**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ**ក្រសួងការងារ  និង ILO រួមគ្នាបណ្តុះបណ្តាល​ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដល់មន្ត្រីអធិការកិច្ចការងារ​ទទួលបន្ទុកផ្នែកសុវត្ថិភាពនិងសុខភាពការងារ**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ

រដ្ឋបាលក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការហើយ

ភ្នំពេញ៖ រដ្ឋបាលក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៧កុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពឯកឧត្ដម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ, លោក ឯម ភាព អភិបាលរងខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

រដ្ឋបាលក្រុងកំពង់សោម ត្រូវបានដាក់ឱ្យដំណើរការក្រោមការដឹកនាំរបស់ លោក នួន ប៊ុនថុល អតីតអភិបាលក្រុងកោះរ៉ុង ត្រូវបានផ្ទេរមកជាអភិបាលក្រុងកំពង់សោមថ្មី វិញ។ លោក នួន ប៊ុនថុល ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ត្រូវបានរាជរដ្ឋាភិបាល ចេញអនុក្រឹត្យផ្ទេរតំណែងពីអភិបាលក្រុងកោះរ៉ុង មកជាអភិបាលក្រុងកំពង់សោមថ្មី កាលពីថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០២៥។ ក្រៅពីលោក នួន ប៊ុនថុល ក៏នៅមានមន្រ្តីរាជការចំនួន៦រូបទៀត ដែលត្រូវបានផ្ទេរ និងតែងតាំងជាអភិបាលរងក្រុងកំពង់សោមថ្មីដែរ រួមមាន៖ ១.លោក យឹម សុខសំអូន ត្រូវបានផ្ទេរពីអភិបាលរងនៃគណៈអភិបាលក្រុងព្រះសីហនុ, ២.លោក សេក ដារ៉ាវុទ្ធ ផ្ទេរពីអភិបាលរងនៃគណៈអភិបាលស្រុកព្រៃនប់ ៣.លោក សុន ពិសី ផ្ទេរពីអភិបាលរងនៃគណៈអភិបាលស្រុកស្ទឹងហាវ ដោយអ្នកទាំង៣ត្រូវមកកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលក្រុងកំពង់សោមវិញ។

គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា កាលពីកំលុងខែសីហា ឆ្នាំ២០២៤ បាន​ចេញ​អនុក្រឹត្យ ស្តី​ពី​ការ​បង្កើត​«​ក្រុង​កំពង់សោម​» នៃ​ខេត្ត​ព្រះ​សីហ​នុ​។ ​​ក្រុង​ថ្មី​នេះ បានសម្រេច​កាត់​យក​ឃុំ​ចំនួន​៥ ពី​ស្រុក​ព្រៃ​នប់ គឺ​ឃុំ​រាម ឃុំ​បិត​ត្រាំ​ង ឃុំ​អូរ​ឧកញ៉ា​ហេង ឃុំ​បឹង​តា​ព្រហ្ម និងឃុំ​អូរ​ជ្រៅ​។ យោងតាមអនុក្រឹត្យ ក្រុងកំពង់សោម មានសង្កាត់ចំនួន៥ និងទីតាំងរដ្ឋបាល ស្ថិតនៅក្នុងសង្កាត់រាម។ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ធ្លាប់បានបញ្ជាក់ថា ទន្ទឹមនឹងដាក់ផែនការអភិវឌ្ឍខេត្តព្រះសីហនុទាំងមូល ឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់គោលដៅអភិវឌ្ឍក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឱ្យក្លាយជាតំបន់ពាណិជ្ជកម្ម និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ដ៏ល្បីល្បាញមួយនៅក្នុងតំបន់នាថ្ងៃអនាគត៕

អត្ថបទដែលជាប់ទាក់ទង