**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២**ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤**អភិបាលខេត្តកណ្ដាល ណែនាំការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា**ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»**ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល

សម្តេចនាយករដ្ឋមន្រ្តី ណែនាំដល់ក្រសួងអប់រំ ត្រូវពង្រីកកម្មវិធីអប់រំបន្ថែមទៀត ស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនដល់សិស្សានុសិស្សគ្រប់គ្រឹះស្ថានអប់រំទាំងអស់

ភ្នំពេញ៖ តាមរយៈផែនការ ស្តីពីយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០របស់រាជរដ្ឋាភិបាលរយៈពេលមួយឆ្នាំ ចាប់ពីថ្ងៃទី១ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវពង្រីកកម្មវិធីអប់រំបន្ថែមទៀត ស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនដល់សិស្សានុសិស្សគ្រប់គ្រឹះស្ថានអប់រំទាំងអស់។

សម្តេចធិបតី បានលើកឡើងថា បញ្ហាគ្រឿងញៀននៅតែជាកង្វល់យ៉ាងធ្ងន់ធ្ងរសម្រាប់ពិភពលោកក៏ដូចជានៅប្រ ទេសកម្ពុជា ដូច្នេះដើម្បីលុបបាត់ការប្រើប្រាស់ ការជួញដូរគ្រឿងញឿន និងការលួចកែច្នៃគ្រឿងញៀននោះគប្បីរួមគ្នាធ្វើសារអប់រំបន្ថែម ដល់គ្រប់ទីកន្លែងទាំងអស់ ចាត់វិធានការឲ្យបានហ្មត់ចត់ដោយគ្មានការលើកលែង នោះទេ។

សម្តេចធិបតីនាយករដ្ឋមន្រ្តីបានលើកឡើងថា«ក្រសួងអប់រំ យុវជន និងកីឡា ត្រូវពង្រឹង និងពង្រីក សកម្មភាពអប់រំប្រឆាំងគ្រឿងញៀន ជាប្រចាំសម្រាប់ឲ្យសិស្សានុសិស្សរៀនសូត្រនៅតាមគ្រប់កម្រិត គ្រប់គ្រឹះស្ថានសិក្សា ស្របតាមកម្មវិធីនៃកម្រិតសិក្សានីមួយៗ និងបញ្រ្ជាបទៅដល់កីឡាករ កីឡាការិនីផងដែរ»។

សម្តេចធិបតី ក៏បានណែនាំបន្ថែមទៀតដល់គ្រប់ក្រសួង-ស្ថាប័នទាំងអស់ គប្បី បង្កើតកម្មវិធីផ្សព្វផ្សាយ និងអប់រំឲ្យបានច្រើនអំពីផលប៉ះពាល់គ្រឿងញៀន និងបង្ការទប់ស្កាត់គ្រឿង ញៀននេះផងដែរ ដោយក្នុងនោះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាអ្នកមានតួនាទីស្នូលក្នុង ការផ្សព្វផ្សាយអប់រំឲ្យមានលក្ខណៈទាក់ទាញ និងទាន់សម័យតាមប្រព័ន្ធបច្ចេកវិទ្យាតាមគ្រប់ទម្រង់ និង គ្រប់រូបភាព ដោយបំផុសការយល់ដឹងពីផលប៉ះពាល់នៃគ្រឿងញៀន និងជំរុញការផ្សព្វផ្សាយដើម្បីឲ្យប្រ ជាពលរដ្ឋទាញយក និងប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ NoDrug ឲ្យកាន់តែច្រើនឡើងៗ សំដៅឲ្យមហាជន ទទួលបានសារអប់រំ និងចូលរួមផ្តល់ព័ត៌មាននានាពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននេះ។

ទន្ទឹមនោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានណែនាំឲ្យមានការបង្កើតមាតិការអប់រំឲ្យបានច្រើន និងកម្មវិធីទាក់ទាញនានាដើម្បីប្រមូលបានការគាំទ្រពីមហាជន ក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទ NoDrugនេះ ព្រមទាំងតាមរយៈមធ្យោបាយផ្សេងៗ ចូដជា បដា ប៉ាណូ ខិត្តប័ណ្ណ លើវិក្កយបត្រប្រើប្រាស់ ទឹក ភ្លើង និងលើផលិតផលផ្សេងៗទៀតជាដើម៕

អត្ថបទដែលជាប់ទាក់ទង