**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ**ខេត្ត ៤នៅជាប់​សមុទ្រ មាន​ឱកាស​ការ​ងារ​ជិត ៦ពាន់កន្លែង កំពុងរង់​ចាំអតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ**ក្រសួងការងារ៖ ខេត្ត ៤ នៅភូមិភាគឦសាន្ត​មាន​ឱកាស​ការ​ងារជិត ៥ពាន់​កន្លែង កំពុង​រង់​ចាំ​អតីត​ពល​ករ​ត្រឡប់​មក​ពី​ថៃ និងអ្នក​កំពុង​ស្វែ​ងរក​ការ​ងារ​ធ្វើ**ប្រកាសចូលកាន់តំណែង អភិបាលរងខេត្តកំពង់ឆ្នាំង!**បទវិភាគ​៖ ប្រទេសចិន​ដែលមិនអាច​ជំនួសបាន​៖ពី”រោងចក្រ​ពិភពលោក”​ដល់​”ដៃគូច្នៃប្រឌិតថ្មី​សកល”​**ទូតតួកគីយ៉េថ្មី​ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា​ ឱ្យកាន់តែស៊ីជម្រៅ**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)**រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**បេតិកភណ្ឌវប្បធម៌ក្នុងការទូតរបស់មហាអំណាច**លោក ត្រាំ ប្រកាសថា អាមេរិកនឹងបន្តបើកការវាយប្រហារទៅលើអ៊ីរ៉ង់សាជាថ្មី ប្រសិនបើមិនអាចទប់ស្កាត់ក្រុមហេសបូឡា មិនឱ្យបន្តបង្កអំពើហិង្សាទៀត

សម្តេច ឃួន សុដារី៖ សម្តេចតេជោ ចាត់ទុកស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ច ចំណែកសម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថាពិភពលោកកាន់តែស្រស់បំព្រងកាលបើមានការចូលរួមរបស់ស្រ្តីក្នុងតួនាទីសម្រេចចិត្តកាន់តែច្រើន

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងជាប្រធានក្រុមចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាតែងតែយកចិត្តទុកដាក់លើកកម្ពស់សមភាពយេនឌ័រនិងការផ្តល់ភាពអង់អាចជូនស្រ្តីនិងកុមារីជានិច្ច នៅក្នុងនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចាត់ទុកស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច។ ជួយស្រ្តីគឺជួយខ្លួនឯង។ ចំណែកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត វិញបានលើកឡើងថា ពិភពលោកកាន់តែស្រស់បំព្រងបើមានការចូលរួមរបស់ស្រ្តីក្នុងតួនាទីជាអ្នកសម្រេចចិត្តកាន់តែច្រើននោះ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងដូច្នេះ កាលពីព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសេចក្តីសម្រេចបែងចែកសមាសភាពក្រុមការងារចលនាស្រ្តីស្រុកពញាឮ ខេត្តកណ្តាល នៅទីស្នាក់ការគណបក្សស្រុកពញាឮ ដែលមានសមាជិកចូលរួមជិត៣០០នាក់។

នៅក្នុងឱកាសដ៏មហោឡារិកនោះ ចលនាស្រ្តីគណបក្សប្រជាជនកម្ពុជាស្រុកពញាឮ ក៏ដូចជានៅទូទំាងខេត្តកណ្តាល បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការលើគម្រោងស្មោកគ្រោក ដែលជាសកម្មភាពភេរវកម្មរបស់ក្រុមជ្រុលនិយមក្នុងការប្រើប្រាស់ដ្រូនប៉ុនប៉ងធ្វើឃាត សម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ។ សកម្មភាពដ៏ថោកទាប ខ្មៅកខ្វក់ គ្មានសាសនានេះ ជាការប្រមាថដ៏ធ្ងន់ធ្ងរលើអាយុជីវិតឥស្សរជនថ្នាក់ដឹកនាំកំពូលរបស់ជាតិមិនអាចអត់ឱនបានឡើយ។ សកម្មភាពឆ្កួតលីលានេះ នឹងឈានដល់ការបំផ្លាញសុខសន្តិភាព ស្ថិរភាពនិងការភិវឌ្ឍរបស់ប្រទេសជាតិ ជាពិសេសនឹងទាញសង្គមជាតិឱ្យធ្លាក់ចូលក្នុងភ្លើងសង្រ្គាមសាជាថ្មី។

បន្ទាប់ពីបានស្តាប់របាយការណ៍ស្វាគមន៍ ក៏ដូចជាការអានសេចក្តីសម្រេចស្តីពីការបែងចែកសមាសភាពក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល ទទួលបន្ទុកស្រុកពញឮ និងការបេ្តជ្ញាចិត្តរបស់ ប្រធានក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ រួចមក សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអញ្ជើញមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធី ដោយបានលើកពីទិសដៅការងារដែលត្រូវអនុវត្តបន្ត ព្រមទាំងបានផ្តល់អនុសាសន៍ល្អៗមួយចំនួនជូនក្រុមការងារដើម្បីយកទៅអនុវត្តឱ្យកាន់តែទទួលបានលទ្ធផលល្អ ស្របតាមគោលនយោបាយនិងផែនការរបស់គណបក្ស។

នៅក្នុងឱកាសនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទំាង សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនសមាជិកអង្គពិធីទំាងមូលផងដែរ។

សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលក្រុមការងារស្រ្តី ក៏ដូចជាគណបក្សប្រជាជនកម្ពុជាស្រុកពញាឮទំាងមូល សម្រេចបាននាពេលកន្លងមក។ សម្តេចរដ្ឋសភាធិបតី ក៏បានលើកឡើងពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥អាណត្តិទី៥របស់គណបក្សប្រជាជនកម្ពុជា ដែលបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលធំៗ ថ្មីៗ ដែលរាជរដ្ឋាភិបាលសម្រេចបាន។

សម្តេចប្រធានរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាលផងនោះ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយឧត្តមគតិ ស្វាហាប់ ឈ្លាសវៃ ហ្មត់ចត់ ប៉ិនប្រសប់និងការប្តេជ្ញាចិត្តយ៉ាងមុតស្រួចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បន្តជ្រោងទង់ បង្កើតសមិទ្ធផលថ្មីៗ ជូនសង្គមជាតិ ដូចជាការការធានាបានយ៉ាងប្រសើរនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ។ ធានាបាននូវបរិស្ថានម៉ាក្រូសេដ្ឋកិច្ច ប្រកបដោយស្ថិរភាពនិងភាពអនុគ្រោះសម្រាប់សម្មភាពអាជីវកម្មនិងការរស់នៅរបស់ប្រជាជន។ បានទាក់ទាញការវិនិយោគនិងការជំរុញលើកកម្ពស់សកម្មភាពធុរកិច្ចក្នុងប្រទេស ការបន្តផ្តោតការយកចិត្តទុកដាក់ ជាពិសេសលើការអភិវឌ្ឍធនធានមនុស្សដែលជាអាទិភាពទី១ នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។ ការបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរួមបញ្ចូលនូវផ្លូវ ទឹក ភ្លើងនិងប្រព័ន្ធឌីជីថល។ ការកែទម្រង់អភិបាលកិច្ចនិងស្ថាប័នសំដៅលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃសេវាសាធារណៈជាដើម។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ជាង៤០ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន បានលះបង់សាច់ស្រស់ឈាមស្រស់ដោយមិនខ្លាចការនឿយហត់ ជម្នះរាល់ឧបសគ្គ យកអាយុជីវិតទៅប្តូរដើម្បីសុខសន្តិភាពនិងការអភិវឌ្ឍជូនប្រជាពលរដ្ឋ។ ដូចគ្នានេះក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាមគ្គទេសក៍បន្តវេន កំពុងបន្តជ្រោងទង់រក្សាសុខសន្តិភាព ស្ថិរភាពសង្គមនិងការអភិវឌ្ឍបង្កើតសមិទ្ធផលថ្មីៗជាច្រើនជូនប្រទេសជាតិជាបន្តទៀតក្នុងការនាំកម្ពុជាឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សូមជម្រាបថាក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ ជាជំនួយការឱ្យក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តនិងក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ដែលមានតួនាទីជាជំនួយការឱ្យគណៈកម្មាធិការគណបក្សស្រុក និងក្រុមការងារចលនាស្រ្តីគណបក្សខេត្តក្នុងការសម្របសម្រួលនិងជំរុញការអនុវត្ត ភារកិច្ចរបស់ក្រុមការងារចលនាស្រ្តី បណ្តាញស្រ្តីគ្រប់ថ្នាក់ដើម្បីធានាបាននូវសុខដុមនីយកម្មការងារចលនាស្រ្តីក្រោមការដឹកនាំរបស់គណបក្ស។

បន្ទាប់ពីបានលើកឡើងពីការងារសំខាន់ៗដែលក្រុមការងារចលនាស្រ្តីគណបក្សស្រុកត្រូវអនុវត្តហើយ សម្តេចរដ្ឋសភាធិបតី បានផ្តល់អនុសាសន៍ចំនួន៦ចំនុចដល់ក្រុមការងារមានដូចជា៖

១-បន្តសហការជាមួយគណបក្សនិងក្រុមការងារគណបក្សមូលដ្ឋានស្រុកពញាឮ ក្នុងការអនុវត្តសកម្មភាពជួយសហគមន៍ លើកកម្ពស់សិទ្ធិស្រ្តី សុខុមាលភាពស្រ្តី និងសុខភាពមាតានិងទារក។

២-កសាងផែនការសកម្មភាពផ្អែកតាមសេចក្តីសម្រេចចិត្ត គោលការណ៍ណែនាំទិសដៅការងារគណបក្សនិងក្រុមការងារគណបក្សនិងស្របតាមផែនការទិសដៅការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តនិងក្រុមការងារចលនាស្រ្តីគណបក្សខេត្ត។

៣-បន្តផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្ស និងច្បាប់របស់រដ្ឋ ដែលពាក់ព័ន្ធសិទ្ធិនិងផលប្រយោជន៍ពលរដ្ឋ ផលប្រយោជន៍ស្រ្តី កុមារ ចាស់ជរា ជនងាយរងគ្រោះជាដើម។

៤-រៀបចំបែងចែកភារកិច្ចក្នុងក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកឱ្យទទួលបន្ទុកតាមឃុំ ភូមិច្បាស់លាស់។ សហការចូលរួមជំរុញការអនុវត្ត គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។

៥-ខិតខំពង្រឹងពង្រីកសមាជិកគណបក្សឱ្យបានច្រើននិងប្រកបដោយគុណភាព ពោលគឺសមាជិកគណបក្សមួយរូប សន្លឹកឆ្នោតមួយសន្លឹកនិងជាពិសេសត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ។ បន្តខិតខំពង្រឹងពង្រីកសមាជិកគណបក្សឱ្យបានច្រើននិងប្រកបដោយគុណភាព ពោលគឺសមាជិកគណបក្សមួយរូប សន្លឹកឆ្នោតមួយសន្លឹក។

៦-ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ អនុវត្តរបបប្រជុំនិងរាយការណ៍ឱ្យបានទៀងទាត់។ ជាមួយគ្នានេះ សកម្មជនក្រុមការងារទំាងអស់ត្រូវហ៊ានវាយបក និងធ្វើបដិឃោសនាដើម្បីទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់ការញុះញង់ បំភៃ្លសភាពការណ៍របស់ពួកអគតិ ជ្រុលនិយមទំាងនៅក្នុងនិងក្រៅប្រទេស ដែលជានិច្ចកាលតែងតែខិតខំរិះរកបង្កើតនូវព្រឹត្តិការណ៍ និងពង្រីកព្រឹត្តិការណ៍ឱ្យមានភាពច្របូកច្របល់ ប៉ះពាល់ដល់ស្ថិរភាព និងការអភិវឌ្ឍរបស់សង្គមជាតិ ៕

អត្ថបទដែលជាប់ទាក់ទង