**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បើកសិក្ខាសាលាអំពីការអនុវត្តគោលការណ៍ណែនាំ ស្តីពីការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ខេត្តបន្ទាយមានជ័យ ៖ នាថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២៥នេះ នៅមន្ទីរភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ស្ថិតក្នុង ខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានបើកសិក្ខាសាលា អំពីការអនុវត្តគោលការណ៍ណែនាំស្តីពីការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)។កិច្ចប្រជុំនេះក្រោមអធិបតីភាពលោកឃ្លោក នូយ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងមានការចូលរួម លោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាព នៃក្រសួង អភិវឌ្ឍន័ជនបទ លោក ជា យូ ហួត អនុប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទ និង មន្ត្រីមន្ទីរជំនាញពាក់ព័ន្ធ ជាច្រើននាក់ ។

លោក ជា យូ ហួត បានរាយការណ៍ថា៖ ថ្ងៃនេះមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានសហការជាមួយនាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសអំពីការអនុវត្តគោលការណ៍ណែនាំស្តីពីការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការ បន្ទោបង់ពាសវាលពាសកាល ដល់មន្ត្រីជំនាញមន្ទីរ អភិវឌ្ឍន៍ជនបទខេត្ត មន្ដ្រីបង្គោលស្រុក ក្រុង ឃុំ សង្កាត់ និងដៃគូពាក់ព័ន្ធពិភាក្សាអំពីការរៀបចំវគ្គតម្រង់ទិសថ្នាក់ស្រុក បន្តអំពីការអនុវត្តគោលការណ៍ណែនាំស្តីពីការផ្ទៀងផ្ទាត់ODF ។
លោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាព បានមានប្រសាសន៍ថា៖ ខេត្តបន្ទាយមានជ័យ ស្ថានភាពអនាម័យគឺជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋខ្មែរ ពិសេសនៅតំបន់ជនបទ និងជាអាទិភាពមួយក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច មហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយអនុវត្តតាមចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រជាតិសំដៅ ពង្រីកអត្រាគ្របដណ្ដប់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅជនបទឲ្យបាន ១០០% នៅឆ្នាំ២០២៥សំដៅសម្រេចឲ្យបានក្រសួងអភិវឌ្ឍន៍ជនបទបានដាក់ចេញនូវផែនការសកម្មភាពជាតិនូវអត្រាគ្របដណ្ដប់សេវាផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជាមូលដ្ឋាននៅជនបទឆ្នាំ២០២៣ ដែលស្របពេលជាមួយគ្នានេះ មានខេត្តមួយចំនួនបានតាំងចិត្តសម្រេចឲ្យបាននូវស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF ផងដែរ ។

លោកលន់ សាយតេង បានបន្តឲ្យដឹងទៀតថា៖ការវិនិយោគរបស់គ្រួសារ ដើម្បីស្រង់បង្គន់ប្រើប្រាស់តាមខ្នងផ្ទះផ្ទាល់ខ្លួន គឺជាជំហានមួយឆ្ពោះទៅរកការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុងនៅកម្ពុជា ដែលជាផ្នែកមួយដ៏សំខាន់ក្នុង ការរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ សុខុមាលភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិជាដើម កង្វះអនាម័យមានផលអវិជ្ជមានជាច្រើនដល់ជីវភាពរស់នៅ និងសេដ្ឋកិច្ចសង្គម ជាពិសេសប៉ះពាល់ សុខភាពកុមារ ដូចជាការឆ្លងជំងឺ កំណើនអត្រាស្លាប់ និងបញ្ហាក្រិនដែលប៉ះពាល់ធ្ងន់ធ្ងរដល់ការ អភិវឌ្ឍន៍បញ្ញាស្មារតីកុមារ ។ មួយវិទៀតទម្លាប់បន្ទោបង់ពាសវាលពាសកាល ដោយសារកង្វះការយល់ដឹងអំពីអនាម័យ កង្វះបង្គន់អនាម័យនិងបរិក្ខាអនាម័យផ្សេងៗ ផ្គួបផ្សំនឹងកង្វះទម្លាប់លាងសម្អាតដៃនឹងសាប៊ូឲ្យបានត្រឹមត្រូវ ជាពិសេសក្រោយបន្ទោបង់និងការទទួលទានទឹកមិនមានសុវត្ថិភាពក្នុងគ្រួសារ ត្រូវបានអ្នកជំនាញសុខភាពវាយតម្លៃថាជាដើមហេតុចម្បងនៃបញ្ហាទាំងនេះ ។ មកដល់ឆ្នាំ២០១៩ កម្ពុជាសម្រេចបានអត្រាគ្របដណ្ដប់សេវាទឹកស្អាត និងអនាម័យជាមូល ដ្ឋាននៅជនបទប្រមាណ ៧៥% ដែលជាការរីកចម្រើនគួរឲ្យអបអរសាទរសារទរ ទោះជាយ៉ាងនេះក្តី ក្រសួងអភិវឌ្ឍន៍ជនបទនៅមានកិច្ចការជាច្រើនបន្ថែមទៀត ដើម្បីលើកទឹកចិត្តឲ្យគ្រប់ភាគីពាក់ព័ន្ធបន្តរួមសហការគ្នាដើម្បីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង ជាពិសេសនៅតំបន់ជនបទ សំដៅសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពវិស័យអនាម័យ និងប្រែក្លាយកម្ពុជាជាប្រទេសគ្មានការបន្ទោបង់ពាសវាលពាសកាល ។

ក្នុងឱកាសនោះដែរ លោក ឃ្លោក នូយ បានមានប្រសាសន៍គូសបញ្ជាក់ថា៖ ការផ្លាស់ប្តូរឥរិយាបថប្រតិបត្តិអនា ម័យ របស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ គឺជាកត្តាគន្លឹះ ដើម្បីសម្រេចបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលសម្រាប់ភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខេត្ត ដែលការងារនេះទាមទារឲ្យមានកិច្ចសហការរួមគ្នារវាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការដៃគូ និងតួអង្គពាក់ព័ន្ធដទៃទៀត ជាពិសេសការចូលរួមផ្ទាល់ពីសហគមន៍មូលដ្ឋាន ។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍ឲ្យដឹងទៀតថា៖ គោលការណ៍ណែនាំនេះ គឺជាឧបករណ៍គតិយុត្តិមួយជួយគាំទ្របច្ចេកទេសដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងតួអង្គពាក់ព័ន្ធ ដើម្បីជួយពន្លឿនការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាល ពាសកាលដែលសហគមន៍មូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ និងរដ្ឋបាលថ្នាក់ក្រោមជាតិខិតខំ សម្រេចបាន ។
ក្នុងនាមលោករដ្ឋបាលខេត្ត សូមលើកទឹកចិត្តដល់ប្រតិបត្តិករទាំងអស់រួមមាននាយកដ្ឋានជំនាញនៃក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ រដ្ឋបាលថ្នាក់ក្រោមជាតិ តួអង្គពាក់ព័ន្ធដទៃទៀត និងសហគមន៍មូលដ្ឋានចូលរួមអនុវត្តគោលការណ៍ណែនាំនេះឲ្យមានប្រសិទ្ធភាពខ្ពស់បន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង