថា រៀនពីគ្រប់កន្លែង រៀនរហូត រៀនមួយជីវិត” ដោយត្រូវរៀនធ្វើជាអ្នកទទួលខុសត្រូវ និងចិញ្ចឹមជីវិត រៀនចប់ គឺត្រូវទៅបំពេញការងារ និងទទួលខុសត្រូវក្នុងការងារ និងរួមចំណែកបម្រើសង្គមជាតិ។ ឧទាហរណ៍ជាក់ស្តែង នៅពេលដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេចរៀបចំការដាក់ឱ្យសាកល្បងផ្លូវដើរនៅមុខព្រះបរមរាជវាំង គឺមានការ​ចូលរួម និងគាំទ្រខ្លាំងពីប្រជាជន ដូចនេះសបញ្ជាក់ច្បាស់អំពីកត្តាប្រែប្រួលនៃការរស់នៅ និងភាព​ស៊ីវីល័យ​របស់​ប្រជាពលរដ្ឋ និង​ បង្ហាញពីការប្រែប្រួលរបស់ប្រជាជន ស្របតាម​តម្រូវការ និង​លទ្ធភាព​ដែលមាន។

ជាមួយគ្នានេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានជំរុញ និងលើកទឹកចិត្ត ឱ្យបង្កើនការយក​ចិត្ត​ទុកដាក់ចំពោះមនុស្សដែលមានទេពកោសល្យពីកំណើត តែមិនទាន់ទទួលបានការបណ្តុះ​បណ្តាលតាមសាលារៀន និង​សញ្ញា​បត្រ ដើម្បីអាចទទួលបានឱកាសចូលបម្រើការការងារ ព្រោះថា ការខិតខំ​ពង្រីកសក្តានុពលជូនប្រជាពលរដ្ឋ គឺមានសារៈសំខាន់ណាស់សម្រាប់ការងារទៅថ្ងៃមុខ គេនឹងគិតពីស្តង់ដារ ដោយត្រូវបង្កើតឱកាសការងារភ្ជាប់នឹងតម្រូវការ។ ដូចនេះ ត្រូវពិនិត្យ​ និងរៀបចំជួយពង្រឹងបន្ថែម ហើយបណ្តុះបណ្តាលដល់ពួកគាត់ក្នុងការចាប់យកឱកាស ទទួលបានសញ្ញាបត្រ ដោយ​ត្រូវ​ឆ្លងកាត់ការវាយតម្លៃច្បាស់លាស់ សំដៅធានា និងបង្កលក្ខណៈក្នុងការចាប់យកអាជីព និងការងារ​កាន់​តែល្អប្រសើរ។

ពាក់ព័ន្ធនឹងកិច្ចការព្រំដែន​, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ថា “សូមកុំយករឿងនយោបាយ មកលូកលាន់ក្នុង​កិច្ចការបច្ចេកទេស” ដោយត្រូវ​ទុកឱ្យអ្នកបច្ចេកទេសធ្វើការ និងដោះស្រាយ ហើយយកមូល​ដ្ឋាន​ច្បាប់ជាគោល ដើម្បីដោះស្រាយលើកិច្ចការព្រំដែន។ រឿងព្រំដែន មិនមែនជារឿងដែល​ងាយ​ស្រួលដោះស្រាយនោះទេ, យើងគ្រប់គ្នាស្រឡាញ់ជាតិដូចគ្នា តែរាជរដ្ឋាភិបាលមានការទទួល​ខុសត្រូវបន្ថែមមួយទៀត គឺទទួលខុសត្រូវជាមួយប្រវត្តិសាស្ត្រ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលមានកាតព្វ​កិច្ចក្នុងការដោះស្រាយ និងយកជាមូលដ្ឋាន នូវឯកសារ, ផែនទី, ច្បាប់, សន្ធិសញ្ញា​ពាក់ព័ន្ធ និងការចាចា តែ “កម្ពុជារក្សាសិទ្ធិក្នុងការការពារអធិបតេយ្យដោយប្រើ​ប្រាស់​​កម្លាំងយោធា ប្រសិនបើមានការឈ្លានពាន” ។

មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពី​ករណីរឿងសៀវភៅ​ប្រវត្តិសាស្ត្រថ្នាក់ទី៦ ដែលមានដាក់គម្របសៀវភៅស្តូបវិមានឈ្នះ ឈ្នះ ដោយសូមបងប្អូន និង​អ្នក​វិភាគទាំងអស់ ខិតខំស្វែងយល់ការពិត មុននឹងប្រតិកម្មតប ដែលអាចបង្កើតការយល់ច្រលំ និង​មិនបានស៊ីជម្រៅជាមួយនឹងការពិតនៃប្រវត្តិសាស្ត្រកម្ពុជា។ កម្រងសៀវភៅប្រវត្តិថ្មី ដែលបានតាក់តែង​ និងកំពុងបង្រៀនដល់សិស្ស គឺសៀវភៅថ្នាក់ទី ៤ និយាយពីដំណាក់កាលសម័យ​បុរេប្រវត្តិសាស្ត្រ​កម្ពុជា, សៀវភៅថ្នាក់ទី៥ និយាយពីសម័យចតុមុខឆ្ពោះមកសម័យអាណានិគមនិយមបារាំង, សៀវភៅថ្នាក់ទី៦ និយាយពីសម័យសង្គមរាស្ត្រនិយម មកសម័យព្រះរាជាណាចក្របច្ចុប្បន្ន។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកឡើងបន្ថែមលម្អិតអំពីខ្លឹមសារសំខាន់ៗ ដែល​សៀវភៅ​ប្រវត្តិសាស្ត្រថ្នាក់ទី៦ ដែលមាន ៥ជំពូករួមមាន៖ ជំពូក ១ និយាយពីស្នាដៃអតីតព្រះមហាក្សត្រ ដឹងគុណព្រះបរមរតនកោដ្ឋ, ជំពូក ២ ជំនាន់សាធារណរដ្ឋខ្មែរ និយាយពីការបែកបាក់ និងធ្វើរដ្ឋ​ប្រហារ, ជំពូក ៣ កម្ពុជាប្រជាធិបតេយ្យ និងវាលពិឃាត ១៩៧៥-១៩៧៩, ជំពូក ៤ ការបង្កើតរបប​ថ្មីក្រោយពីផ្តួលរំលំប្រល័យពូជសាសន៍, ជំពូក ៥ ព្រះរាជាណាចក្រកម្ពុជាថ្មី និងយុទ្ធសាស្ត្ររបស់​រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ អត្ថន័យនៃស្តូបវិមានឈ្នះ ឈ្នះ គឺជាសមិទ្ធផលរបស់ខ្មែរ ដែល​បង្កើតឡើងឈរលើបរិបទ និងអត្ថន័យច្បាស់លាស់របស់ខ្មែរ ឈរលើ៖ ៧ជ្រុង គឺកត្តាជ័យជំនះទាំង៧ នៃ​នយោបាយឈ្នះ ឈ្នះ រួមមាន ទី១/ សម្ដេចតេជោ ហ៊ុន សែន ជាមហាស្ថាបនិក និងជា​អ្នកដឹកនាំបញ្ចប់សង្គ្រាម ទី២/តួនាទីរដ្ឋបាល​កណ្ដាល រដ្ឋអំណាច នៅនឹងកន្លែង អតីត​រដ្ឋកម្ពុជា គឺជាកម្លាំងស្នូល ទី៣/ តួអង្គដែលចូលរួម​ចំណែក​សកម្មភាព​ជាប្រតិបត្តិករ​ស្នូល ទី៤/ ការកសាងនូវជំនឿទុកចិត្ត និងការដែលមិនសងសឹកគ្នា ទី៥/ កត្តាមនោ​គមន៍វិជ្ជា ភាពត្រឹមត្រូវខាងនយោបាយសេដ្ឋកិច្ច សង្គម និងពាណិជ្ជកម្ម ទី៦/ កត្តាការបរទេស និងការគាំទ្រពីសហគមន៍អន្តរជាតិ និងទី៧/ ការបែកបាក់របស់ខ្មែរក្រហម ៕

អត្ថបទដែលជាប់ទាក់ទង